« ប្រាប់ឯងចុះ ថ្ងៃនេះលោកគ្រូអត់បានមកទេលឺនាយកនិយាយថាគាត់នៅបង្ហើយកិច្ចការមួយអាទិត្យទៀតមកវិញ »
« ... »
« ហើយលឺមិត្តភក្តិយើងដែររៀននៅសេអ៊ូលគេនោះគេប្រាប់ថាឃើញលោកគ្រូជិតស្និតជាមួយនារីម្នាក់ នាងស្អាតណាស់ហើយអ្នកមានទៀតផង..ដំបូងថាមិនចង់ប្រាប់ទេបើមិនប្រាប់ដូចមិនសមព្រោះឯងនឹងគាត់ជានេះ..នឹងគ្នាហ្អេ៎? »
« មានមិត្តស្រី? » ងើបមុខមកវិញ ទាំងសួរទៅនាងបញ្ជាក់ក្រែងគេស្តាប់ច្រឡំ
« អត់ដឹងទេ គេប្រាប់ថាឃើញគាត់ជិតស្នាលជាមួយនាងតែចាំមើលទៅខលទៅសួរគេម្តងទៀតសិន » ចប់ប្រយោគប៊េរីក៏បែរកាតាបរ៉ូតយកទូរស័ព្ទរបស់ខ្លួនមកកាន់
« Hello យូគី »
« អឹម មានការអី? »
« ចង់សួរឯងបន្តិចទាក់ទងនឹងរឿងលោកគ្រូគណិតដែរបង្រៀនថ្នាក់ឯងនោះណា »
« អ៎ គាត់ចេញពីសេអ៊ូលទៅបាត់ហើយទៅតាំងពីព្រលប់ »
« ចុះលឺថាគាត់ជាប់ការងារមួយអាទិត្យទៀតហ្អេ៎? »
« ដំបូងរវល់មែនតែ នាយកសាលាក៏ប្តូរការងារនោះឲ្យទៅគ្រូផ្សេងវិញ »
« ហើយចំណែករឿងគាត់នឹងនារីម្នាក់នោះយ៉ាងមិចវិញ?? »
« អឹម និយាយរឿងនឹងឃើញល្ងាចម្សិលមិញគាត់ដើរទៅជាមួយនឹងនារីម្នាក់នោះឃើញកាន់ដៃគ្នាឡើងជាប់ ហើយបើថ្ងៃមុនវិញណាយើងឃើញថើបគ្នាទៀតផង »
« ស្អីគេ?!មានដឹងឬអត់ថាលោកគ្រូមានម្ចាស់ហើយ » ប៊េរីសួរទៅវិញទាំងកំហឹងខឹងជំនួសថេយ៍ទៀត បើប៉ះនាងវិញទៅវ៉ៃបោចសក់ម៉ងនឹង
« អត់ដឹងទេ យើងឃើញចឹងមិនប្រាប់ឯងអញ្ចឹង »
« អឺៗ ចឹងក៏ចឹង ប៉ុណ្ណឹងបានហើយយើងរវល់ »
« ok » សន្ទនាគ្នាបានត្រឹមនេះប្រព័ន្ធទូរស័ព្ទក៏ត្រូវបានកាត់ផ្តាច់ ។ បិតទូរស័ព្ទដាក់ក្នុងកាតាបរួចក៏បែរមកមើលរាងតូចដែរឈរក្បែរនោះវិញ
« ឯងអត់អីណាហី? »
« អឹម អត់អីទេ » មាត់ថាមិនអីតែទឹកមុខដូចជាមិនដូចមាត់អ្វីបន្តិចសោះ ។
« ចឹងទៅក្នុងថ្នាក់វិញទៅ ប្រហែលមានសិស្សមកហើយ » មិនចង់សួរច្រើននាងក៏បបួលរាងតូចទៅខាងក្រៅវិញ ហ៊ានតែសួរមើល៍យំទៀរឥឡូវហើយ
« អឹម » ថេយ៍យល់ព្រមហើយនាងកាន់ដៃរបស់គេដើរចេញទៅខាងក្រៅវិញ ។ វាដូចជាការគិតពិតមែនមកខាងក្រៅវិញសិស្សមកឡើងពេញសាលាទៅហើយ ហាក់មើលនាឡិកាតដែរនៅនឹងដៃក៏ឃើញម៉ោងជិត7ទៅហើយ
ម៉ោងស្មាល់នេះហើយប៊េរីក៏ដឹកដៃរាងតូចទៅក្នុងថ្នាក់តែម្តងទៅព្រោះតែបន្តិចទៀតដល់ម៉ោងចូលរៀនហើយ។ បានថ្ងៃនេះមួយថ្ងៃថេយ៍មើលទៅសប្បាយចិត្តដែរដល់មកលឺដំណឹងចឹងពិបាកចិត្តលើសដើមតែក៏សុខចិត្តទ្រាំមិនចេញទឹកភ្នែកទេ ខ្លាចគេសើចចម្អកដឹងហើយថាមួយថ្នាក់នេះមានតែប៊េរីម្នាក់ប៉ុណ្នោះដែរជាមិត្តគេបើអ្នកផ្សេងទៀតចប់ហើយគ្មានអ្នកណាចូលចិត្តគេទេ។មិនស្រួលខ្លួនស្តាប់ផងដល់លឺអញ្ចឹងក៏ធ្ងន់ជាងមុនទៀត
អង្គុយនៅលើកៅអីទាំងទឹកមុខស្លេកស្លាំងក្បាលក៏ឈឺ ហើយឥឡូវនឹងញ៉ាំអីក៏អត់បានដែរកុំថាឡើយញ៉ាំសូម្បីតែធុំក្លិននឹងចង់ក្អួតដែល ។ អង្គុយៗក៏នឹកឃើញខ្តឹបស្វាយដែរគេបានញ៉ាំម្សិលមិញលេបទឹកមាត់ក្អឹកៗតែម្តង
« ប៊េរី.. »
« កើតអី? »
« យើងឃ្លានស្វាយ ឯងទៅរកឲ្យយើងបន្តិចបានអត់? »
« យី!មកឃ្លានស្វាយអីម៉ោងនឹងឯងមិនមើលទេហ្អេ៎ ចាំចេញទៅផ្ទះទៅយើងទៅទិញដបគីឡូយកមកឲ្យឯងអង្គុយញ៉ាំ »
« យើងឃ្លានឥឡូវ.. » ទឹកមុខដ៏គួរឲ្យអាណិតរបស់គេធ្វើឲ្យប៊េរីមិនដាច់ចិត្តចោលគេទេ ក៏ងើបដើរទៅសុំប្រធានថ្នាក់
« មោះ!ទៅទិញស្វាយ » បានការអនុញ្ញាតហើយនាងក៏ដើរមកបបួលថេយ៍វិញម្តង ។ កាយតូចមិនតបតែក៏ក្រោកដើរទៅតាមនាង
__ Skip
លើកៅអីក្រោមដើមឈើដ៏ធំមួយនៅឯជិតមាត់ទន្លេនេះវិញ ប៊េរីអង្គុយមើលថេយ៍ញ៉ាំម្ជូរយ៉ាងទំនង់ឡើងហាទឹកមាត់ហើយតែគេញ៉ាំទៅវាអត់ឆ្ងាញ់ដូចថេយ៍សោះ
« អត់ជូរទេ? »
« អត់ទេ ឆ្ងាញ់ » រឿងជុងហ្គុកទុកមួយលែកសិនឥឡូវកំពុងឆ្ងាញើនឹងម្ជូរដែរញ៉ាំនឹងនៅមាត់
« ហើយលេងក្រូចឆ្មាទាំងមូលចឹងម៉ង? » ប្រៃទឹកមាត់ជំនួសពេលឃើញថេយ៍យកក្រូចឆ្មាមកជ្រលក់ជាមួយអំបិលម្ទេសដាក់ចូលមាត់ទំពារយ៉ាងឆ្ងាញ់..
មានអារម្មណ៍ឯណាមកតបនាងទេព្រោះមាត់រវល់ទំពារហើយ មើលទៅគេញ៉ាំដូចឃ្លានខ្លាំងណាស់ចឹងដាក់យកៗដូចខ្លាចមានគេមកដណ្តើម
To be continued ❤️ 🌷
Ep9 : យើងឃ្លានស្វាយ
Start from the beginning
