Ep20 : ស្រួលខ្លួនទេbabe?

2.4K 92 0
                                        

~~ Night ~~

បញ្ចប់អាហារពេលយប់រួចថេយ៍ក៏នាំជុនអានទៅមុជទឹករៀបចំខ្លួនអាងទៅឆាប់បានចូលគេងព្រោះស្អែកគេត្រូវទៅសាលាផង ចំណាយពេលអស់ជិត1ម៉ោងឯណោះទើបកូនគេងលក់

រាងតូចដើរចេញពីបន្ទប់កូនហើយ ក៏ប៉ះភ្នែកនឹងជុងហ្គុកដែរអង្គុយមុខស្លេកៗនៅលើសាឡុងនោះ ត្រូវគ្នាភ្លាមនៅជាមួយគ្នាវិញភ្លែតម៉ង

« កើតអីនឹង? »

« ... » មិនអស់ចិត្តរាងតូចក៏ចូលមកស្ទាប់ថ្ងាស់ឲ្យនាយមើលទៅស្ថានភាពគេដូចអ្នកឈឺទៅហើយ

« ញ៉ាំអីខុសមែនទេ?បានជាក្តៅខ្លួនយ៉ាងនេះ? » ចោទសួរនាយឡើងទាំងចង់ចិញ្ចើមចូលគ្នា បារម្ភក៏បារម្ភតែខឹងក៏ចឹងដែរ ថាមានកូនទៅលំបាកឥឡូវថែមនាយមួយទៀត

« អត់មានញ៉ាំអីទេ »

« នៅកន្លែងនឹងហើយ អូនទៅយកកន្សែងមកជួយខ្លួនឲ្យ » ថាចប់គេក៏ដើរទៅខាងក្រោយវិញ។

មួយសន្ទុះក្រោយមកទើបថេយ៍ចេញមកវិញជាមួយកូនកន្សែងតូចមួយនៅក្នុងទឹកមួយចាន ចូលមកអង្គុយក្បែរនាយហើយក៏ចាប់កូនកន្សែងនោះចេញពីទឹកពូតឲ្យស្ងួតយកមកជួតផ្ងាស់ឲ្យជុងហ្គុក

« ថេយ៍..បង »

« ហ៉ឹម? »

« បងសុំមួយមក »

« យី!ខ្លួនក្តៅចង់40អង្សានៅចង់ទៀតហ្ហេ៎?អីក៏សម្បូរកម្លាំងមេស? »

« ណា..កុំកំណាញ់ទេ »

« ... »

« បងសន្យាថានឹងថ្នមអូន មិនឲ្យអូនឈឺទេ »

« ការងារធ្វើឡើងមួយថ្ងៃ នៅមើលកូនផងអីផងអូនហត់ណាស់ ចង់សម្រាក់គ្មានកន្លងតតងជាមួយបងទេ »

« អូនគេងទៅទុកឲ្យបងធ្វើតែឯងក៏បានដែរ ធ្វើរួចបងដឹងតែបាត់ក្តៅខ្លួនតែម្តង បងហ៊ានធានារ »

« អាណិតប្រុសកំសត់ម្នាក់នេះផង បងខានយូរហើយណា.. »

« តែមួយភ្លេតទេណា »

« បាទ..មួយភ្លេតទេ » ជុងហ្គុកញញឹមបន្តិចរួចក៏ទាញថេយ៍យកមកជិត។ចំណែកថេយ៍វិញក៏..តាមនឹងទៅ ហើយពួកគេក៏...

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now