Ep2 : ប្តឹងទៅគ្រូចាំ

2.6K 118 0
                                        

រត់មកអោបដៃលោកគ្រូគេពីក្រោយយ៉ាងជាប់ ដោយភាពភ័យខ្លាច សាលាងងឹតស្រាប់ផង។ ឯជុងហ្គុកមិនមាត់ក៏ដើររហូតទៅដល់ខាងក្រៅសាលាកន្លែងចតឡាន ចំកន្លែងដែរថេយ៍ដាក់កង់ល្មម

« ទៅផ្ទះទៅ យប់ហើយ » ចាប់ដៃថេយ៍ចេញពីខ្លួនហើយក៏បោះជំហានទៅរកឡានរបស់ខ្លួន បើកទ្វារចូលឡានធ្វើមិនដឹង ធ្វើឲ្យអ្នកដែរឈរសម្លឹងមើលពីក្រៅមុខឡើងក្រញូវលាយខ្លាច០ង

« ... » ឈរសម្លឹងមើលជុងហ្គុកពីខាងក្រៅជាមួយនឹងទឹកមុខភ័យខ្លាចចង់យំផងអីផង រាល់ដងមានគ្នាចេញពីរៀនគួរមិនអីទេ តែថ្ងៃនេះតែឯងឲ្យគត់!ណាមួយផ្លូវទៅផ្ទះគេនឹងស្ងាត់សម្បូរពួកជនពាលទៀត ជុងហ្គុកក៏អញ្ចឹងទៀតដាច់ចិត្តណាស់បើកឡានចេញទៅចោលថេយ៍បាត់ទុកឲ្យក្មេងតូចម្នាក់នេះឈរនៅតែឯង។ តែយ៉ាងណាក៏ត្រូវតាំងចិត្តឲ្យធំជំនះភាពភ័យខ្លាចដើរទៅទាញកង់យកមកជិះទៅវិញដដែរ

ជិះបណ្តើរភ្នែកសម្លឹងមើលឆ្វេងស្តាំមិនឈប់ ផ្លូវក៏ងងឹត ឡានម៉ូតូក៏គ្មានអ្នកជិះកាត់ ហើយសម្បូរព្រៃទៀត។ធម្មតាទាំងគេទាំងយើងស្ងាត់ចឹងហើយចាំអីយូរជិះឲ្យនឹងឯងឆាប់បានទៅដល់ផ្ទះ ប្រើពេលមិនយូរក៏ជិះមកផ្ទះដោយសុវត្ថិភាព ផ្ទះស្ងាត់ឆឹងព្រោះគ្មានអ្នកនៅធ្វើមិចបើថេយ៍ជាក្មេងកំព្រារស់នៅម្នាក់ឯងថ្ងៃសៅរ៍អាទិត្យត្រូវចូលព្រៃដើរប៉េះផ្លែឈើទៅលក់យកលុយសម្រាប់រៀន ។ ដាក់កង់យ៉ាងត្រឹមត្រូវហើយក៏ចាក់សោរចូលផ្ទះ ដើរទៅបើកទ្វារនឹងបង្អួចផ្ទះនេះមិនសូវធំប៉ុន្មានល្មមអាចឲ្យថេយ៍រស់នៅបាន

ដើរទៅបើកប្រអប់សន្សំលុយខ្លួនមើលក៏ឃើញសល់លុយបន្តិចបន្តួចប៉ុណ្ណោះបានត្រឹមអាហារមួយព្រឹកទេអញ្ចឹងស្អែកត្រូវចូលព្រៃទៀតហើយ។ តែក៏មិនបានគិតច្រើនទេទុកដាក់របស់របរហើយក៏ទៅធ្វើម្ហូបញ៉ាំ មុជទឹក ធ្វើលំហាត់តាមទម្លាប់នឹងទៅ

~~ Tomorrow ~~

ព្រឹកនេះត្រូវក្រោកតាំងពីព្រលឹមទាញកន្ត្រក់មួយកាន់ក្នុងដៃដើរចូលទៅក្នុងព្រៃ ។ ដើរៗក៏ប៉ះភ្នែកនឹងផ្កាកុលាបបួនប្រាំដើមដែរដុះនៅជិតនោះក៏ចូលទៅកាត់វាដាក់កន្ត្រក់ នៅជិតនោះក៏មានផ្លៃប្លូបឺរីដុះនៅជាប់នោះផងដែរសំខាន់វាច្រើនទៀតប៉េះតែប៉ុននឹងពេញកន្រ្តក់តែម្តង

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now