~~ Night ~~
រាត្រីយប់ស្ងាត់លឺត្រឹមសម្លេងទឹកសមុទ្រនៅខាងក្រៅផ្ទះ ទេសភាពនៅខាងក្រៅស្ងាត់ជ្រងំគ្មានមនុស្សម្នាក់ដើរកាត់ទេព្រោះពេលនេះម៉ោងប្រហែកជា1យប់ទៅហើយនៅឡើយតែកាយមាំដែរឈរជក់បារីនៅខាងក្បែរមាត់សមុទ្រនោះ។ស្ត្រេសពេកនាយក៏ចេញមកលំហែអារម្មណ៍នៅខាងក្រៅឈឺក្បាលតែរឿងខ្លួននឹងលីលីយ៉ាទេខលមករកគេល្ងាចមិញប្រាប់ឲ្យស្អែកឡើងទៅជួបនាងនៅសេអ៊ូលផងព្រោះនាងមិនចេះនៅទៅជនបទទេ។ ទោះនាយរកលេះយ៉ាងមិចក៏ដោយក៏ជុងហ្គុកនៅតែបដិសេធមិនព្រទៅដដែលដោយកុហកនាងថាខ្លួនមានកិច្ចការសំខាន់ត្រូវឲ្យនាយកសាលា
ងើបមុខសម្លឹងទៅផ្ទៃសមុទ្រដែលឆ្ងាយដាច់កន្ទុយភ្នែកទាំងខួរក្បាលគិតមិនឈប់ពីរឿងរបស់ខ្លួន។អនាគតគេឆ្ងាយដូចផ្ទៃសមុទ្រចំណែកឯជីវិតគេពេលនេះជ្រៅដល់បាត់សមុទ្រ គិតហើយគិតទៀតមួយថ្ងៃហើយមួយថ្ងៃទៀតដើម្បីរកដំណោះស្រាយដោះលែងខ្លួនចេញពីសង្គមទាំងនោះមកវិញ។ ជុងហ្គុកដឹងថាគ្រួសារលីលីយ៉ារកស៊ីខុសច្បាប់ច្រើន មានទាំងជួញដូរមនុស្ស ជួញដូរគ្រឿងញៀន លក់អាវុធខុសច្បាប់ហើយណាស់ទើបនាយស្រងាកចិត្តនឹងការចូលទៅក្នុងគ្រួសារមួយនោះ
ជាគ្រូបង្រៀនធម្មតាម្នាក់គ្មានចិត្តចង់ចូលខ្លួននឹងសង្គមងងឹតអញ្ចឹងទេ តែគេមិនចង់ឃើញថេយ៍ពិបាកទេគេចង់ឃើញថេយ៍មានលុយចាយគ្រប់គ្រាន់ មានផ្ទះធំនៅ រស់នៅដោយសុខស្រួលទើបត្រូវមកអង្គុយគិតចង់កើតជំងឺម្តងៗទៅហើយដោយសារតែរឿងនេះ។បោះកន្ទុយបារីចូលទៅក្នុងធុងសំរាមនៅពេលនាយជក់វាអស់ ប៉ុន្តែភ្នែកនៅតែមើលទៅផ្ទៃសមុទ្រដដែរ
__________________
+ 4ឆ្នាំក្រោយមក
សាច់រឿងក៏បែរមកក្រោយពីរយះពេល4ឆ្នាំបានកន្លងផុតទៅ ទិដ្ឋភាពភាពនៅជុំវិញក៏បានផ្លាស់ប្តូរអស់ទៅហើយពេលនេះគឺរដូវស្លឹកឈើជ្រុះ បានជាមើលទៅអមសងខាងផ្លូវមានស្លឹកឈើជាច្រើនដែរធ្លាក់នៅលើដី
សម្លេងសម្រឹបជើងមនុស្សរត់នៅកន្លែងនោះ បង្កើតជាខ្យល់បកឲ្យស្លឹកឈើដែររៀបនឹងធ្លាក់នោះប៉ះនឹងកម្លាំងខ្យល់បកទៅត្រើយម្ខាងទៀត
