~~ Tomorrow ~~
ជាទម្លាប់រាល់ព្រឹកថេយ៍តែងតែក្រោកពីប្រលឹមមកធ្វើម្ហូប ដូចសព្វមួយដងដែរព្រឹកនេះគេក្រោកតាំងពីម៉ោង4ទាបភ្លឺចេញពីបន្ទប់មកធ្វើម្ហូបសម្រាប់ខ្លួននឹងជុងហ្គុក ខឹងយ៉ាងក៏នៅតែបង្កប់អារម្មណ៍ស្រឡាញ់ដែរខឹងយ៉ាងក៏នៅតែជាមនុស្សដែរស្រឡាញ់ដដែល
ចប់ការងាររបស់ខ្លួនហើយគេក៏ចូលមកក្នុងបន្ទប់វិញដាស់នាយឲ្យភ្ញាក់
« ជុងហ្គុក!ភ្ញាក់ឡើង »
« ... » មកពីជាតិស្រវឹងយប់មិញទើបបានជាគេងដល់ថ្នាក់នេះ។ហៅមិនក្រោកក៏ដើរទៅអង្រួនដៃនាយ
ព្យាយាមម្តងហើយម្តងទៀតនៅតែមិនភ្ញាក់ អន់ចិត្តផងខឹងផងមានអីរលីងរលោងទាំងព្រឹកនឹងទៀតដោយសារដាស់ជុងហ្គុកអត់ភ្ញាក់
« ក្រោកឡើង..បងនៅគេងដល់ពេលណាទៀត » សម្លេងរៀងស្អក់ៗ និយាយមិមសូវជាលឺប៉ុន្មានទេតែលឺដល់គេងនោះស្ទុះក្រោកតែម្តង
« អួយ៎..ឈឺក្បាលណាស់ » មកពីជាតិស្រាយប់មិញនឹងហើយក្រោកពីគេងមកក៏ឈឺក្បាល តែយ៉ាងណាក៏នាយទ្រាំបាននៅបើកភ្នែកមកមើលថេយ៍បានដែល
« បើដឹងថាផឹកទៅមិនស្រួលបែបនេះ ផឹកធ្វើអី..? ពេលឈឺមានតែអូនទេដែរមើល » បើកភ្នែកមកក៏បានពាក្យស្តីបន្ទោសផាំងៗដាក់ចំកណ្តាលមុខ ស្តីឲ្យជុងហ្គុកទាំងខ្លួនកំពុងចង់យំ
« បងសុំទោស »
« អូនមិនត្រូវការ លើកក្រោយហាមមិនឲ្យទៅផឹកស្រាអញ្ចឹងទៀតហើយក៏មិនឲ្យបងដើរចោលអូនបាត់ពីរថ្ងៃបានចូលផ្ទះដែល..អូនមានទម្ងន់ ឲ្យអូនម្នាក់ឯងបើអូនកើតអីទៅបងធ្វើយ៉ាងមិច? »
« បង..ទៅរកលុយមកឲ្យអូនតើ? »
« អូនមិនត្រូវការលុយទេ អូនចង់ឲ្យបងនៅក្បែរអូនទោះគ្មានលុយក៏អូនសប្បាយចិត្តដែរ »
« ... »
« លើលោកនេះបងសំខាន់ជាងគេសម្រាប់អូន ទោះពួកយើងមិនធូរធារដូចគេក៏ដោយក៏អូនសប្បាយចិត្តឲ្យតែមានបង » យល់ថាថេយ៍ពិតជាស្រឡាញ់គេមែនហើយស្រឡាញ់ខ្លាំងទៀតផង តែមកដល់ពេលនេះគេមិនអាចលេបពាក្យដែរបានសន្យាជាមួយគ្រួសារលីលីយ៉ាបានទេ
