Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ក្រោយពីបានឃើញមុខអ្នកដែលព្យាយាមធ្វើបាបគេរហូតធ្វើឲ្យគេគាំងអណ្តាតក្រឡាស់មិនចេញមានតែទឹកភ្នែកស្រក់ចុះមកព្រោះតែមិននឹកស្មានមិនដល់ទាល់តែសោះ ។
«អ្ហឹក ហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ??» កម្លាំងកំហែងនៅក្នុងខ្លួនបែរជារសាត់បាត់អស់សល់តែសម្លេងខ្សោយៗ ។
«ហេតុអ្វី? ឯងនៅមានសិទ្ធិមកសួរបែបនេះទៀតមែនទេ? ឯងដឹងទេថាតាំងពីមានឯងមកឯងដូចជាឆ្អឹងទទឹងករបស់យើងអញ្ចឹង! ឯងជាអ្នកបំផ្លាញសេចក្តីសុខរបស់យើង ឯងបំបែកបំបាក់ទំនាក់ទំនងរបស់យើងនិង Jungkook»
«ខ្ញុំមិនបានទៅបំផ្លាញទំនាក់ទំនងរបស់អ្នកណានោះទេ! Jungkook និងលោកជាមិត្តភក្តិនិងគ្នាយ៉ាងណាក៏គេមិនបោះបង់ចោលលោកស្រាប់ទៅហើយហេតុអ្វីបានជាលោកគិតថាខ្ញុំទៅបំបែកបំបាក់ទំនាក់ទំនងរបស់លោក?»
«ក៏ព្រោះតែឯងជាមនុស្សដែល Jungkook ស្រឡាញ់នោះអី! យើងទៅវិញទេដែលសក្តិសមជាមួយគេ យើងទៅវិញទេដែលជាអ្នកចាំជួយជ្រំជ្រែងគេកន្លងមិនថារឿងការងារ មិនថាគេមានឧបសគ្គអ្វីក៏យើងចាំជួយគាំទ្រគេនិងផ្តល់កម្លាំងចិត្តឲ្យគេជានិច្ចមានតែឯងនោះទេដែលជាមនុស្សមិនបានការ! នាំភ្លើងឲ្យគេរហូតឯងមិនដែលជួយអ្វីគេមាននោះទេសូម្បីតែបន្តិច» Hoseok និយាយមួយៗច្បាស់ៗ ពាក្យសម្តីរបស់គេពោរពេញទៅដោយការខឹងសម្បារនិងសេចក្តីគំគួន ។
«តែ Jungkook មិនបានស្រឡាញ់លោកនោះទេ! គេស្រឡាញ់ខ្ញុំ! បើគេស្រឡាញ់លោកគេមិនមែនមកយកខ្ញុំនោះ គេខំប្រឹងប៉ុណ្ណាទម្រាំបានខ្ញុំមក? ខ្ញុំមិនមែនជាអ្នករត់ដេញចាប់គេនោះទេ! គេជាអ្នកដេញចាប់ខ្ញុំ គេតាមអង្វរ តាមសុំស្រឡាញ់ខ្ញុំរាល់ថ្ងៃរហូតទាល់តែខ្ញុំទន់ចិត្ត បើគេស្រឡាញ់លោកមែនគេសុំស្រឡាញ់លោកយូរហើយ»
«ឈប់ទៅ! មកពីឯងទៅវិញទេដែលប៉ិនមាយាដាក់គេតាំងពី Jungkook បានឯងមកសូម្បីតែការងារក៏គេមិនខ្វល់ដែរប៉ុណ្ណឹងហើយឯងគិតថាឯងបានផ្តល់ប្រយោជន៍ស្អីខ្លះទៅកាន់គេ?»
«មកពីខ្ញុំជាមនុស្សដែលគេស្រឡាញ់នោះអី! ខ្ញុំអាចធ្វើឲ្យគេមានសេចក្តីសុខ មានស្នាមញញឹមមិនមែនដូចជាលោកល្អពីមុខតែចាំចាក់គេពីក្រោយ! លោកហ៊ានធ្វើបានសូម្បីតែក្បត់មិត្តរបស់ខ្លួនឯង បើលោកស្រឡាញ់គេមែនលោកគួរណាតែរីករាយនៅពេលដែលមិត្តលោករកឃើញមនុស្សដែលគេស្រឡាញ់ឃើញ មិនមែនតាមបំបែកបំបាក់នោះទេ! លោកជាមនុស្សដែលគិតតែពីខ្លួនឯង មនុស្សអាត្មានិយម»
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
