Ep14 : ប៉ាសុំទោស..

Start from the beginning
                                        

« ចុះម៉ាក់នៅឯណា?? » ជុនអានលើកដៃជួតទឹកភ្នែកកខ្លួនឯងស្អាតហើតក៏ចង្អុលទៅជ្រុងម្ខាងដែលនៅក្បែរនោះ

« មោះ ចាប់ពូឲ្យមនុស្សតាមរកប៉ាឲ្យណា » និយាយចប់កាយមាំក៏ក្រោកឈរពេញកម្ពស់ដៃទាំងបីគេជាប់នឹងដៃចំណែកសៀវភៅក៏យកឲ្យគេកាន់ជំនួស

ជំហានចេះតែបោះទៅមុខមិនឈប់ រហូតដល់កន្លែងដែលជុនអានបានប្រាប់គេនោះ។ កែវភ្នែកទាំងគូររេមើលឆ្វេងស្តាំទាំងចង់ចិញ្ចើមឡើងនៅកន្លែងនេះអតើមានមនុស្សោងស្ងៀមជ្រៀប

« ឯណាម៉ាក់ឯងនោះ? »

« មិញគាត់នៅនឹងតើ?បាត់ម៉ាក់ទៅណាបាត់ហើយ.. »សារជាថ្មីមិញយំនឹកប៉ាឥឡូវចង់យំទៀតព្រោះបាត់ម៉ាក់ ។មិនឈប់ត្រឹមនឹងជុងហ្គុកនៅតែដើររកមើលនៅម្តំនេះទៀត រកហើយរកទៀតស្ទើរតែពេញមួយសាលាទាំងក្នុងនឹងក្រៅតែរកម៉ាក់ក្មេងនេះអត់ឃើញសោះសង្ស័យតែចង់ទុកកូនចោលឲ្យនៅទីនេះតែឯងណាស់

ប្រើរយះពេលកន្លះថ្ងៃតាំងពីពេលរសៀលដល់ពេលល្ងាចនៅតែមិនឃើញហើយក្មេងនេះនៅតែជាមួយគេរហូត។ មេឃក៏ងងឹតនៅសាលាក៏ស្ងាត់ណាមួយមិនដឹងម៉ាក់ក្មេងនេះនៅឯណាផងជុងហ្គុកក៏សម្រេចចិត្តយកគេទៅផ្ទះតែម្តង។នៅតាមផ្លូវធ្វើដំណើរជុនអានយំរកម៉ាក់រហូតមិនដែលបែកពីម៉ាក់យូរដូចពេលនេះទេ ហើយមកត្រូវជិះឡានជាមួយអ្នកផ្សេងអញ្ចឹងទៀតយំបែកបំពង់.កចោល

___ Skip

មកដល់ផ្ទះថ្ងៃនេះប្លែករាល់ដងព្រោះមានក្មេងម្នាក់បីជាប់នឹងដៃ។ សូម្បីតែអ្នកបម្រើនៅក្នុងផ្ទះក៏ងៀងឆ្ងល់ដែរណាថាកូនអ្នកណា?

« យកក្មេងមកពីណានឹងជុង?! » សម្លេងនារីម្នាក់ក៏លឺឡើងដែរគេស្គាល់យ៉ាងច្បាស់ថាជាលីលីយ៉ា ត្រូវភរិយារបស់នាយផ្ទាល់តែម្តង

« គេវង្វេងផ្លូវបាត់ម៉ាក់ » នាយឆ្លើយរបៀបហីៗរួចក៏យកជុនអានបីឡើងទៅបន្ទប់របស់ខ្លួនដោតមិននិយាយច្រើនជាមួយនាងនោះទេ

សម្រាប់ថេយ៍នាយជាមនុស្សផ្អែមល្ហែម ពូកែយល់ចិត្តណាស់ខុសតែជាមួយលីលីយ៉ាប៉ុណ្ណោះមួយថ្ងៃយ៉ាងច្រើននិយាយជាមួយនាងបីម៉ាតអស់ហើយបើទឹកមុខវិញមិនដែរញញឹមយ៉ាងមិចទេឲ្យតែមកដល់ផ្ទះបើនិយាយរឿងបន្ទប់វិញ ជុងហ្គុកនៅផ្សេងនាងនៅផ្សេងអត់ដែរគេងបន្ទប់ជាមួយគ្នាទេរឹតតែមិនដែរប៉ះខ្លួននាងទោះដឹងថានាងជាប្រពន្ធរៀបការស្រប់ច្បាប់យូរណាស់មកហើយក៏ដោយ

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now