Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ចំណាយពេលដើរចេញជាមួយគ្នាជិតពេញមួយថ្ងៃ Jungkook បាននាំមាឌតូចទៅកន្លែងញ៊ាំអីនៅជិតនោះព្រោះល្ងាចណាស់ដែរហើយល្មមនឹងឲ្យមាឌតូចឃ្លានហើយ ។
«លោកនៅជាមួយខ្ញុំរហូតអញ្ចឹងអ្នកផ្ទះមិនសួររកទេ?» Taehyung ញ៊ាំបណ្តើរសួរនាំបណ្តើរ ។
«អត់នោះ! ព្រោះខ្ញុំចេះបែងចែកពេលវេលាច្បាស់លាស់ហើយ»
«យ៉ាងហើចណាស់ក៏ម៉ាក់លោកត្រូវសួរនាំដែរ»
«ម៉ាក់ខ្ញុំមិនអីនោះទេគាត់ចង់ឲ្យខ្ញុំរកកូនប្រសារឲ្យគាត់»
«កូនប្រសារគាត់គួរយែជាមនុស្សដែលស្អាត ឆ្លាតហើយមែនទេព្រោះលោកក៏មិនធម្មតាដែរ»
«ម៉ាក់ខ្ញុំគាត់មិនខ្វល់ថាអ្នកនោះមានស្អាតអីណាស់ណាទេឲ្យតែស្រឡាញ់ខ្ញុំគាត់សប្បាយចិត្តពេកផង»
«ពិតមែនអ្ហេស៎?»
«មែនណា! ជាស្រីក៏បានជាប្រុសក៏បានគាត់មិនខ្វល់នោះទេ»
«ឡូយហើយអញ្ចឹង»
«ព្រោះខ្ញុំជាមេគ្រួសារគាត់តាមចិត្តខ្ញុំស្រាប់ហើយ»
«អ៎ មកពីលោកយកលុយទៅបិទមាត់គាត់សោះ» មាឌតូចនិយាយលេងសើច ។
«ថាអញ្ចឹងក៏បាន» រាងក្រាស់ញាក់ចិញ្ចើមតិចៗ ។
_______
រាងក្រាស់បានដើរជូនមាឌតូចទៅខន់ដូសឹមត្រឡប់ទៅផ្ទះវិញម៉ោង ៨ យប់ទៅហើយ ។ Jungkook ក៏បានទៅអង្គុយញាំអាហារពេលល្ងាចជាមួយអ្នកម៉ាក់បន្ថែមទៀតព្រោះប៉ុន្មានថ្ងៃនេះដូចជាមិនសូវមានពេលវេលាឲ្យគាត់សោះ ។
«គាត់មានមនុស្សដែលស្រឡាញ់ហើយមែនទេ?» លោកស្រី Perry
«បាទ អ្នកម៉ាក់»
«ហេតុអ្វីមិននាំគេមកជួបម៉ាក់ផង?»
«មិនទាន់ជាសង្សារគ្នាឯណាម៉ាក់»
«ទៅបាត់ៗរាល់ថ្ងៃហើយមិនមែនជាសង្សារគ្នាទៀត?»
«ទៅតាមញ៉ែគេហ្នឹង»
«មើលទៅគេប្រហែលមិនមែនជាមនុស្សងាយស្រួលញ៉ែទេន៎?»
«ពិតមែនហើយអ្នកម៉ាក់! កាចណាស់ហើយក៏រឹងរូសដែរខ្ញុំចូលចិត្តចរិតគេបែបនេះ»
«ចរិតអញ្ចឹងបានបង្គ្រាបឯងបាន! ម៉ាក់ចង់ជួបមុខគេ»
«គេជាមនុស្សប្រុសម៉ាក់» Jungkook ប្រាប់ទៅម្តាយត្រង់ៗគេមិនចង់លាក់លៀមនោះទេ ។
«ជាមនុស្សប្រុសក៏បានឲ្យតែកូនម៉ាក់ស្រឡាញ់គេហើយគេក៏ស្រឡាញ់កូនវិញមិនធ្វើឲ្យកូនពិបាកចិត្ត» លោកស្រី Perry ញញឹមកូនរបស់គាត់ពិបាកច្រើនមកហើយគាត់មិនចង់ឲ្យគេត្រូវបានជួបវិបត្តិរឿងស្នេហាទៀតនោះទេ ។
«អរគុណអ្នកម៉ាក់ណាស់» Jungkook ឈូងដៃទៅឱបម្តាយជាតិនេះគេអាចនឹងមិនសំណាងរឿងដែលគ្មានឪពុកប៉ុន្តែគេមានសំណាងដែលមានម្តាយយល់ចិត្តគេ ។
_____
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
