Ep10 : យកកូនចេញទៅ

2.6K 111 1
                                        

ឲ្យគេអង្គុយញ៉ាំឡើងម៉ាឆ្អែតទើបនឹងមកសាលាវិញ។ ដើរនៅតាមផ្លូវអ្នកទាំងពីរចេះតែគ្នានិយាយគ្នារហូត និយាយទៅកុំឲ្យថេយ៍ទៅគិតពីជុងហ្គុកនឹងតែម្តង

ញញឹមសុខៗក៏ស្រាប់តែរលាយបាត់វិញពេលថេយ៍ងាក់ភ្នែកទៅឃើញអ៊ំស្រីម្នាក់ដើរកាន់ថង់សាច់ ហើយក្លិននឹងវាក៏ជះមកប៉ះច្រមុះគេទៀតឆ្អាបរកនិយាយមិនត្រូវសម្រាប់គេ

« ហ៉ើយ..!យ៉ាងមិចហើយ? » ចូលមកញីខ្នងឲ្យថេយ៍គួកញីៗឲ្យឆាប់បាត់ពេលគេរត់មកក្អួតនៅឯគុបព្រៃឯណេះ ។

មួយសន្ទុះក្រោយមកបន្ទាប់ពីក្អួតរួចក៏ចាប់ផ្តើមវិលមុចដើរលែងរួចបាត់ប៊េរីដកដង្ហើមធំបន្តិចហាក់ហត់ចិត្តនឹងថេយ៍ណាស់ដែរមកជួបរឿងអញ្ចឹងទើបនាងនាំគេឲ្យទៅសម្រាក់នៅផ្ទះខ្លួនសិន ចំណែកខាងសាលានាងសុំច្បាប់ឲ្យរួចហើយ

កាយតូចអង្គុយនៅទីកន្លែងរង់ចាំនៅក្នុងមន្ទីរពេទ្យនោះជាមួយប៊េរី តែប៉ុន្មានថ្ងៃខ្លួនគេឡើងស្គមដោយសារតែញ៉ាំអីមិនកើតដាក់ទៅក្អួតរហូត ហើយបើឃ្លាន ឃ្លានរកតែម្ជូរអត់ឃ្លានអីផ្សេងទេ

« អ្នកទាំងពីរសូមអញ្ជើញចូលក្នុង » លឺហើយពួកគេក៏ក្រោកដើរទៅខាងក្នុងតាមសម្តីពេទ្យម្នាក់នោះ។

« គេងលើគ្រែទៅ » ពេទ្យស្រីដែរហៅគេចូលនោះក៏និយាយទៅថេយ៍ដែរជាអ្នកជម្ងឺ មិនតបតែក៏ឡើងទៅគេងលើគ្រែតាមគេប្រាប់

« មានជំងឺអីដែរ » ថេយ៍មិនទាន់ហាមាត់ឆ្លើយផងប៊េរីក៏ឆ្លើយទៅពេទ្យវិញយ៉ាងលឿនរៀបរាប់ពីអាការះគេទាំងអស់ទៅដល់ពេទ្យឲ្យបានដឹងយល់ហើយទើបពេទ្យចាប់សើយអាវថេយ៍ឡើងលើដើម្បីអេកូ ។

« ... » ដំបូងដូចជាគ្មានអ្វីទេធម្មតាទាំងអស់ដល់បន្តិចក្រោយមកទើបអ្នកគ្រូពេទ្យម្នាក់នោះនិយាយឡើង

« មានផ្ទៃពោះ3សប្តាហ៍ហើយ » គេស្តាប់ច្រឡំមែននឹង?គេមានកូនបានយ៉ាងមិច?

« ខ្ញុំមានកូនតាមណា? »

« មិនចម្លែកទេ អ្នកគ្រូធ្លាប់ជួបមនុស្សដូចជាប្អូនមកពីរបីនាក់ហើយ » អ្នកដទៃមួយចំនួនពេលមានផ្ទៃពោះនឹងប្រាកដជាសប្បាយចិត្តហើយ តែសម្រាប់ថេយ៍វិញ..

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now