Ep8 : នឹកលោកគ្រូមែនទេ?

1.6K 79 0
                                        

ឈូ!! សម្លេងធ្លាក់ទឹកភ្លៀងក៏លឺឡើង ពពកនៅលើផ្ទៃមេឃខាងក្រៅងងឹតមើលអ្វីមិនឃើញលាយនឹងផ្គររន្ទះព្រៀកៗ បូកនឹងខ្យល់ដែលបក់បោកមកខ្លាំងថែមទៀតធ្វើឲ្យអ្នកដែរនៅខាងក្នុងអង្គុយនៅលើសាឡុងមានកូនឆ្មានៅជាមួយនោះភ័យឡើងញ័រខ្លួន

« នឹកជុងណាស់.. » ខ្លួនឃ្លុំភួយយ៉ាងជិតត្រឹម.កចំណែកឆ្មានៅខាងក្នុងភួយរបស់គេ មួយនាទីណាក៏ជុងហ្គុកដែរតែមាដឹងថានាយនៅជាមួយមិត្តថ្មីមិននឹកនាដល់គេទេ

ហ៉ើយ..រងារក៏រងារឯកការក៏ឯកការពេលនេះមិនមានអ្នកកំដរដូចមុនសោះ ត្រូវរស់នៅឯងជាមួយនឹងភាពឯកការក្នុងចិត្តសុំឲ្យឆាប់តែផុតមួយខែឲ្យលឿនៗទេចង់ជួបជុងហ្គុកវិញណាស់។ អង្គុយសំកុកមិនដឹងធ្វើអីក៏ងើបដើរទៅយកសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់ខ្លួនមកសរសេរលេងមួយក្បាលនេះរៀបរាប់តាំងពីថ្ងៃជួបមុខជុងហ្គុកដំបូងរហូតដល់បានគេតែម្តង។

21/6/2024

ហ្ហឹម~~មិនដឹងថាគួរនិយាយពីត្រង់ណាទៅខ្លះទេ ដឹងត្រឹមថាមួយថ្ងៃនេះសម្រាប់ខ្ញុំវាដូចជាមួយឆ្នាំយ៉ាងអញ្ចឹង ខ្ញុំគ្មានអារម្មណ៍នឹងធ្វើអ្វីទាំងអស់ សូម្បីតែទៅរៀនឬធ្វើអ្វីមួយទេ។ ខ្ញុំចំណាយពេលមួយថ្ងៃនេះជាមួយភាពសោកសៅពិតមែនហើយ..ខ្ញុំមិនសប្បាយចិត្តទេនៅពេលមនុស្សដែរខ្ញុំស្រឡាញ់ចាក់ចេញទៅ អារម្មណ៍មួយវាពិបាកនឹងបរិយាយខ្លាំងណាស់តែសម្រាប់អ្នកដែរធ្លាប់ទើបយល់។ចង់ដឹងណាស់ថាតើពេលនេះគាត់កំពុងធ្វើអី? នៅជាមួយអ្នកណាខ្លះ?ញ៉ាំអីឬនៅ?នឹកដល់ខ្ញុំឬអត់?..................

ជាមួយសំណេរមួយសន្លឹកសៀវភៅសរសេររហូតពេញមួយទំព័រហើយតទៅមួយទំព័រទៀតដោយមិនមានការធុញទ្រាន់ រហូតដល់បញ្ចប់ជាមួយនឹងហត្ថលេខារបស់ម្ចាស់សមីខ្លួនបញ្ជាក់ថាវាបានចប់ហើយ ។ ទម្លាក់ប៊ិចចុះរួចក៏ថយខ្លួនមកផ្អែកខ្លួននៅលើសាឡុងវិញទាំងបិតភ្នែក

ទាញភួយមកដណ្តប់ហើយក៏ទាញយកកូនឆ្មាដែរគេងនៅជិតគេនោះមកអោបជាប់នឹងខ្លួនហើយក៏សង្ងំគេង។ ប៉ុន្តែកន្លះម៉ោងក្រោយមកថេយ៍ក៏បើកភ្នែកមកវិញដោយសារតែគេគេងមិនលក់ចុងបញ្ចប់ក៏ក្រោកដើរមកបើកទ្វារផ្ទះមើលឃើញនៅខាងក្រៅភ្លៀងលិចផ្លូវអស់ទៅហើយ មើលទៅមិនយូរទេអាចនឹងលិចដល់ផ្ទះទៀតបើសិនភ្លៀងមិនឈប់

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now