« ចុះហេតុអីលោកគ្រូនិយាយពីរឿងនេះ? »
« ខ្លាចនឹងណា » កាត់ន័យបានថាជុងហ្គុកចង់សំដៅលើអ្វីថេយ៍ក៏តបវិញ
« ប្រុសអត់មានស្បូនទេលោកគ្រូ កុំភ័យអី » រាងក្រាស់មិនតបតែក៏អស់សំណើច
« ចុះបើឯងមាន? »
« មើលលោកគ្រូសួរ »
« ឆ្លើយសិនមក »
« បើមានក៏មានទៅ ពោះប៉ុនកញ្ចើនឹងឯងតែថា..លោកគ្រូកុំនាំថេយ៍ស្រម៉ៃហួសពីការពិតអី »
« មើលគេនិយាយគិតថាស្រួលហី? »
« អត់ដឹងទេ ចេះតែនិយាយចោលទៅ » ថាចប់ក៏បន្តញ៉ាំរបស់ដែលនៅលើតុនោះទៀតរហូតដល់តែអស់ ញ៉ាំឆ្អែតក៏លើកដៃអង្អែលពោះខ្លួនឯង
« នៀក!ពោះថេយ៍ធំហើយ »
« ប្រយ័ត្នតែធំមែនទៅ កុំលេងសើចច្រើនពេក »
« បើមានមែនលោកគ្រូគិតយ៉ាងមិច? »
« មានតាមណា?ក្រែងឯងប្រុសហ្ហេ៎ »
« គ្រាន់តែសួរសោះនឹងហា៎ »
« មានមែនចាំគ្រូលើកបណ្តាការទៅដល់មុខផ្ទះ ដណ្តឹងឯងការតែម្តង »
« អីយូយ៎!ជឿទៅសម្តីប្រុសព្រាន »
« លោកគ្រូនិយាយចោលតើ? »
« Copy គេ » កំពុងតែនិយាយសន្ទនាគ្នាកណ្តឹងក៏រោរ៍ឡើង ទើបពួកគេបញ្ឈប់សម្តីត្រឹមនឹងសិនព្រោះសិស្សក៏ចាប់ផ្តើមមកថ្នាក់បណ្តើរៗហើយដែរ។ម៉ោងរៀនចេះតែបន្តទៅមុខម៉ោងមុខថេយ៍គេងតែម៉ោងនេះអង្គុយស្តាប់គ្រូវិញហើយផុតម៉ោងនេះទៅចូលម៉ោងគ្រូផ្សេងហើយ
___ Skip
ម៉ោង11ថ្ងៃត្រង់ចេញពីថ្នាក់ក៏ថេយ៍ក៏ដើរទៅទីចាត់ការដើម្បីសុំច្បាប់ពេលថ្ងៃគេមិបានមកទេព្រោះមិនស្រួលខ្លួន។ ដៃម្ខាងកាន់នំប៉័ងមួយដើមម្ខាងទៀតកាន់តែគុជដើរចេញពីហាងកាហ្វេមករកឡាន
« ឯងឈឺម្តងខាតលុយលោកគ្រូអស់ច្រើនណាស់ » ចូលមកក្នុងឡានក៏ទទួលពាក្យមិនពេញចិត្តពីនាយទៅបាត់
ភុស!នំប៉័ងនឹងដៃក៏យកទៅវ៉ៃចំកណ្តាលក្បាលជុងហ្គុក អ្នកធ្វើឲ្យថេយ៍ក្លាយជាចឹងសោះមកនិយាយចឹងយ៉ាងមិចកើត
Ep5 : គ្រូក៏វ៉ៃដែរឲ្យតែភ្លើ!
Start from the beginning
