Ep16 : អត់លុយទិញស្រោម

2.6K 104 0
                                        

~~ Night ~~

រាត្រីយប់ស្ងាត់មានតែពន្លឺភ្លើងដែរភ្លឺនៅតាមសរសជញ្ជាំង ដៃមាំក៏ឈោងដៃយកកែវដែរមានស្រាក្រហមរបស់ខ្លួនលើកឡើងក្រេបចុងមាត់បន្តិច ។ ពន្លឺតូចៗមានពណ៍ចម្រុះគ្នាអគារខ្ពស់ៗមើលដាច់កន្ទុយភ្នែក មើលទៅទេសភាពមួយនេះពិតជាស្រស់ស្រាយខ្លាំងណាស់។ដាក់កែវចុះក៏បែរភ្នែកសម្លឹងមើលទៅកុលាបក្រហមមួយទង់ដែលគេនៅជិតដៃនោះសម្រាប់ប្រគល់ឲ្យមនុស្សពិសេស

« មិនដឹងជាណាត់កន្លែងឆ្កួតស្អីទេ!ឡើងចង់មកដល់លើមេឃទៅហើយ! » មាត់រអ៊ូមិនឈប់ តាំងពីចូលសណ្ឋាគារនេះមកណាត់កន្លែងធម្មតាទៅគេមិនថាទេតែលេងសុទ្ធតែផ្លាយប្រាំយកជាន់លើគេបង្អស់ទៀត
ដោយសារសម្លេងរបស់រាងតូចទើបធ្វើឲ្យអ្នកដែរអង្គុយនោះបានលឺ

« ថេយ៍.. » ភាសាយ៉ាងស្រទន់ ផ្អែមដូចទឹកឃ្មុំដែរគេទើបយកមកថ្មីៗក៏ស្រែកហៅសព្វនាមឈ្មោះគេឡើង

« យ៉ាងមិច?!ខ្វះកន្លែងណាត់ណាស់មែនទេ?!មើល៍ជើងខ្ញុំមើល៍ចង់បាក់ហើយណា! » អត់មានមកផ្អែមជាមួយទេ ខំឡើងជន្តើរតាំងពីជាន់ទីមួយដល់ជាន់នេះហត់ឡើងញើសជោគខ្លួន

« ជន្តើរយន្តមានហេតុអីអូនមិនជិះ? »

« ... » ងាក់ភ្នែកទៅឃើញប្រអប់ជន្តើរយន្តនៅក្បែរនោះថេយ៍ឡើងស្ងាត់មានជ្រៀប ខ្មាស់គេណាស់លោកអើយ

« អង្គុយមក កុំធ្វើមុខអញ្ចឹងអី »

« ឆឹស! » ដើរមកអង្គុយកៅអីទល់មុខនាយ រួចក៏អោនមើលជើងខ្លួនបន្តិច

« បើដើរមិនរួចចាំបងបីក៏បានដែរ » ងើបមុខមកនាយវិញយ៉ាងលឿនពេលលឺបែបនេះ

« បីប្រពន្ធលោកទៅ! »

« អូននឹងហើយប្រពន្ធបង ចង់ឲ្យបងទៅបីអ្នកណាទៀត? »

« ខ្ញុំគ្មានប្តីទេ! »

« បើគ្មានប្តី បានកូនមកពីណា? » ប្រកែកលែងឈ្នះ រាងតូចក៏ស្ងាត់មាត់តែភ្នែកវិញសម្លក់នាយមិនដាក់

« បងឲ្យ យកទៅណាខំទិញឲ្យហើយ » លើកកុលាបក្រហមមួយទង់នោះហុចឲ្យទៅរាងតូច ទងក្នុងចិត្តសង្ឃឹមថាគេនឹងទទួល

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now