🍃🍃🍃~~ខ្យល់កាន់តែចុះត្រជាក់លាយជាមួយនឹងសំណើមទឹក ទិដ្ឋភាពនៅដងផ្លូវស្ងាត់ជ្រងំគ្មានសូម្បីឡានៅម៉ូតូឆ្លងកាត់មួយ។ទម្រាំធាក់កង់មកដល់ផ្សារថេយ៍ឡើងអស់កម្លាំងរលីង តែក៏រហ័សប្រញាប់ប្រញាល់ទៅទិញអ្វីខ្លួនគ្រោងទុកនោះអាងនឹងឆាប់បានត្រឡប់ទៅផ្ទះវិញព្រោះមេឃកាន់តែងងឹតហើយ
__Skip
រៀងខ្លាចដែរពេលជិះកាត់តំបន់នេះម្តងៗព្រោះថេយ៍ធ្លាប់ត្រូវបានពួកក្មេងស្ទាវៗអស់នោះឃាត់ដំណើរម្តងហើយ។ ម៉េវ!ម៉េវ កង់ក៏ត្រូវបានឈប់ពេលថេយ៍ក្រលែកទៅឃើញកូនឆ្មាអនាថាមួយក្បាលឈរនៅជ្រុងម្ខាងកំពុងស្រែកមកគេមើលទៅវាដូចជាឃ្លានខ្លាំងណាស់ទើបដាច់ចិត្តយកនំដែរខ្លួនបានទិញមកផ្សារអម្បិលមិញមកឲ្យវា
« កូនឆ្មាតូច ឯងគួរឲ្យអាណិតណាស់ » បន្ទន់ខ្លួនអង្គុយចុះ ព្រមទាំងលើកដៃអង្អែលរោមទន់ៗរបស់ឆ្មាមួយក្បាលនោះងើបមុខមើលទៅផ្លូវខាងមុខដែរងងឹតសូន្យឆឹងនោះ រួចក៏បែរមកមើលកូនឆ្មានេះវិញ
« ទៅនៅជាមួយយើងទៅណា.. » ស៊ីនំនោះភ្លាមថេយ៍ក៏បីវាឡើង យកមកចិញ្ចឹមក៏ល្អម្យ៉ាងខេយ៍នៅឯងគ្មានអ្នកណានៅជាមួយផងបានឆ្មាមួយក្បាលនេះទៅក្រែងអាចបំបាត់អផ្សុកបាន
ដាក់វានៅកន្ត្រក់កង់រួចក៏និយាយប្រាប់ឆ្មានោះកុំឲ្យភ័យត្រូវនៅក្នុងនឹងរហូតដល់ផ្ទះ។ ឆ្មាតូចស្តាប់បង្គាប់ក៏ព្រមតាមថេយ៍រីករាយបំផុតហើយអ្នកដែរមានអ្នកទទួលវាយកទៅចិញ្ចឹម
_______
+ Seoul
ពន្លឺឡើងពណ៍ចំម្រុះភ្លឺពាសពេញទីក្រុងសេអ៊ូលដ៏ឆើតឆាយមួយនេះ ថ្មើរនេះមនុស្សម្នានៅទីក្រុងទើបតែចេញពីធ្វើការទេខុសដាច់ពីទីជនបទកន្លែងដែររាងតូចរស់នៅ។ បើយើងងាក់មកមើលជុងហ្គុកឯណេះវិញថ្ងៃដំបូងក៏មាអារម្មណ៍ថាមិនល្អទៅហើយសម្រាប់នាយ សិស្សស្រីម្នាក់ៗតាមនាយដល់.កហើយ
ចេញពីសាលាក៏ឈៀងចូលមកទិញរបស់ប្រើប្រាស់បន្តិចបន្តួចនៅឯក្នុងផ្សារទំនើបមួយកន្លែង។ កាយមាំកំពុងតែឈរមើលម៉ូតនាឡិការសុខៗក៏ងើបមុខមកវិញប៉ះជាមួយនឹងនារីស្រស់ស្អាតម្នាក់ តែមើលទៅសាច់ឈាមនាងក៏មិនមែនកូនអ្នកតូចតាចដែរ
Ep7 : ពូហ្គុក..
Start from the beginning
