Ep9 : យើងឃ្លានស្វាយ

1.7K 82 4
                                        

~~1ខែក្រោយ ~~

មួយខែបិតភ្នែលតែ30ដងក៏ដល់ទៅបាត់ហើយ ថ្ងៃនេះប្លែកបន្តិចព្រោះគិតថាជុងហ្គុកនឹងមកវិញ ក្រោកមករៀនតាំងពីម៉ោង6ជាងជាមួយប៊េរីមកដល់សាលាមានតែពីរនាក់ឲ្យគត់

« ញ៉ាំអត់? » ហែកកញ្ចប់នំរួចនាងក៏សួរទៅថេយ៍ ។ មិនឆ្លើយតែងក់ក្បាលតាមត្រូវគេអត់ចង់បានប៉ុន្មានទេតែមកនេះអត់បានញ៉ាំបាយព្រឹកប្រញាប់មកពេក

« ... » មិនទាន់ដាក់នំចូលមាត់ផងគ្រាន់តែធុំក្លិនក៏យកដៃបិតច្រមុះទៅបាត់

« ឯងកើតអី?នំនឹងមានបញ្ហាអីមែនទេ? » ប៊េរីក៏បែរមកសួរពេលឃើញថេយ៍ដូចជាមានអាការះមិនស្រួល ។ មិនទាន់តបផងគេក៏រត់ទៅបន្ទប់ទឹកបាត់ ចំណែកប៊េរីក៏រហ័សទៅតាមមើលមិត្តខ្លួនផងដែរ

« ខិខិ..អួក » មិនចាំយូរទេឃើញថេយ៍ក្អួតអញ្ចឹងនាងក៏ចូលមកញីខ្នងឲ្យ ។ រាងតូចបើកទឹកលាងមាត់ចេញពេលមានអារម្មណ៍ថាវាលែងអីហើយ តែមើលទឹកមុខគេចុះយំបាត់ហើយតាំងពីតូចមកគេមិនដែរឈឺអញ្ចឹងទេ

« កុំយំអី..ប្រហែលមកពីឯងញ៉ាំអីខុសទេ តិចទៀតទៅលែងអីហើយ » ដៃស្រឡូនចូលមកជួតទឹកភ្នែកឲ្យគេហើយក៏ទាញគេយកមកអោបផ្តល់ជាកម្លាំងចិត្ត

« តែយើងចឹងពីរបីថ្ងៃហើយណា..ហឹក យើងខ្លាច.. » បើចាញ់ក្លិនចង់ក្អួតវិលមុខ ឈឺក្បាលអញ្ចឹងដឹងគេកើតអីទេប៊េរីនាងមិនហ៊ានសូម្បីគិតថេយ៍នៅរៀនមិនទាន់បានប្រឡងបាក់ឌុបផង ជាសិស្សពូកែទៀតបើគេមានរឿងអីទៅនាងស្តាយណាស់ណា

« ប្រហែលឈឺក្រពះទេដឹង?ឬមកពីឯងចូលចិត្តម្ជូរពេក? » មែនសង្កេតឃើញប៉ុន្មានថ្ងៃនឹងថេយ៍ចូលចិត្តរបស់ជូរៗណាស់ស្វាយប៊េរីញ៉ាំទៅជូរសឹងអីដល់ថេយ៍ទៅឆ្ងាញ់ណាឆ្កុយ

« អត់ដឹងទេ.. »

« រៀនកើតអត់?បើអត់កើតយើងជួនទៅផ្ទះវិញ » មើលទៅទឹកមុខស្លេកស្លាំងពេកទើបនាងសួរ ក្រែងអង្គុយរៀនសុខៗសន្លប់បាត

« កើតមិនអីទេ »

« ឥឡូវយើងសួរឯងមួយសំណួរ ឯងរៀនដល់សិស្សពូកែប្រចាំថ្នាក់ហើយឯងមានដឹងអត់ថាអាការះឯងនឹងស្រដៀងអី? » សំណួរចាក់ដោតលឺហើយស្ងាត់មាត់ជ្រៀបតែខួរក្បាលក៏នឹកឃើញដល់អ្វីដែរគេបានដឹងបានរៀនរួចមកហើយនោះ

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now