Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Jungkook លើកស្រាអកយកៗបានមួយភ្លេត Chivas មួយដបអស់រលីងគ្មានសល់ប៉ុន្តែជាតិស្រាហាក់បីដូចជាមិនជ្រាបចូលទៅក្នុងខ្លួនគេទាល់តែសោះ ។
«នេះមួយដបម្នាក់ឯងអ្ហេស៎??» បុគ្គលិកនិយាយដោយឬកពារភ្ញាក់ផ្អើលគេសឹងតែមិនជឿនឹងភ្នែក ។
«គិតលុយ» Jungkook
«£66 បាទ»
«មិនបាច់អាប់ទេ» Jungkook ដាក់លុយ £100 នៅលើតុហើយក៏ដើរចេញទៅបាត់ត្រឹមតែអង្គុយផឹកបម្បិញមិញនេះគេស្ទះទ្រូងណាស់ទៅហើយ ។
«ថ្ងៃក្រោយមកទៀតណាបង» បុគ្គលិកស្រែកហៅកាន់លុយទាំងញញឹមមកទើបតែបានពីរថ្ងៃសោះឲ្យលុយធីបគេច្រើនគគោក ។
_____________
តាមដងផ្លូវនៅក្នុងទីក្រុងប៉ារីសនាពេលយប់ដងផ្លូវតាមមាត់បឹងខ្យល់បក់មកនាំចំហាយផ្លូវឲ្យត្រជាក់ពេញខ្លួនប៉ុន្តែប្រសិនបើអ្នកជួបវិបត្តិផ្លូវចិត្តមកជួបក្នុងស្ថានភាពបែបនេះកាន់តែសោកសៅ កាន់តែសង្វេគ ។
Jungkook អង្គុយនៅលើប្រកាន់ដៃស្តាប់សម្លេងទឹកបក់បះគ្នាក្នុងចិត្តគិតរឿងជាច្រើនដែលបានហូរចូលមកបះដល់ចិត្តគេស្នេហាមួយរាត្រីវាអាចដិតជាប់បែបនេះមែនទេ??
«មានសង្សារហើយចង់ជិះទូកពីរអ្ហេស៎?» Jungkook និយាយតែម្នាក់ឯងពេលគិតទៅគួរឲ្យម៉ួម៉ៅមែនហើយ ។
_______
Charle និង Taehyung បានបំបែកគ្នាទៅផ្ទះវិញនៅម៉ោង ១១ យប់ដែលគេបានជូនមាឌតូចទៅខន់ដូហើយគេក៏ត្រទ្បប់ទៅផ្ទះវិញតាមក្រោយ ។
មកដល់បន្ទប់ Taehyung អញ្ចឹងសសឹងគិតពីបុរសពេលខ្លួនបានជួបហេតុអ្វីក្នុងចិត្តមានអារម្មណ៍ថាដូចជាជាប់ជំពាក់អ្វីម្លេះនេះវាកាន់តែធ្វើឲ្យគេចង់ដឹងថាកាលពីម្សិលមិញមានរឿងអ្វីកើតឡើង ។
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
