ដឹប...មួយដៃពី Hoseok ទៅកាន់ Taehyung ដល់បែកមាត់ចេញឈាមព្រោះតែមាឌតូចហ៊ានថាគេជាមនុស្សអាត្មានិយមទាំងដែលវាមិនមែនជាការពិតនោះទេ ។
«ឯងទៅវិញទេដែលជាមនុស្សអាត្មានិយម! គេស្រឡាញ់គេមើលឃើញតែផលប្រយោជន៍ ឯងឃើញគេជាអ្នកមានទើបឯងតោងគេ»
«មិនពិតទេ! ខ្ញុំស្រឡាញ់គេហើយស្រឡាញ់ខ្លាំងទៀតផង គេក៏ស្រឡាញ់ខ្ញុំដូចគ្នាមិនអញ្ចឹងគេមិនមែនសុំខ្ញុំរៀបការនោះទេ»
«យើងមិនព្រមឲ្យឯងបានសមគ្នាជាមួយគេនោះទេ! យើងនឹងកម្ចាត់ឯងចោលឲ្យចាកចេញពីរបស់ Jungkook ឯងចាំមើលចុះ»
«បើទោះជាគ្មានខ្ញុំក៏គេមិនស្រឡាញ់លោកដែរ! ហើយប្រសិនជា Jungkook ដឹងថាមិត្តសម្លាញ់របស់គេលួចចាក់គេពីក្រោយខ្នងបែបនេះគេក៏រឹតតែស្អប់លោក»
«ហឹះ កុំភ័យព្រោះថា Jungkook គ្មានថ្ងៃដឹងការពិតឡើយ» Hoseok សើចក្នុងដើមកស្របពេលដែលលើកកាំភ្លើងមកភ្ជង់ចំកណ្តាលក្បាលរបស់ Taehyung ។
Taehyung ភ័យអស់ឡើងញ័រខ្លួនគេត្រូវស្លាប់នៅទីនេះមែនទេ? គេមិនអាចសូម្បីតែឃើញមុខមនុស្សជាទីស្រឡាញ់របស់គេជាលើកចុងក្រោយ?? មាឌតូចបិទភ្នែកទាំងទឹកភ្នែកស្រក់ចុះមកព្រមគ្នា ពេលនេះគេត្រៀមខ្លួនរួចហើយ គេត្រៀមខ្លួននឹងស្លាប់ហើយ ។
«អូនស្រឡាញ់បង Jungkook» មាឌតូចទន្ទេញប្រយោគនេះពេញខួរក្បាលបើទោះបីជាគេមិនបាននិយាយវាដាក់មនុស្សស្រឡាញ់ដោយផ្ទាល់ក៏ដោយ ។
«ឈប់ទៅ!» សម្លេងកាត់បង្អាក់ពីចម្ងាយពញ្ញាក់អារម្មណ៍ទាំង Hoseok និង Taehyung ឲ្យងាកទៅមើលស្របគ្នា ។
«ហ៉ឹក Jungkook» ដឹងទេថា Taehyung រំភើបប៉ុណ្ណា?? នៅពេលដែលឃើញវត្តមានរបស់គេ?
«Jungkook??» Hoseok ដង្ហើយឈ្មោះមិត្តជាទីស្រឡាញ់តិចៗទាំងភ័យហេតុអ្វីបានជាគេដឹងថា Taehyung នៅទីនេះ??
#ត្រឡប់ទៅកាលពីល្ងាចមិញ
Jungkook នៅក្នុង office ដើរទៅវិញទៅមកដោយមាន Marcel ចាំឆែកមើលកាមេរ៉ាសុវត្ថិភាពដែលសុំគេមានមកថាតើឡាននោះបើកទៅតាមទៅណាតែចង្រៃអីវាបែរជាដាច់ពាក់កណ្តាលផ្លូវ ។
«ចៅហ្វាយចុះទូរស័ព្ទរបស់អ្នកប្រុស Taehyung នោះ? » Marcel
«ទូរស័ព្ទរបស់គេធ្លាក់នៅក្នុងឡានបាត់ទៅហើយ!»
«ចុះចៅហ្វាយដាក់ GPS នៅក្នុងណាខ្លះចៅហ្វាយចាំបានទេ? នាឡិកាដៃរបស់គាត់??»
«ពិតមែនហើយ! ចិញ្ចៀន!!» ដោយសារតែភាពភ័យខ្លាចទើបធ្វើឲ្យ Jungkook ភ្លេចភ្លាំងនឹកមិនឃើញទាល់តែ Marcel រំលឹក ។
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
៣៩: ហេតុអ្វីធ្វើបាបខ្ញុំ?
Start from the beginning
