Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
«ហាហា» សម្លេងសើចកខឹកពីមនុស្សដែលនៅទីងងឹតគេមានការសមចិត្តជាខ្លាំងនៅពេលដែលគោលដំបងរបស់គេដែលធ្វើឲ្យ Jungkook និង Taehyung ឈ្លោះប្រកែកគ្នាបានសម្រេច ។
«វាដូចជាអ្វីដែលយើងបានរំពឹងទុក» ម្រាមដៃវែងៗគោះនៅលើតុតិចៗគេបានគិតរួចហើយថាគេនឹងមិនលុបភស្តុតាងនិងសម្លាប់មនុស្សស្រីដែលគេបានជួលនោះចោលទេព្រោះគេគ្រាន់តែធ្វើរឿងនេះឡើងដើម្បីឲ្យពួកគេមិនទុកចិត្តនឹងគ្នាប៉ុណ្ណោះ ។
នេះគ្រាន់តែជាតង់ទី ២ ដែលបានធ្វើឡើងដើម្បីគម្រាមនិងតាំងចិត្តបំបែកបំបាក់ទំនាក់ទំនងស្នេហារបស់គេចាំមើលចុះមិនយូរពួកគេនឹងបែកគ្នាជាមិនខាន ។
__________
Taehyung ឈរនៅទល់មុខរាងក្រាស់ភ្នែកព្រិចបើកៗទឹកភ្នែកយូរចុះមកមិនឈប់មិនដឹងថាត្រូវធ្វើបែបណាទើប Jungkook ព្រមអភ័យទោសឲ្យគេ ។
«ហ៉ឹក ហ៉ឹកឬកម្លេះថីបានអូនលួងហើយបងមិនបាត់ខឹង!» Taehyung ព្រមមិនបានក៏ស្រែកថាឲ្យគេខំកាត់កេរ្តិ៍កាត់ខ្មាស់មកលួងលោមហើយនៅធ្វើឬកមួយបេនទៀត? រាល់ដងពេលដែលឈ្លោះគ្នាជាមួយអ្នកផ្សេងបើគេខុសក៏គេមិនខ្ចីទៅលួងដែរចុះនាយជាស្អីឬកសម្បើមម្លេះ? គេខំលួងហើយនៅខ្មើតនៅហ្នឹង??
«បងមិនបានខឹងអូនទេ?» Jungkook
«អត់ខឹងទៀត? បើមិនខឹងអូនហេតុអ្វីគេចមុខអូន? នៅដេញអូនចេញឲ្យបាត់ពីមុខពីមាត់ទៀត? ម៉េចឈប់ស្រឡាញ់អូនហើយមែន? អូនលែងសំខាន់នៅក្នុងកែវភ្នែកបងទៀតហើយមែនទេ??» Taehyung ថាឲ្យមិនដាច់ពីមាត់គេមិនខ្ចីដកដង្ហើមឡើយសំខាន់អ្វីដែលនៅក្នុងចិត្តគេពេលនេះគេត្រូវតែនិយាយឲ្យអស់ ។
«អ្នកណាប្រាប់ថាបងឈប់ស្រឡាញ់អូន?»
«បងជាអ្នកប្រាប់! ធ្វើអីខ្លួនឯងលែងដឹងហើយមែន??»
«បងមិនបាននិយាយមួយម៉ាត់ទេថាបងឈប់ស្រឡាញ់?» គេនិយាយពីពេលណា? តាំងពីម្សិលមិញមកដល់ពេលនេះគេមិនបានហើបមាត់មួយម៉ាត់ថាឈប់ស្រឡាញ់មាឌតូចឡើយ! អ្វីៗ Taehyung គិតដោយខ្លួនឯងទាំងអស់ ។
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
