Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
មួយរយៈចុងក្រោយនេះ Taehyung ឧស្សាហ៍ជួបរឿងប៉ះទង្គិចផ្លូវចិត្តណាស់ដល់ធ្វើឲ្យគេមិនបានរឹងមាំដូចមុនឡើយគេតែងតែតក់ស្លុតនិងភ័យព្រួយជារឿយៗ ។
Jungkook វិញក៏មិនហ៊ានបណ្តោយឲ្យគេនៅតែម្នាក់ឯងដូចគ្នារឿងដែលកើតឡើងនៅខន់ដូធ្វើឲ្យគេបន្ទោសខ្លួនឯងមិនបាត់ផងបើគេឲ្យមនុស្សមកមើលថែ យាមកាមមាឌតូចក៏មិនធ្លាក់ក្នុងសភាពដដែលៗនោះដែរ ។
«អូនមិនចង់នៅក្នុងមន្ទីរពេទ្យទេ» Taehyung គេងផ្អែកខ្នងនៅក្បាលខែក្នុងចិត្តហាក់បីដូចជាមិនស្ងប់គិតពីនេះពីនោះមិនបាត់សោះ ។
«អញ្ចឹងអូនទៅគេងផ្ទះបងយ៉ាងម៉េចដែរ? បងបានខលឲ្យអ្នករៀបចំបន្ទប់បងហើយៗ»
«តែអូន»
«ស្តាប់បងម្តងទៅណា! ទៅគេងនៅផ្ទះបងទៅមានសុវត្ថិភាពជាងនៅទីនោះគ្មានអ្នកណាយាមកាមអូនទេអូនគ្រាន់តែនៅជាមួយម៉ាក់បងជួយធ្វើម្ហូបជាមួយអ្នកម៉ាក់ រៀនការងារផ្ទះជាមួយគាត់យ៉ាងម៉េចដែរ??» រាងក្រាស់ខំប្រឹងរៀបរាប់និយាយតែពីរឿងសប្បាយៗទៅប្រាប់មាឌតូចសង្ឈឹមថាគេនឹងទន់ចិត្ត ។
«ហឹម»
«ល្អណាស់! បងទៅប្រាប់ដុកទ័រសិនហើយដើម្បីយើងឆាប់ចេញពីទីនេះ» Jungkook ធូរទ្រូងបន្តិចយ៉ាងហើចណាស់ Taehyung មិនបាននៅម្នាក់ឯងដូចគ្នា ។
Doctor បានអនុញ្ញាតឲ្យមាឌតូចចេញពីមន្ទីរពេទ្យព្រមជាមួយនិងថ្នាំទៅតាមមុខជំងឺរបស់គេ ។ Jungkook សម្រេចចិត្តដាក់មាឌតូចនៅក្នុងរទេះរុញព្រោះរបួសនៅត្រង់ពោះនៅឈឺនៅឡើយ ។
Marcel ត្រៀមឡានទំនើបអាចរក្សាសុវត្ថិភាពជូនចៅហ្វាយទាំងពីរបានមុននឹងធ្វើដំណើរទៅកាន់ភូមិគ្រឹះរបស់ចៅហ្វាយតែម្តង ។
#Atlas's Villa
ទទួលបានដំណឹងថា Taehyung នឹងមករស់នៅទីនេះមួយរយៈលោកស្រី Perry ក៏ចាំទទួលគេនៅនឹងមុខផ្ទះតែម្តងដោយមិនចាំយូរនោះទេ ។
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
