« ជុនអានហា៎..កុំរត់ប្រយ័ត្នដួល » សម្លេងរបស់ក្មេងប្រុសម្នាក់ក៏បន្លឺឡើង ទាំងស្រែកប្រាប់ទៅក្មេងប្រុសម្នាក់ទៀតអាយុប្រហាក់ប្រហែលជា4ឆ្នាំដែរត្រូវជាកូនបង្កើតគេនោះជុនអានស្តាប់បង្គាប់ក៏ឈប់រត់ដើរមករកម៉ាក់របស់ខ្លួនវិញ
« Mommy..ថ្ងៃនេះជាថ្ងៃកំណើតអូន Mommyថាឆ្នាំនេះDaddyនឹងមកវិញ » ក្មេងតូចដើរមកអង្រួនអ្នកជាម៉ាក់គេតិចៗ ជាមួយនឹងទឹកមុខគួរឲ្យអាណិត4ឆ្នាំមកនេះមិនដែរបានឃើញមុខប៉ាគេយ៉ាងមិចទេត្រឹមឃើញនៅក្នុងរូបថយដែរម៉ាក់គេឲ្យមើលប៉ុណ្ណោះ
« ចាំMommyជួនកូនទៅជួបdaddyណា៎ » រាងតូចញញឹមដាក់កូនរបស់ខ្លួន រួចក៏ចាប់កាន់ដៃរបស់គេដើរទៅខាងមុខ។
« យ៎េ!អូនបានជួប Daddy ហើយ » សើចយ៉ាងសប្បាយពេលបានដូច្នេះ ។ កុំថាឡើយកូនសូម្បីតែគេក៏មិនដឹងថាឥឡូវនេះជុងហ្គុកទៅដល់ណាដែរ ចាក់ចេញពីគេតាំងពីជុនអាននៅក្នុង8ខែទៀតសម្រាល ថាទៅទីក្រុងរកលុយតែមកទល់ពេលនេះហើយនៅតែមិនទាន់ឃើញស្រមោលនាយមកវិញទៀត
រស់នៅជាមួយកូន4ឆ្នាំមកនេះគេឯកកាខ្លាំងណាស់រាល់ថ្ងៃទន្ទេញតែផ្លូវត្រឡប់មកវិញរបស់នាយ ហើយឆ្នាំនេះខួបកំណើតជុនអានគេចង់ជួបប៉ារបស់គេទើបដាច់ចិត្តថ្ងៃស្អែកឡើងទៅទីក្រុងស្វែងរកនាយវិញ ដើម្បីកូនហើយក៏ដើម្បីខ្លួនឯង
« Daddyស្គាល់អូនអត់ណ៎? »
« បើmommyប្រាប់គាត់ គាត់ស្គាល់ហើយ »
« ចុះថ្ងៃស្អែកMommyនាំអូនទៅទីក្រុងរកDaddy ឲ្យមកនៅជាមួយយើងវិញមែន..? »
« Mommyមិនទាន់ដឹងគាត់នៅឯណាផងឲ្យទៅយកគាត់មកវិញយ៉ាងមិចកើត? » ពីរនាក់ម៉ាក់កូននិយាយសន្ទនាគ្នាបណ្តើរ ដើរបណ្តើរទាល់តែទៅផ្ទះ។ ចេះបានកូនមួយនាំគេនិយាយបំបាត់អផ្សុកកុំអីនឹងចប់ហើយ ទោះបីមិនដឹងថាជុងហ្គុកនៅឯណាក៏ដោយតែលុយបានពីនាយរាល់ខែមួយខែៗមិនក្រោមខ្ទង់ពានទេ គេធ្លាប់ទាក់ទងរកដែរ ប៉ុន្តែមិនទទួលទូរស័ព្ទគេសោះមិនដឹងថានាយធ្វើការអីទេរាល់ថ្ងៃនឹង
___Skip
+ Seoul
មកដល់សេអ៊ូលភ្លាមក៏ទាក់ទងមករកមិត្តសម្លាញ់របស់ខ្លួនកាលនៅរៀននោះគឺប៊េរីនឹងឯង កាយតូចឈរនៅមុខចិញ្ចើមផ្លូវកាន់ដៃកូនម្ខាងនឹងម្ខាងទៀតកាន់ទូរស័ព្ទនិយាយភ្លេងខ្លួននិយាយទូរស័ព្ទយូរពេកងាក់មកវិញក៏បាត់ជុនអាន
Ep13 : ពូមិញមុខដូចប៉ាៗ
Start from the beginning
