« អ៎េ!នេះជា... » បែរក្រោយមកឃើញរាងតូចនាងក៏លាន់មាត់ថាឡើង នេះមកទាំងពីរនាក់មែនទេ?

« ជុងហ្គុក! » ដើរមិនទាន់ដល់ខាងក្នុងក៏ត្រូវបែរក្រោយមកវិញព្រោះសម្លេងកាយតូច

« ថេយ៍?អូនមកតាំងពីពេលណា? »

« ទៅផ្ទះវិញឲ្យលឿន! » មិនប្រាប់សូម្បីហេតុផលថាគេដើម្បីអីឬមកធ្វើអីគឺចូលមកចាប់ទាញដៃនាយចេញមកខាងក្រៅវិញទាំងរដាប់រដុសដូចជាមានរឿងអ្វីមួយអញ្ចឹង

« ចុះអូនអត់ទិញ- »

« ឈប់ឃ្លានហើយ! » គេថាអត់ឃ្លានហើយមិនដឹងតបយ៉ាងទេតែរឿងរត់មកតាមនាយដល់កន្លែងនេះគេក៏មិនដឹងដែរថាមកពីមូលហេតុអ្វីដែរ ។ ដើរៗនាយក៏បែរក្រោយក៏ឃើញលីលីយ៉ាឈរនៅខាងលើដំបូលអគារសម្លឹងមកមើលគេទាំងក្នុហដៃមានកាន់កាំភ្លើងតម្រង់មករកពួកគេទៀតផង ផាំង!

« ថេយ៍..! ប្រយ័ត្ន! » គ្រវាស់រាងតូចចេញទៅម្ខាងហើយក៏បែរមកបាំងកាយតូចជិត ។ ពេលដែរភ្នែកនាយឃើញគ្រាប់កាំភ្លើងហោះតម្រង់រកថេយ៍

ស្តែងពេកហើយមួយគ្រាប់មិញនេះបាញ់ចំទ្រូងខាងឆ្វេងនាយតែម្តងឈាមក៏ហូរចុះមកជាច្រើន ជង្គង់ក៏ចាប់ផ្តើមទន់ម្តងបន្តិចៗ ចំណែកលីលីយ៉ាវិញឈរមើលពីខាងលើមកមួយសន្ទុះនាងក៏ញញឹមឡើងហាក់សមចិត្តខ្លាំងអញ្ចឹង
ព្រុស!អ្នកដែរឈរការពារគេអម្បាលមិញនេះក៏ស្រាប់តែដួលព្រុសមកលើដី ជាមួយនឹងឈាមដាប់ពេញខ្លួន

« ជុង..ហ្គុក » លុតជង្គង់ចុះក្បែរកាយមាំទាំងទឹកភ្នែកហូរឥតឧបមាដៃទាំងគូរក៏លើកមកក្រសោបផ្ទៃមុខរបស់នាយ នេះបើបាញ់ចំកន្លែងផ្សេងអាចជួយបានតែបាញ់ចំបេះដូងចំណុនសំខាន់ទៅហើយទោះជួយក៏ជួយមិនកើតដែរ

ស្នាមញញឹមជាលើកចុងក្រោយក៏បង្ហាញឡើងលើផ្ទៃមុខរាងក្រាស់ទៅកាន់ថេយ៍ ជាពេលចុងក្រោយនៃជីវិតរបស់គេដែរនៅសល់ជាមួយមនុស្សជាទីស្រឡាញ់ហើយ

« កុំយំ..បងមិនចង់ឃើញទឹកភ្នែកអូនទេ » សម្លេងខ្សាវៗក៏បង្ហើបចេញពីក្រអូមាត់នាយ ស្របពេលដែរឈាមកាន់តែហូរចង្វាក់បេះដូងក៏កាន់តែខ្សោយ

« ជុង..អូននៅសល់តែបងម្នាក់ឯងបើអត់ពីបងទៅអូនរស់យ៉ាងមិច..ហឹកៗ » អារម្មណ៍មួយនេះវាកំពុងតែវិលត្រឡប់មករកថេយ៍វិញហើយ គេឯកការ នឹងឈឺចាប់ណាស់ដឹងទេពេលដែរឃើញដូច្នេះ

« បងសុំទោស..ដែរបងមិនអាចនៅកំដរអូនបានយូរដូចពាក្យដែរបងបានសន្យា.. » សម្លេងកាន់ខ្សោយកម្លាំងកាន់តែអស់គេដឹងខ្លួនច្បាស់ណាស់ថាមិនអាចនៅជាមួយថេយ៍បន្តទៀតបានទេ

« មិនថាជាតិនេះឬជាតិមុខបងសុំផ្សងឲ្យជាគូរនឹងអូបគ្រប់ៗជាតិតែ..ពេលអត់ពីបងទៅអូនត្រូវមើលថែកូនឲ្យបានល្អ កុំពិបាកចិត្តណាលឺទេ?..បងស្រឡាញ់អូនប្រពន្ធសម្លាញ់ » ចប់ប្រយោគត្រឹមនេះភ្នែកទាំងគូររបស់នាយក៏ត្រូវបានបិតជិតដៃក៏ទម្លាក់មកដល់ដី នេះប្រាប់ឲ្យថេយ៍ដឹងហើយថាផុតបាត់ហើយ

« អត់ទេជុងហ្គុក..បងត្រូវតែក្រោកមកវិញ..បងមិនអាចទៅណាចោលអូនបានទេបើអូនមិនបានដេញ! » សម្រែកស្រែកហៅសព្វនាមអ្នកជាប្តីឲ្យក្រោកឡើងមកវិញទាំងទឹកភ្នែកហូរមិនឈប់

ហេតុអីក៏ជីវិតគេកម្មម្លេះកូនទីមួយត្រូវជុងហ្គុកទៅចោលអស់4ឆ្នាំមកវិញរស់នៅជាមួយគ្នាមិនទាន់បានមួយឆ្នាំផងក៏ត្រូវទៅចោលគេទៀតហើយលើកនេះគឺទៅរហូតគ្មានវិល គេស្លាប់ទាំងថេយ៍មាទម្ងន់កូនទីពីរ នេះកូនរបស់គេក្លាយជាក្មេងកំព្រាឪពុកទៅហើយ

« ជុងហ្គុក..! បងចង់ឲ្យអូនស្លាប់ទៅតាមបងមែនទេ?..ក្រោកឡើងមកទៅផ្ទះយើងវិញ..ហឹក »

« ... » ស្ងាត់គ្មានការឆ្លើយតបមានត្រឹមតែមនុស្សដែរគេងបិតភ្នែកជិតឆឹងម្នាក់ប៉ុណ្ណោះ ។ បន្តិចក្រោយមកទើបមានមនុស្សឆ្លងកាត់ទីនោះចូលមកជួយ នឹងសួរនាំថេយ៍ដែរតែអំឡុងពេលនោះគេដូចជាមនុស្សគ្មានសតិអារម្មណ៍នៅក្នុងខ្លួនអញ្ចឹង សួរអីក៏មិនឆ្លើយគិតតែយំ ស្រែកហៅឈ្មោះជុងហ្គុកមិនឈប់

To be continued ❤️🌷

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now