Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រូបភាពជាច្រើនសន្ធឹកដែលមានតែស្នាមញញឹមមិនដាច់ពីមាត់របស់ Jungkook និង Taehyung បណ្តាលឲ្យចិត្តអ្នកឃើញក្តៅរោលរាលដូចជាទឹកពុះ ១០០០ អង្សារសេយ៉ាងអញ្ចឹង ។
«អ្ហឹស រៀបការមែនទេ?? រឿងនេះមិនអាចកើតឡើងប្រាកដណាស់ត្រៀមខ្លួនព្រាត់ប្រាស់គ្នាឲ្យហើយទៅ» ស្នាមញញឹមយ៉ាងពិសពុល ក្រសែរភ្នែកដែលពោរពេញទៅដោយគំនុំការចងកំហឹង គេមិនអាចឲ្យពីរនាក់នេះបានក្លាយជាប្តីប្រពន្ធគ្នាទេ ។
____________
បញ្ចប់ការញ៊ាំអាហារជាមួយគ្នាដែលពោរពេញទៅដោយសេចក្តីសុខរួចមក Jungkook និង Taehyung ក៏បានសម្រេចចិត្តគេងនៅខន់ដូរបស់មាឌតូចព្រោះនេះក៏យប់គួរសមណាស់ហើយដែរ ណាមួយគេខានមកគេងនៅទីនេះយូរហើយទើបមានការនឹករលឹក ។
តាមផ្លូវមកខន់ដូ Taehyung ញញឹមអង្អែលផ្កាមិនឈប់មើលទៅគេហាក់បីដូចជាមានសេចក្តីសុខជាប៉ុនពេករកថាមិនត្រូវត្រឹមតែផ្កាឲ្យមុខគេញញឹមរីកបានយ៉ាងស្រស់ស្អាត ។
«ស្រឡាញ់ណាស់ទេ?» Jungkook អត់មិនបាននឹងសួរមាឌតូច ។
«អឹម អូនស្រឡាញ់ផ្កានេះណាស់វាក្រអូប ស្រស់ស្អាត»
«អូនយកទុកតាំងទេ??»
«ប្រាកដជាតាំងហើយបងខំទិញផ្កាមកឲ្យអូន! អូនមានទូមួយទុកដាក់ផ្កាដែលបងបានជូនអូនព្រោះវាមានតម្លៃណាស់មិនត្រឹមតែថ្ងៃទេតែវាបញ្ជាក់ពីទឹកចិត្ត សេចក្តីស្រឡាញ់របស់បងដែលមានចំពោះអូន»
«អញ្ចឹងទម្រាំតែយើងចាស់ទៅសង្ស័យមួយបន្ទប់ដាក់ផ្កាមិនអស់ផង? ព្រោះបងនឹងទិញផ្កាជូនអូនរហូត»
«មិនឲ្យបងខ្ជះខ្ជាយយ៉ាងនេះទេ! មិនបាច់ទិញឲ្យអូនច្រើនពេកក៏បាន»
«អត់ទេបងមិនបានខ្ជះខ្ជាយទេរបស់ណាដែលធ្វើឲ្យអូនញញឹម មានក្តីសុខបងច្បាស់ជាទិញឲ្យទាំងអស់»
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
