Ep14 : ប៉ាសុំទោស..

2.5K 96 0
                                        

+ School

រាងកាយមាំអង្គុយគង់ទាក់ខ្លាយ៉ាងស្ងៀមស្ងាត់នៅលើកៅអីក្រោមដើមឈើធំមួយដើមនៅខាងក្រៅសាលានេះ។ ដោយមានកាន់សៀវភៅមួយក្បាលនៅក្នុងដៃមើលទៅដូចជាសៀវភៅប្រលោមលោកអីចឹង

កំពុងតែជក់ចិត្តស្លុងអារម្មណ៍ជាមួយនឹងសៀវភៅនោះក៏ត្រូវភ្ញាក់មកវិញដោយមានក្មេងប្រុសម្នាក់ដែរគេជួបមួយសន្ទុះអំបាញ់មិញនេះមកពីណាមិនដឹងកេះគេតិចៗឲ្យបែរមករក

« ពូៗឃើញប៉ាអូនទេ? » បន្ទាប់ពីឃើញម្ចាស់ខ្លួនបែរមករកខ្លួនហើយ ជុនអានក៏រហ័សសួរនាយឡើងដោយទឹកមុខចង់យំបន្តិចអីបន្តិច

« ពូមិនស្គាល់មុខប៉ាឯងយ៉ាងមិចទេ?ហើយ..មកទីនេះបានយ៉ាងមិច? » មិនឲ្យចម្លែកយ៉ាងមិចបើទើបជួបគ្នារួចឥឡូវជួបម្តងទៀតនៅកន្លែងខុសគ្នា ឬមួយគេរត់មកតាមនាយ?

« ម៉ាក់អូនថាប៉ាបង្រៀននៅសាលានេះ ឥឡូវអូនមកហើយអត់ឃើញប៉ាទេ.. » ខំនិយាយទាំងក្នុងចិត្តសែននឹករលឹកដល់អ្នកជាឪពុក 4ឆ្នាំហើយដែរគេចង់ជួបមុខប៉ារបស់គេ

« កុំយំៗ.. » កាយមាំបិតសៀវភៅទុកនៅមួយលែករួចក៏ចាប់បីជុនអានឡើងឲ្យមកអង្គុយលើភ្លៅរបស់ខ្លួន។ ពាក្យនិយាយលួងលោមយ៉ាងផ្អែមល្ហែម ទាំងកាយវិការធ្វើឲ្យក្មេងតូចទន់ចិត្តតាមនាយមួយរំពេច ទោះគេមិនដែរស្គាល់ពូម្នាក់នេះក៏ដោយតែពេលបាននៅជិតហេតុអីក៏មានអារម្មណ៍ថាកក់ក្តៅយ៉ាងនេះ?

« អូនបែកពីប៉ា4ឆ្នាំហើយ ហឹក..រាល់ថ្ងៃកំណើតរបស់អូន អូនតែងតែបន់ស្រន់ឲ្យប៉ាមកវិញតែប៉ាអត់មកវិញទេ.. » ជុនអានរៀបរាប់ប្រាប់នាយមួយ ៗចំណែកទឹកភ្នែកក៏ហូរមកជាលំដាប់ គ្រប់ឆ្នាំគេសុំត្រឹមឲ្យគ្រួសាររបស់គេមានម៉ាក់មានប៉ាដូចគេមិនចង់ត្រូវគេមើលងាយនោះទេ

ម៉ាក់គេរាល់ថ្ងៃធ្វើការគ្មានពេលសម្រាកថ្ងៃខ្លះខំដល់ឈឺក៏មាន ដើម្បីរកលុយមកចិញ្ចឹមគេនឹងជីវភាពប្តចាំថ្ងៃទោះគេមានលុយដែរប៉ាផ្ញើរឲ្យរាល់ខែក៏ដោយក៏លុយនោះមិនគ្រប់សម្រាប់ចំណាយគេដែរ លុយផ្ញើរឲ្យរាល់ខែតែទាក់ទងទៅមិនដែលចូលម្តងណាទេ

« កំសត់ណាស់ ក្មេងតូច..មានរូបប៉ាឯងឬអត់ពូជួយរកឲ្យ? »

« រូបប៉ានៅម៉ាក់បានមាន »

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now