#Monday
ដូចថ្ងៃធម្មតាគ្មានអ្វីចម្លែកនោះទេព្រឹកនេះមានសិស្សមកសាលាដូចរាល់ដង ក្នុងចំណោមសិស្សទាំងអស់នោះក៏ឃើញមានក្មេងតូចរបស់យើងផងដែរ គេកំពុងតែដើរជាមួយមិត្តភក្តិរបស់គេនឹងឯងឃើញមុខរាងតូចអត់រីកប៊េរីដែរត្រូវជាមិត្តរបស់គេនោះក៏សួរឡើង
« កើតអី? »
« ពិបាកចិត្តនឹងណា »
« រឿងអី? »
« រឿងលោកគ្រូគណិតនឹងឯង មានអ្នកណាក្រៅពីគាត់នឹង »
« យ៉ាងមិចលោកគ្រូធ្វើឲ្យពិបាកចិត្តឃើញជិតស្និតគ្នាសឹងអី? »
« គ្មានអីទេ រឿងតិចតួច »
« អឺ តិចតួចទេតែកុំមើលមុខដូចផ្កាស្រពោនអញ្ចឹង » រាងតូចឈប់បន្តតែក៏ដើរទៅមុខទៀត។ ដើរសុខៗក៏ប្រទះភ្នែកនឹងជុងហ្គុកដែរឈរនិយាយគ្នាជាមួយនឹងអ្នកគ្រូគីមីនោះក៏ដៀងភ្នែកមើលដល់ជ្រុះទៅហើយ
មើលគេនិយាយចុះដូចជាស្និតស្នាលគ្នាខ្លាំងណាស់ខុសតែថេយ៍ឃើញមហើយមុខក្រញូវថែម សើចផងញញឹមផងសប្បាយណាស់អត់យល់អារម្មណ៍ម្នាក់ដែរមើលនេះសោះ
« ឆឹស! » ដើរផុតអ្នកទាំងពីរបានបន្តិចក៏ងាក់ក្រោយមើលមុខជុងហ្គុក តែក៏ត្រូវហាក់មកវិញយ៉ាងឆាប់ពេលនាយបែរមកមើល
មកដល់ក្នុងថ្នាក់កាន់តែក្រញូវលើសដើមដាក់ខ្លួនអង្គុយលើកៅអីភ្លាមក៏ទាញសៀវភៅរបស់ខ្លួនយកមកមើល បំបាត់ភាពតក់ក្រមល
រ៉ឺង~~អង្គុយមិនបានប៉ុន្មានផងសូរកណ្តឹងក៏រោរ៍ឡើង សិស្សទាំងអស់ក៏ក្រោកឈរពេលឃើញវត្តមានគ្រូដើរចូលមកខាងក្នុង
« អង្គុយចុះ » លឺហើយទើបនាំគ្នាអង្គុយចុះតាមបញ្ជាររបស់លោកគ្រូ ។ សភាពនៅក្នុងថ្នាក់ស្ងាត់ដូចរាល់ដងគ្មានអ្វីប្លែកទេ ប្លែកតែអ្នកដែរអង្គុយនៅម្តំនោះសម្លក់សម្លឹងនាយមិនឈប់តែនាយក៏មិនខ្វល់អ្វីច្រើនដែរក៏ចាប់ផ្តើមសរសេរមេរៀននៅលើក្តារខៀន
មួយម៉ោងក្រោយការបង្រៀនក៏ដល់ម៉ោងចេញលេង។គ្រប់គ្នាចេញទៅក្រៅអស់ហើយនៅឡើយតែរាងតូចដែរអង្គុយគេងអោបដៃនៅលើតុមិនព្រមចេញទៅណាក្រោកចេញពីកៅអីកាន់ប្រអប់បាយរបស់ខ្លួននៅក្នុងដៃ ដើរសម្តៅទៅរកកាយតូចដែរគេងនោះ
