Ep11 : បងគ្មានជម្រើសទេ

2.4K 109 3
                                        

~~2ខែក្រោយ~~

សម្លេងមនុស្សជជែកគ្នាលឺគ្រប់ទីកន្លែងនៅក្នុងបរិវេណសាលាព្រោះថ្ងៃនេះជាថ្ងៃចេញលទ្ធផលប្រឡងបាក់ឌុបផង ។រង់ចាំមួយសន្ទុះធំនាយកសាលាក៏ដើរចេញមកជាមួយនឹងក្រដាសសរមួយសន្លឹកចេញមកដល់គាត់ក៏ប្រកាសប្រាប់ដល់សិស្សដែរទទួលបានទន្ទេសល្អនឹងប្រឡងជាប់

« ចុកជើងណាស់.. » ងាក់មកមើលរាងតូចដែរដាក់ខ្លួនអង្គុយនៅលើកៅអីក្បែរឯណេះបន្ទាប់ពីឈរយូរពេកនេះវិញគេក៏អោនទៅច្របាច់ជើងខ្លួនឯងយ៉ាងលំបាកព្រោះពោះធំគេឥឡូវមិនដូចមុនទេរៀងធំជាងមុនហើយតែក៏ធំណាស់ណាដែលគឺល្មម

« ថេយ៍!ចេញលទ្ធផលហើយយើងទៅសុំលោកគ្រូមើលមុនណា » ប៊េរីក៏រត់មករករាងតូចទាំងសប្បាយចិត្ត ដាក់ខ្លួនអង្គុយក្បែរគេហើយក៏ហុចក្រដាសនោះឲ្យទៅគេមើល

« ឯងបានទន្ទេសល្អជាងគេណា »

« អឹម យើងបានទៅរៀនតហើយ..ប៉ុន្តែ » គិតដល់ត្រឹមនេះក៏មើលពោះខ្លួនឯង ដូចជុងហ្គុកនិយាយអញ្ចឹងគេទៅរៀនយ៉ាងមិចទៅបើពោះកាន់តែធំនោះ

« ឯងទៅជាមួយយើងតើ ចាំយើងមើលខុសត្រូវឲ្យកុំបារម្ភអី »

« យើងអត់មានលុយទេ ពេលកើតគិតយ៉ាងមិច? » កូនម្នាក់ត្រូវចំណាយច្រើនណាស់ ថ្លៃទឹកដោះគោ ថ្លៃសម្រាល ពេលកើតរួចក៏ទៅរៀនអត់កើតដែរយ៉ាងហោចណាស់ក៏សម្រាក់នៅពេទ្យមួយអាទិត្យដែរ

« ចាំដល់នឹងចាំគិតទៀត »

« យើងខ្លាចណាស់..ខ្លាចកូនយើងកើតមកគ្មានប៉ាហៅដូចគេ »

« ហឺ..?លោកគ្រូនៅក្បែរឯងរហូតតើ? » ចង់ឆ្ងល់ទៀតដល់លឺចឹងឃើញជុងហ្គុកនៅក្បែរគេរហូតសោះ

« នៅក្បែរយើង តែចិត្តគាត់មិននៅយើងទេមួយថ្ងៃណាក៏លឺតែនិយាយទូរស័ព្ទដែរ »

« គាត់និយាយការងារទេដឹង? »

« ការងារអីគេហៅគ្នាអូនបងអញ្ចឹង?ថ្ងៃខ្លះទុកឲ្យយើងនៅគេងតែឯងផង គេងតែឯងនិយាយតែឯងលេងតែឯង ឯងគិតមើល៍សមជាប្តីឬអត់? »

« គួរឲ្យអាណិតណាស់ថេយ៍អើយ ចុះឯងមិនព្រមធ្វើតាមគាត់ទៅយកកូននឹងចេញទៅស្រួលខ្លួនវិញហើយ »

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now