ខ្យល់បកមកល្វើយៗមកពីទិសឦសានជំនោរត្រជាក់ក៏ហោះមកប៉ះកាយតូចតូចច្រលឹងដែរកំពុងធាក់កងញាប់ស្មេរតម្រង់ទៅសាលារៀនជាប្រញាប់ ។ កែវភ្នែករំពៃងាកមកមើលនាឡិការដែរនៅជាប់ដៃនោះបានបន្តិច ក៏កាន់តែបន្ថែមល្បឿនលឿនជាងមុនទៅទៀត វេលានេះម៉ោងជិត8ព្រឹកទៅហើយសិស្សគ្រប់គ្នាគេចូលរៀនអស់ហើយនៅឡើយតែក្មេងប្រុសម្នាក់នេះទើបនឹងមកពីផ្ទះ ថ្ងៃនេះគេក្រោកយឺតព្រោះកាលពីយប់មិញជ្រុលធ្វើលំហាត់ដល់យប់ជ្រៅ
ឈ្មោះរបស់គេគឺ គីម ថេយ៉ុង ជាសិស្សពូកែប្រចាំថ្នាក់សីលធម៍ល្អគ្រូណាក៏ស្រឡាញ់ចូលចិត្តនាយតូចដែរ ទាស់តែមួយគឺនៅក្នុងថ្នាក់ពុំសូវជាមានអ្នកចូលចិត្តគេប៉ុន្មានទេដោយសារតែពួកគេរើសអើងថាខ្លួនជាកូនអ្នកក្រ គ្មានសម្ភារៈល្អៗប្រើដូចគេ..។
« ស្លាប់ហើយ.. » សម្លេងរាងតូចក៏បន្លឺឡើង ព្រមទងឈប់កង់នៅមួយកន្លែង អោនទៅមើលកង់ខាងក្រោយរបស់ខ្លួន
« មកធ្លាក់ច្រវ៉ាក់អីនៅពេលនេះវិញ? » មាត់រអ៊ូតិចៗរួចក៏ទាញកង់នៅម្ខាងនៃផ្លូវវាត់ជន្ទល់កង់ ដាក់ខ្លួនចុះយកដៃទៅលើកច្រវ៉ាក់កង់ឡើងលើ
ចំណាយពេលមួយសន្ទុះធំទៅហើយនៅតែមិនអាចជួសជួលវារួចទៀត បែរទៅមើលម៉ោងហួសឡើងកន្លះទៀតទៅហើយ។ ថេយ៍ដកដង្ហើនមួយគូស យកដៃមកជួតញើសដែរប្រឡាក់នៅលើផ្ងាស់របស់ខ្លួន
ង៉ឺត~~សម្លេងចាប់ហ្រ្វាំងឡានក៏ឈប់ឡើងនៅខាងកង់របស់ថេយ៍ ។ ងើបមុខចេញពីកង់ទៅមើលឡានដែរនៅខាងមុខនោះ ស្នាមញញឹមក៏លិចឡើងនៅលើផ្ទៃមុខរបស់គេព្រោះដឹងច្បាស់ណាស់ថាឡាននេះគឺឡានរបស់លោកគ្រូគេនឹងឯង
« កើតអីនឹង? » កាយមាំដើរចុះមកព្រមទាំងសួរឡើង នឹងហិះជំហានដើរទៅរកថេយ៉ុង
« គឺកង់..ធ្លាក់ច្រវ៉ាក់លោកគ្រូ ខ្ញុំដាក់មិនកើតទេ » ងើបឈរមកឆ្លើយនឹងសំណួរគ្រូគេ រួចក៏ថយខ្លួនទៅម្ខាង
រាងក្រាស់មិនតបគ្រាន់តែងក់ក្បាលជាសញ្ញារបញ្ជាក់ មុននឹងចូលទៅដាក់ច្រវ៉ាក់ឲ្យកូនសិស្សរបស់ខ្លួនថេយ៍អង្គុយដាក់ឡើងកន្លះម៉ោងដាក់អត់កើតដល់គ្រូមកដាក់ឲ្យតែបន្តិចសោះរួចបាត់ ។ នេះគឺជាលោកគ្រូគណិតរបស់គេគាត់មានអាយុ35ឆ្នាំទៅហើយ សព្វថ្ងៃនេះគាត់មិនទាន់មានគ្រួសារនៅឡើយទេ
