Ep3 : គេធ្វើលេងសោះយំដែរ?

Comincia dall'inizio
                                        

« ណែ៎ ក្រោកឡើងញ៉ាំបាយ » ទាញកៅអីដែរនៅជិតនោះមកដាក់ទល់មុខថេយ៍

« អត់ឃ្លានទេ » ងើបមុខឆ្លើយនឹងនាយទាំងមុខមិនសប្បាយចិត្ត ។ ដៃមាំក៏លើកមកញីសក់រាងតូចថើរៗជាមួយនឹងកែវភ្នែកស្រទន់ដាក់មន្តស្នេហ៍ វែកសក់គេចេញបន្តិចមុននឹងអោនទៅថើបថ្ងាស់គេមួយខ្សឺត

ជុប!មួយខ្សឺតនេះធ្វើឲ្យអ្នកដែរអង្គុយនោះភីងយកតែម្តង ភ្ញាក់ផ្អើលខ្លងណាស់ពេលបាននាយថើបអញ្ចឹង

« ញ៉ាំបាយ កុំគេងម៉ោងរៀនមិនល្អទេ » ដកមាត់ចេញមកវិញក៏បើកប្រអប់បាយខ្លួនឡើង រួចក៏យកស្លាបព្រាមួយដាក់លើដៃថេយ៍

« លោកគ្រូ..ថើបថេយ៍មែនទេ? »

« កុំឲ្យឯងខឹងលោកគ្រូ ឃើញមិនសប្បាយចិត្តតាំងចូលរៀន »

« ហិហិ..លោកគ្រូគួរឲ្យស្រឡាញ់ណាស់ ជុប! » តបទៅនាយវិញ យ៉ាងសប្បាយទើបអោនទៅថើបថ្ពាល់នាតមួយខ្សឺតវិញដោយស្នាមញញឹម

« ញ៉ាំបាយទៅ » មិនប្រកាន់អីទេក៏បបួលថេយ៍ញ៉ាំបាយវិញ។ បើនិយាយពីថេយ៍វិញសប្បាយចិត្តជាងអីទៅទៀតមូលដៃអាវខ្លួនឡើងផុតទើបលើកស្លាបព្រាដុសអាហារញ៉ាំ

« ស្នាដៃលោកគ្រូឆ្ងាញ់ណាស់ ថេយ៍ចូលចិត្ត » ទំពារក្នុងមាត់ហើយខំនិយាយទៅជុងហ្គុកទៀត ជាទម្លាប់ទេពីរនាក់នឹងឧស្សាហ៍ធ្វើអញ្ចឹងណាស់

« លើកក្រោយអត់មានខឹងលោកគ្រូអញ្ចឹងទៀតទេណា គ្រូឈប់ធ្វើតាមហើយ » ដោយសារតែសិស្សម្នាក់ក៏ធ្វើឲ្យនាយទន់ចិត្តព្រមប្រគល់ស្នាមថើបឲ្យគេដែរ បើថ្ងៃមុនគ្មានរឿងទេថ្ងៃនេះក៏មិនត្រូវមកខាត់ចឹងដែល

« ថើបធម្មតាៗសោះនឹងលោកគ្រូកំណាញ់ខ្លួនម្លេះ? »

« មិនកំណាញ់ទេ តែឯងជាសិស្ស »

« ឥឡូវសិស្សលោកគ្រូ អនាគតក៏មិនប្រាកដថាជាសិស្សលោកគ្រូទៀតដែរ »

« គ្រូមិនយកទេ! »

« បើលោកគ្រូមិនយកទុកឲ្យខ្ញុំជាអ្នកយក »

« លោកគ្រូអត់យកប្រពន្ធ អត់យកអីទាំងអស់សុខចិត្តនៅលីវទាល់តែចូលវត្ត »

« ហឺ?ថេយ៍អាក្រក់ខ្លាំងមែន បានលោកគ្រូអត់ចង់បាន? »

« បើលោកគ្រូយកឯងទៅមិនដឹងមួយថ្ងៃខឹង ងរប៉ុន្មានដងទេ »

🌺លោកគ្រូគណិតកំពូលស្នេហ៍💫 ( Complete)Dove le storie prendono vita. Scoprilo ora