Ep4 : ឲ្យថេយ៍ជួយលោកគ្រូឬអត់?

2.3K 100 1
                                        

___Skip

ក្រាក់~~! ទ្វារផ្ទះរបស់រាងតូចក៏បានបើកឡើងទើបអ្នកជាម្ចាស់រហ័សចូលទៅខាងក្នុងកុំឲ្យត្រូវទឹកភ្លៀងទាន់ បើកអំបូលហើយក៏បែរមកមើលអ្នកដែរឈរនៅខាងក្រោយវិញ

« មានទទឹកត្រង់ណាឬអត់នឹង? » ចូលមកសួរនាយចំណែកដៃមើលគ្រប់កន្លែងរបស់គេទាំងអស់ដើម្បីបញ្ជាក់

« អត់ទេ »

« អញ្ចឹងល្អហើយ លោកគ្រូទៅអង្គុយលេងសិនចុះណាចាំថេយ៍ទៅធ្វើម្ហូបជួន » ជុងហ្គុកញញឹមស្រាលទៅកាន់នាយតូចរួចក៏ងក់ក្បាល ព្រមដើរទៅអង្គុយលើសាឡុងដែរនៅជិតនោះ។មិនចាំយូរទេភ្ញៀវពិសេសមកអង្គុយចាំទៅហើយក៏រហ័សដៃរហ័សជើងដើរចូលផ្ទះបាយយ៉ាងលឿន

« ... » រាងតូចដើរផុតជុងហ្គុកក៏សម្លឹងមើលជុំវិញខ្លួនផ្ទះនេះទោះបីវាមិនធំតែមើលទៅវាកក់ក្តៅខ្លាំងណាស់ មើលៗក៏ប្រទះភ្នែកនឹងកូនសៀវភៅមួយក្បាលដែរទុកនៅលើតុមើលទៅវាគួរឲ្យចាប់អារម្មណ៍ទលបសម្រេចចិត្តឈោងដៃយកវាមកអាន

បើកទំព័រដំបូងភ្លាមជុងហ្គុកក៏ញញឹមបាត់ទៅហើយការពិតនេះជាសៀវភៅដែរគេកត់ត្រាពីអ្វីដែរគេបានធ្វើបាននិយាយជាមួយនាយទេតើ មើលចមានគ្រប់ម៉ាត់គ្រប់ពាក្យទាំងអស់ ហើយថែមទាំងមានរូបគូសដោយដៃរាងតូចជារូបបេះដូងផងអីផងមើលទៅសប្បាយភ្នែកម្យ៉ាង។ រំលងទៅមួយទំព័រហើយមួយទំព័រទៀត អានមិនចេះធុញសោះ

" លោកគ្រូរបស់ខ្ញុំសង្ហារជាងគេនៅលើលោក..ហិ ខ្ញុំចូលចិត្តគាត់ណាស់ "

មួយពាក្យណាក៏អានទៅជុងហ្គុកអស់សំណើចដែរឃើញនៅក្រៅដូចមិនសូវអញ្ចឹងទេតែកុំមើលក្នុងសៀវភៅមានគ្រប់យ៉ាងតែម្តង។ មកដល់រូបមួយសន្លឹកទៀតក៏ឃើញរូបរបស់ខ្លួនត្រូវបានថតផ្តិតយ៉ាងស្អាតបិតនៅលើក្រដាសសៀវភៅ

« ស្លាប់ហើយក្មេងតូចរបស់លោកគ្រូ លួចថតសូម្បីតែពេលលោកគ្រូញ៉ាំបាយ » នាយថាឡើងតិចៗទាំងគ្រវីក្បាលហួសចិត្ត មិនជឿនឹងភ្នែកសោះថាគេហ៊ានដល់ម្ល៉ឹង

« លោកគ្រូញ៉ាំផ្លែឈើឬអត់? » បិតសៀវភៅប៉ិសមិនទាន់ពេលម្ចាស់គេដើរមកក្រៅវិញ

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now