Ep17 : រក្សាគម្លាត់

2.3K 94 1
                                        

__Skip

សម្លេងសម្រឹបជើងមនុស្សដើរប្រទាក់នឹងសម្លេងអ្នកម្ខាងទៀតដែរខំរត់មកពីចម្ងាយតាមក្រោយគេ សម្រែកស្រែកហៅលានលឺពេញបរិវេណនោះទាំងអស់ សឹងតែឆ្លងអគារទៅទៀត។ប៉ុន្តែមើលទៅរាងតូចដូចជាមិនខ្វល់ទាល់តែសោះចេះតែបន្តដើរលឿនទៅមិនឈប់

« ថេយ៍!បងសុំទោស » ពាក្យបីម៉ាតចេញពីក្រអូមាត់កាយមាំស្របពេលដែលគេចាប់ដៃរាងតូចជាប់ ។ មិនមានការឆ្លើយតបតែក៏គ្រវាសដៃនាយចេញ

« បងសុំទោស អូនកុំអញ្ចឹងបានទេ? » គ្រាន់តែរឿងយប់មិញនេះសោះថេយ៍ខឹងគេដល់ថ្នាក់នេះឬ?

« រក្សាគម្លាត់ពីខ្ញុំបន្តិចទៅ..ខ្ញុំនឹងលោកចប់គ្នាហើយគ្មានអ្វីទាក់ទងគ្នាទៀតទេ ចាប់ពីពេលនេះតទៅឈប់មករំខាន់ខ្ញុំទៀត »

« ហេតុអី?ដែលពួកយើងត្រូវចប់គ្នា »

« លោកមានគ្រួសារហើយ ខ្ញុំមិនចង់ទៅរញ៉េរញ៉ៃប្តីគេទេហើយក៏មិនចង់ឲ្យលោកមករញ៉េរញ៉ៃខ្ញុំដូចគ្នា! »

« ខ្ញុំស្អប់លោក..ស្អប់ដែរលោកបោកប្រាស់ទំនុកចិត្តខ្ញុំ ស្អប់ដែរលោកទុកខ្ញុំនឹងកូនចោល ស្អប់ដែរលោកមករៀបការជាមួយអ្នកផ្សេង.. » បន្ថែមទៀតហើយក៏លើកដៃជួរទឹកភ្នែកដែលនៅរង្វង់ភ្នែករបស់ខ្លួនចេញ

« បងរៀបការជាមួយគេព្រោះតែគេបង្ខំទេ អូនគិតថាបងសុខចិត្តរៀបការជាមួយមនុស្សដែរបងមិនបានស្រឡាញ់ចាប់ទុកត្រឹមជាប្អូនស្រីហ្អេ៎? »

« លោកអន់ដល់ថ្នាក់នេះឬ?ដែរឲ្យគេបង្ខំបាន..? »

« សង្គមងងឹតវាមិនដូចអ្វីអូនគិតទេ..បើបងហ៊ានជំទាស់..ម្លេះពេលនេះគ្មានវត្តមានបងមកឈរនៅមុខអូនទេ »

« បើគ្មានវត្តមានលោកកាន់តែល្អ!ចង់ទៅណាក៏ទៅឲ្យបាត់ពីមុខខ្ញុំទៅ! ខ្ញុំសែនស្អប់.. » ពាក្យនិយាយចេញមកលាយនឹងទឹកភ្នែកដែរហូរចុះមកនោះដូចទឹកភ្លៀងអញ្ចឹង តែនៅក្លាយហានទៀត

« បើវត្តមានបងធ្វើឲ្យអូនមិនសប្បាយចិត្ត..បងនឹងមិនឲ្យអូនឃើញមុខទៀតទេ » ទម្លាក់ទឹកមុខចុះហាក់ដូចជាមនុស្សដែរគ្មានក្តីសង្ឃឹមតទៅទៀត គេខំអស់ហើយដើម្បីថេយ៍ហេតអីក៏ទទួលបានការស្អប់ពីគេទៅវិញ?

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now