+ School
ព្រឹកនេះថេយ៍មិនសប្បាយចិត្តសោះ ព្រោះតែត្រូវបែកពីជុងហ្គុកនឹងហើយ។ កាយតូចដើរមកអង្គុយក្នុងថ្នាក់ទាំងស្រងោចងាត់ ស្ងៀមស្ងាត់តែឯងមិនមាត់មិន.កអ្វីទាំងអស់ក្នុងថ្នាក់ពោរពេញដោយអ៊ូអរលឺសម្លេងសើចសប្បាយគ្រប់ទិសទី ហើយចំថ្ងៃនេះមិត្តសម្លាញ់របស់គេមិនបានមករៀនទៀតកាន់តែឯកកាតែម្តង
ពេលវេលាចេះតែដើរទៅមុខមិនឈប់ពីមួយនាទីទៅមួយនាទីមួយម៉ោងទៅមួយម៉ោង ក្នុងមួយថ្ងៃនេះថេយ៍មករៀនដូចមនុស្សគ្មានវិញ្ញាណអញ្ចឹងភ្លឹកៗរហូតមិនឈប់សោះ។ ថេយ៍ដើរកាន់សៀវភៅអោបនឹងដៃជាមួយនឹងទឹកមុខស្ងាត់ស្ងៀម បោះជំហានដើរទៅមុខមិនឈប់ពេលនេះសាលាស្ងាត់អស់ហើយនៅឡើយតែគេម្នាក់ដែរទើបនឹងដើរចេញពីថ្នាក់ព្រោះថ្ងៃមានកិច្ចការត្រូវបង្ហើយទើបចេញក្រោយគេដូច្នេះ
ជើងចេះតែដើររីឯខួរក្បាលចេះតែគិត នឹកនាដល់ជុងហ្គុកជានិច្ចចង់ដឹងសុខទុក្ខនាយណាស់ថាពេលនេះគេកំពុងធ្វើអី?មាននឹកថេយ៍វិញឬអត់?ស្តាយត្រង់ថាថេយ៍មិនមានទូរស័ព្ទប្រើដូចគេនោះទេ រាល់ថ្ងៃត្រឹមរកលុយសម្រាប់ចំណាយលើការសិក្សា ការហូបចុក តែប៉ុណ្នឹងបើឲ្យគេទិញរបស់ទំនើបៗថ្លៃៗប្រើគេគ្មានសមត្ថភាពទេយើងដឹងថាផ្លែឈើលក់បានថ្លៃប៉ុន្មាន?ហើយក៏មិនចេះតែមានអ្នកទិញរហូតដែល ប៉ុន្តែក៏កោតសរសើរថេយ៍ដែលព្យាយាមបានប៉ុននេះដោយមិនមានអ្នកណាចិញ្ចើម
មកខាងក្រោមកាយតូចក៏យកសៀវភៅទាំងនោះទៅដាក់នៅកន្ត្រក់កង់ រៀបចំរួចរាល់អស់ហើយទើបធ្វើដំណើរចាក់ចេញពីសាលាទៅផ្ទះខ្លួនវិញ។ នៅតាមផ្លូវក៏ស្ងាត់ទៀត តែក៏មានភ្លើងតាមផ្លូវបំភ្លឺដែរណាមួយពេលនេះមេឃក៏មិនទាន់ងងឹតទាំងស្រុងដែល ខ្យល់បកមកល្វើយៗមកប៉ះកាយតូចដែរកំពុងធាក់កង់ទៅផ្ទះនោះចំណែកឯភ្នែកក៏រំពៃសម្លឹងមើលទៅអមសងខាងផ្លូវដែរធ្វើដំណើរ ជាទម្លាប់ទៅហើយសម្រាប់គេដែរត្រូវឆ្លង់កាត់កន្លែងស្ងាត់បែបនេះ
ង៉ឺត!កង់ក៏ត្រូវបានឈប់នៅខាងមុខកូនផ្ទះមួយក្រោយចំណាយពេលមួយសន្ទុះធ្វើដំណើរមកទីនេះ។ចុះចេញពីកង់ដើរទៅចាក់សោរផ្ទះ រួចក៏យកសម្ភារៈរបស់ខ្លួនទៅទុកនៅខាងក្នុងមុននឹងទាញអាវក្រៅមួយមកពាក់នឹងដើរចេញមកខាងក្រៅផ្ទះវិញ ដោយសារតែល្ងាចនេះគេអស់របស់របបសម្រាប់ធ្វើម្ហូបទើបត្រូវចេញទៅទិញទាំងព្រលប់ ចម្ងាយពីផ្ទះទៅកាន់ផ្សារនោះគឺជិត1គីឡូដីត្រូវប្រើពេលយ៉ាងហោចណាស់ក៏15-20នាទីដែលដើម្បីទៅដល់គោលដៅ តែមិនថ្វីទេគេនៅតែអាចទៅបានដដែរ
