ចេញមកអង្គុយនៅខាងក្រៅបានប្រហែលកន្លះម៉ោងថេយ៍ក៏ស្រែកហៅជុងហ្គុកផ្អើលពេញមួយផ្ទះ ។ ថាធ្វើម្ហូបរួចចាំទៅតែគេស្រែកច្រើនដងពេក
« មានការអីពៅមាសបានជាស្រែកៗយ៉ាងនឹង? »
« អូនចង់ញ៉ាំស្រ្តបឺរី..បងទៅរកឲ្យអូនតិចបានអត់? »
« បងទៅរកយ៉ាងមិចទៅបើនៅផ្ទះមានតែបងនឹងអូន បងចេញពីផ្ទះបាត់អូនប្រាកដជានៅម្នាក់ឯងហើយ »
« គ្មានអ្នកណាមកធ្វើបាបអូនបានទេ បងទៅមួយភ្លេតទៅអូនឃ្លានណាស់.. » លើកដៃមកអង្អែលពោះខ្លួនឯងថ្នមៗ ទាំងងើបមុខទៅមើលនាយ ។
« បងទៅក៏បានដែរ តែអូនមិនត្រូវចេញទៅណាទេលឺទេ? » ថេយ៍ក៏ងក់ក្បាល ទើបនាយរហ័សដើរចូលទៅក្នុងបន្ទប់ទាញអាវក្រៅមកពាក់ព្រមទងយកសោរឡានមកជាមួយផង
ក្រោយពីជុងហ្គុកចេញទៅបាត់រាងតូចក៏ក្រោកចេញពីកៅអីបម្រុងថានឹងដើរផ្ទះបាយរកអីញ៉ាំតែក៏ប៉ះភ្នែកឡានពណ៍ខ្មៅទំនើបមួយគ្រឿងបើកកាត់មុខផ្ទះគេបន្ទាប់ពីនាយចេញទៅបាត់ ។ ខ្ចាយ!ភ្លឹកនឹងឡានមិញខ្លាំងពេកទាល់តែកែវកាន់នៅក្នុងរអិលធ្លាក់ចុះបែកខ្ជាយទើបដឹងខ្លួនមកវិញ គេឈប់គិតហើយក៏អោនទៅរើសអំបែកកែវនោះ ចៃដន្យអីរើសសុខៗចិញ្ចៀមម្ខាងរបស់គេក៏ញាក់ឡើង
« អួយ៎! » ឈាមហូរចេញពីដៃស្រក់មកលើការ៉ូតក់ៗពេលដែរម្រាមដៃគេត្រូវមុតនឹងអំបែងកែវ ម្តងនេះច្បាស់ដូចថ្ងៃថាជុងហ្គុកទៅមិញនេះប្រាកដជាមារឿងមិនល្អកើតឡើងចំពោះគេហើយ
មិនបង្អង់យូរគេក៏ប្រញាប់ប្រញាល់ក្រោកឡើងយកអំបែងទៅចោលហើយក៏យកបើកទ្វារចេញពីផ្ទះដើរទៅតែម្តង ដោយសារតែគេដឹងថាកន្លែងលក់ស្រ្តបឺរីនោះវានៅមិនឆ្ងាយពីផ្ទះប៉ុន្មានទេ
_______
ទីត!ទូរស័ព្ទនៅក្នុងកាបូបក៏រោរិ៍ឡើងដាស់ឲ្យអ្នកដែរឈរនៅលើដំបូលអគារនោះភ្ញាក់ឡើងរហ័សយកទូរស័ព្ទមកលើកឡើង
« អ្នកនាងគេឈប់ឡាននៅខាងមុខអគារនេះហើយ »
« អឹម..ល្អ! » ចុចបិតទូរស័ព្ទហើយលីលីយ៉ាក៏យកទូរស័ព្ទទុកវិញ ដៃក៏ស្រវ៉ាទៅយកកាំភ្លើងខ្លីមួយដើមចេញមកកាន់នៅក្នុងដៃ
