___Skip
« បោកឲ្យស្អាត! ហើយក៏ភ្លេចទៅលាងចានដាំបាយធ្វើម្ហូបទៅយកកូនចេញពីរៀនផង អូនទៅមើលទូរស័ព្ទហើយ » ដៃកាន់រំពាត់ចង្អុលទៅកាយមាំដែរអង្គុយបោកខោអាវនៅមុខខ្លួននោះ រៀបរាប់ចប់ក៏ដើរទៅខាងមុខ
« ធុញណាស៎ »
ផាច់!មិនទាន់ផុតពីមាត់ផងមួយរំពាត់ក៏វ៉ាតចំក្រោយខ្នងនាយតែម្តង លឺឡើងពិរោះរណ្តំ
« អួយ៎..បងសុំទោស »
« យ៉ាងមិចប្រើប៉ុណ្ណឹងខ្ចិលហ្ហេ៎? »
« មានណា បងនិយាយលេងនឹង បងចង់ធ្វើសឹងអី » ព្យាយាមញញឹមទៅកាន់រាងតូច ទាំងបង្ខំ។ទ្រាំៗទៅកុំឲ្យត្រូវមាត់គេខ្លាំងជាងនឹង
« បោកទៀត!អូនឈរមើលបងទាល់តែធ្វើចប់បានអូនទៅបន្ទប់ »
« បាទ » ឆ្លើយរួចក៏ងាក់មកបោកត ថ្ងៃនឹងថាទៅដើរលេងតែមានឯណាប្រពន្ធប្រើធ្វើការផ្ទះមួយចប់
« ថេយ៍អានេះ..អីគេ? » បោកៗក៏ចាប់ចំខោខ្លីមួយរូប kitty នាយក៏លើកបង្ហាញឲ្យគេឃើញ(Cuteសន្លប់)
« លីអូ អូនបោកទៅកុំនិយាយច្រើន »
« តែ.. »
« ខ្ពើមលីអូអូនមែនទេ?!ចុះអាយប់មិញមិចមិនខ្ពើមផង? » ប្រកែកមិនឈ្នះទេថាមួយម៉ាតតបវិញដបម៉ាតអញ្ចឹង
« ទិញសុទ្ធតែរូប kitty យកមកពាក់ខាងក្នុងសោះនឹង? »
« អូនស្រឡាញ់តុក្កតានឹងអូនមិនទិញអានឹង ឬបងចង់ឲ្យអូនពាក់វាដើរផ្សារឲ្យគេឃើញ? » ឈប់តមាត់ក៏បន្តតទៀតបើនៅនិយាយយូរស៊ីម៉ោងណាស់មិនដឹងពេលណារួចទេ
ចំណាយពេលកន្លះម៉ោងក្រោយមកជុងហ្គុកក៏បោកខោអាវរួចយកទៅដាក់ហាលយ៉ាងត្រឹមត្រូវនីខាងក្រៅចប់មួយមុខនឹងហើយក៏ដើរចូលចង្គ្រានបាយម្តង លាងចានដាំបាយធ្វើមួយចប់ថាទៅកូនចេញពីរៀនតែថេយ៍ឃាត់
« សាលាគេរៀនដល់ម៉ោង5ទើបចេញ បងមកក្នុងបន្ទប់មកធ្វើសរសៃរឲ្យអូនបន្តិច ឈឺខ្លួនណាស់ »
« ... »
« ឲ្យលឿន!ធ្មឹងដល់ណាទៀត » ព្រលឹងគ្រប់ដប់ហោះចូលខ្លួនវិញយ៉ាងរហ័សក្រោយពីលឺសម្តីថេយ៍រួច
