~~មួយសប្តាហ៍ក្រោយមក~~
« ម៉ាក់ៗអានេះអីគេ? » កាន់ខ្សែករមួយកន្លែងរត់មករកម៉ាក់គេដែលឈរធ្វើម្ហូបនៅខាងក្រោយផ្ទះហើតក៏លើកបង្ហាញទៅរាងតូច
« កូនយកវាមកពីណា? » ផ្អាកសកម្មភាពបន្តិចបែរមកនិយាយជាមួយកូន
« អូនឃើញនៅក្នុងក្រោមពូក »
« ខ្សែករនេះ..បោះវាចោលទៅមិនល្អទេ » ចាប់លើកខ្សែករនោះកាន់យកមកមើល រួចក៏តបទៅវិញតាមពិតនេះជាខ្សែករដែរជុងហ្គុកទិញឲ្យគេកាលពី4ឆ្នាំមុនមកម្លេះ
« វាស្អាតណាស់ម៉ាក់ »
« ស្អាតតែមិនមានតម្លៃ ទុកទៀតក៏មិនបានអីមកវិញដែរយកវាទៅចោលទៅ » គ្មានពាក្យនឹងប្រកែកក៏យកខ្សែករមួយខ្សែនោះទៅទម្លាក់ចូលធុងសម្រាមនៅជាប់គេនោះក្តុក
« ម៉ាក់អូនទៅលេងមួយប៉ាៗហើយណា »
« អត់!កុំទៅក្បែរប្រុសម្នាក់នោះ ប្រយ័ត្នគេចាប់វះគ្រឿងក្នុងកូនយកទៅលក់ណា » ជុនអានចង់ចិញ្ចឹមឡើងទាំងមិនយល់ថាម៉ាក់គេកំពុងនិយាយអី គេលេងជាមួយជុងហ្គុករាល់ថ្ងៃមិនឃើញមានអីផងនឹង?
« អូនអត់ជឿទេ »
« កុំក្បាលរឹងពេលណា ម៉ាក់ថាកុំឲ្យទៅលេងក៏ធ្វើតាមទៅតិចម៉ាក់វ៉ៃ »
« អូននៅតែក្នុងផ្ទះអផ្សុកណាស់.. »
« អញ្ចឹងចាំម៉ាក់យកទៅរៀនថ្ងៃស្អែក កុំឲ្យតែផ្ទះរត់លេងពេក »
« ពិតមែន?អូនចង់ទៅសាលាយូរហើយ » សប្បាយរកអ្វីមកព្រៀមបាន ធ្លាប់សុំម៉ាក់គេទៅដែរតែកាលនោះម៉ាក់គេមិនឲ្យទៅ
« ពិតមែនម៉ាក់មិនកុហកទេ ទៅរៀនសរសេរអក្សរដែរម៉ាក់បានបង្រៀនកូនទៅឈប់អផ្សុកហើយ »
« បាទ!អូនទៅហើយ » មិនចាំយូរទេរត់ត្រុយសម្តៅទៅក្នុងបន្ទប់វិញយ៉ាងលឿនដើម្បីអ្វើតាមអ្វីដែរម៉ាក់គេបានប្រាប់
ថេយ៍ក៏ញញឹមសប្បាយចិត្តណាស់ពេលបានកូនឆ្លាតស្តាប់បង្គាប់ដូចនេះ ។ បន្តធ្វើម្ហូបទៀតរាល់តែរួចទើបគេចេញទៅស្រោចផ្កានៅខាងក្រៅរបងផ្ទះ តាំងពីមកពីសេអ៊ូលវិញមកជីវិតគេរៀងគ្រាន់បន្តិចតែក៏យ៉ាប់ដែរព្រោះថាមានជុងហ្គុកតាមគេមកដល់នេះទៀត
