Ep8 : នឹកលោកគ្រូមែនទេ?

Start from the beginning
                                        

យកឆ័ត្រមកកាន់ក្នុងដៃរួចក៏បើកវាឡើងដើរចេញទៅខាងក្រៅទាំងក្នុងដៃមានកាន់ចបជីកមួយ។ពិបាកដែរដៃមួយកាន់ឆ័ត្រដៃមួយកាន់ចបជីកអញ្ចឹង ដល់គោលដៅថេយ៍ក៏យកឆ័ត្រនោះចង់នឹងមែកឈើមួយដើមដែរនៅខាងលើគេនោះព្រោះវាមានខ្សែទោងដែរចង់ជាប់នឹងដើឈើនោះអង្គុយលេងរាល់ថ្ងៃ រួចក៏ចាប់ផ្តើមជីកកាយដីម្តុំនោះដើម្បីឲ្យទឹកហូរទៅកន្លែងផ្សេង

កាប់បានបួនប្រកបក៏មានអារម្មណ៍ថាផ្នែកខាងក្រោមរបស់គេដូចជាឈឺតែក៏មិនបានខ្វល់អីដែរក៏បន្តវាទៀត។ប្រើកម្លាំងខ្លាំងគេកាន់តែឈឺលើសដើម តែក៏មិនឈប់ត្រឹមនឹងដែរ សល់តែបន្តិចទៀតវារួចក៏ទ្រាំធ្វើវាសិន

« អួយ៎.. » យកដៃទប់ចង្កេះខ្លួនឯងព្យាយាមពត់ខ្លួនឲ្យត្រង់មកវិញ ស្ពឹកអស់ហើយដៃជើងគេពេលនេះហើយមកកាប់ដីហាលភ្លៀងហាលរងារចឹងទៀត។

បញ្ចប់កិច្ចទីបំផុតក៏ឃើញលទ្ធផលទឹកដែរនៅលើផ្លូវនោះក៏ចាប់ផ្តើមហូរតាមប្រហោះដែរថេយ៍កាយហូរចេញទៅកន្លែងផ្សេងទៀត។ទោះឈឺក៏ពិតមែនក៏មិនត្អូញថាឈឺមួយម៉ាតដែរមានតែញញឹមរីករាយនឹងអ្វីដែរបានឃើញនៅពេលនេះ

យកឆ័ត្រមកវិញហើយក៏ប្រញាប់រត់ចូលទៅខាងក្នុថផ្ទះវិញ។ មានសើមឯណាខ្លាំងសើមតែជើងខោបន្តិចនឹងបើមានឆ័ត្របាំងពីខាងលើហើយដូរតែខោរួចគឺបានហើយ មិនឲ្យទំនេរក៏ចូលទៅបើកទូទឹកកកយកផ្លែឈើមួយចាននឹងទឹកដោះស្រស់មកញ៉ាំទៀត

« ... » ដាក់ចូលមាត់បានមួយម៉ាត់ក៏ស្ងៀមមិនទំពារតែដៃក៏យកមកស្រទាប់ពោះខ្លួនឯង មានអារម្មណ៍ដូចចុកពោះបន្តិចអីបន្តិច។ទម្លាក់ស្លាបព្រាចុះក៏ងើបដើរទៅចូលទៅបន្ទប់ទឹកក្រោយចេញមកវិញអ្វីដែរបានដឹងគឺនៅដដែរពោះនៅតែចុកមិនឈប់ ហើយក៏ដើរទៅបើកតុលើក្បាលគ្រែយកថ្នាំមួយគ្រាប់យកមកលេបអស់វិធីហើយមានតែថ្នាំទេទើបជួយបានលេបថ្នាំរួចក៏ដាក់ខ្លួនគេងនៅលើគ្រែទាំងគេងអោបពោះខ្លួនឯង ពីមុនមិនដែរចេះឈឺផងឥឡូវគេចុកពោះមកពីមូលហេតុអី

~~ Tomorrow ~~

តុក!តុក!តុក!

« ថេយ៍ហា៎..!! » សម្លេងគោះទ្វារក៏លឺស្របគ្នានឹងសម្លេងស្រែកហៅរបស់ស៊េរី ខំស្រែកចង់បែកបំពង់.កទៅហើយនៅមិនទាន់មានអ្នកមកបើកទ្វារឲ្យទៀត

« ហ៉ឹម?! » ស្តាប់លឺសម្លេងទើបរហ័សក្រោក ស្មាល់នេះហើយទើបភ្ញាក់គេម៉ោងជិត7ទៅហើយ

« អឹម..ហឹក » គ្រាន់តែក្រោកអង្គុយរៀបនឹងក្រោកឈរពោះនឹងក៏ចុកទៀត គេញ៉ាំអីខុសទេដឹងបានចុករហូតចឹងណ៎

តែវាក៏មិនឈឺដល់ស្លាប់ដែរ ទប់ទឹកភ្នែកខ្លួនឯងហើយក៏ក្រោកឈរឡើងក្នុងចិត្តគិតឆ្ងល់ដែរតែក៏មិនចាប់អារម្មណ៍ក៏យកភួយមកគ្រប់វាហើយដើរទៅខាងក្រៅបើកទ្វារឲ្យមិត្តខ្លួន

ក្រាក់!

« កើតអី? »

« មកប្រាប់ថ្ងៃនឹងអត់រៀនទេគ្រូរវល់ប្រជុំអស់ហើយ ក្រែងល៎ឯងងទៅសាលាតែឯង »

« អរគុណហើយ »

« មុខស្លេកមេស?នឹកលោកគ្រូមែនទេ? »

« នឹកចេះតែនឹកហើយ តែយើងចុកពោះ »

« ញ៉ាំអីខុសទេដឹង »

« អត់ទេ យើងមិនដែលញ៉ាំរបស់ផ្តេសផ្តាសផង »

« ទៅពេទ្យទៅចឹង »

« មិនអីទេ ប្រហែលបន្តិចទៀតវាបាត់ហើយ »

« អឹម..មើលថែខ្លួនផងណាយើងទៅវិញមានការនៅខាងក្រៅបន្តិច » ថេយ៍ងក់ក្បាលហើយក៏ញញឹមយ៉ាងណាក៏មានមិត្តម្នាក់ដែរសួរសុខទុក្ខគេដែល ។

ចូលមកក្នុងវិញគ្មានកម្លាំងក្នុងខ្លួនអ្វីបន្តិចសោះ បាត់ជុងហ្គុកតែមួយថ្ងៃសោះគេអផ្សុកប៉ុណ្នឹងហើយទម្រាំបាត់មួយខែទៀតមិនដឹងថាគេធុញកម្រិតណាទេ

To be continued ❤️ 🌷





🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Where stories live. Discover now