Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រយៈពេលមួយអាទិត្យហើយដែល Jungkook នៅមើលថែ Taehyung មិនឲ្យដាច់ពីភ្នែកមិនថាបាយទឹក លាបថ្នាំ សម្អាតខ្លួនអ្វីនោះទេនាយមិនបានត្អូញត្អែរបន្តិចណាឡើយ ។
«មើលថែអូនហត់ទេ?» Taehyung
«មានអីត្រូវអត់? មើលថែអូនមួយជីវិតក៏មិនហត់ដែរ» Jungkook
«ស្រឡាញ់អូនយ៉ាងនេះអ្ហេស៎?» មាឌតូចយកដៃទៅអង្អែលថ្ពាល់រាងក្រាស់ថ្នមៗ ។
«អូននៅមិនដឹងថាបងស្រឡាញ់អូនប៉ុណ្ណាទៀតមែនទេ? បងស្រឡាញ់អូនលើសពីជីវិតបងទៅទៀត! ដឹងទេថាពេលដែលអូនទាមទារចង់ស្លាប់បងឈឺចាប់ប៉ុណ្ណា? បើអូនស្លាប់បងក៏មិនចង់រស់នៅទៀតដែរ!»
«ហេតុអ្វីបងគិតអីឆ្កួតៗបែបនេះ? បើអូនស្លាប់មែនបងមិនត្រូវស្លាប់តាមអូននោះទេ! បងនៅមានមនុស្សមើលថែច្រើនណាស់ជាពិសេសម៉ាក់បង! បងភ្លេចហើយមែនទេ?»
«បើបងរស់ក៏បងត្រូវរស់នៅដោយការឈឺចាប់ដែរព្រោះបេះដូងបងវាបានស្លាប់បាត់ហើយ»
«ថ្ងៃក្រោយបើមានរឿងអីកើតឡើងលើអូន...» រកនិយាយមិនទាន់ចប់ផង Jungkook ក៏លើដៃទៅបិទមាត់មាឌតូចមិនឲ្យនិយាយត ។
«គ្មានពាក្យថាលើកក្រោយនោះទេ! អូនមិនត្រូវកើតអីឡើយបងនឹងមើលថែអូន! យើងនឹងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ» ចាប់ពីថ្ងៃនេះតទៅនាយបានសន្យានឹងខ្លួនឯងហើយថាមិនមានរឿងអ្វីកើតឡើងទៅលើមាឌតូចទៀតនោះទេ ។
កែវភ្នែកយ៉ាងមុតមាំ ប្រកាន់ជំហររបស់ខ្លួនបានសបញ្ជាក់ឲ្យ Taehyung ឃើញយ៉ាងច្បាស់ថាប្រសិនបើនាយនិយាយហើយនាយនឹងធ្វើឲ្យបាន ។ មាឌតូចបានត្រឹមតែញញឹមគេក៏ចង់នៅជាមួយនាយយ៉ាងមានសេចក្តីសុខដូចគ្នាតែរឿងឈឺស្លាប់អ្នកណាទៅហាមបាននោះ? អ្នកណាមើលឃើញនិងដឹងមុននោះ?
«អឹម យើងនឹងចំណាយពេលវេលាជាមួយគ្នាយ៉ាងសេចក្តីសុខ!» Taehyung ថើបនាយសឺតៗមនុស្សប្រុសអីក៏សម្តីផ្អែមល្ហែមបែបនេះ? ស្តាប់ពេលណាកក់ក្តៅពីហ្នឹង ។
________________
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
