១៩: សត្រូវចាស់

2.4K 104 1
                                        

ព្រឹកឡើងក្រោយពីបានទទួលដំណឹងថា Taehyung ចូលមន្ទីរពេទ្យលោកស្រី Perry បានរុះរាន់ធ្វើអាហារដើម្បីយកទៅឲ្យអ្នកជំងឺនិងអ្នកកំដរ ។

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

ព្រឹកឡើងក្រោយពីបានទទួលដំណឹងថា Taehyung ចូលមន្ទីរពេទ្យលោកស្រី Perry បានរុះរាន់ធ្វើអាហារដើម្បីយកទៅឲ្យអ្នកជំងឺនិងអ្នកកំដរ ។

ក្រាក...
«Jungkook ប្អូនយ៉ាងម៉េចហើយ?» លោកស្រី Perry
«អ្នកម៉ាក់» Jungkook ឱបអ្នកម្តាយយ៉ាងណែនគេហាក់បីដូចជាគ្មានកម្លាំងចិត្តទាល់សោះហើយ ។
«មិនអីទេណាកូនកុំគិតច្រើនអីប្អូនផុតគ្រោះថ្នាក់ណាស់» លោកស្រី Perry លួងលោមកូនយកដៃទៅអង្អែលក្បាលកូនល្មមៗចិត្តក៏អាណិតអ្នកទាំងពីរមិនស្ទើរទេ ។
«ចុះកូនមានដឹងទេថាអ្នកណាជាអ្នកបាញ់??»
«កំពុងតែឲ្យ Marcel ស៊ើបអង្កេតហើយអ្នកម៉ាក់»
«អ្នកណាក៏អាក្រក់ឃោឃៅម្លេះគិតថាជីវិតមនុស្សជាតុក្កតាមែនទេដែលបាញ់យ៉ាងណាក៏មិនស្លាប់នោះ??» លោកស្រី Perry គ្រវីក្បាលហួសចិត្តកែវភ្នែកសម្លឹងមើលទៅមាឌតូចដែលគេងនៅលើគ្រែទឹកមុខស្លេកស្លាំង ។
«ខ្ញុំមិនឲ្យវារួចខ្លួននោះទេ!»
«កូនឃ្លានឬនៅ?? ម៉ាក់បានធ្វើស៊ុបមកឲ្យញ៊ាំ»
«ខ្ញុំមិនឃ្លាននោះទេអ្នកម៉ាក់»
«ញ៊ាំបន្តិចទៅណាកូនបើកូនមិនញ៊ាំមានកម្លាំងឯណានៅមើលថែ Taehyung?» លោកស្រី Perry និយាយលួងលោមឲ្យ Jungkook ចិត្តទន់ឮថាអត់គេងមួយយប់ហើយបើអត់ញ៊ាំទៀតមិនចប់ហើយទេអ្ហេស៎??

«បាទ»
«ញ៊ាំម៉ាក់រៀបចំឲ្យណាកូន» លោកស្រី Perry រៀបចំម្ហូបអាហារឲ្យកូនប្រុសហើយក៏នៅអង្គុយកំដរហើយម៉ោងថ្ងៃត្រង់ទើបដាច់ចិត្តត្រឡប់ទៅផ្ទះវិញព្រោះគាត់ត្រូវទៅរៀបចំម្ហូបអាហារយកមកឲ្យគេជាបន្តបន្ទាប់ទៀត ។

ម៉ោង ២ រសៀលពេលនេះ Taehyung សន្លប់គ្រប់ ១២ ម៉ោងហើយទីបំផុតគេក៏ព្រមបើកភ្នែកមកទទួលពន្លឺថ្ងៃដោយការឈឺចុកចាប់ពេញខ្លួនទាំងអស់ ។

Tittle: One Twilight (Ended) Hikayelerin yaşadığı yer. Şimdi keşfedin