ការស្គាល់គ្នារាប់អានអស់រយៈពេល ១ ខែ Jungkook តែងតែផ្តល់ពេលវេលាឲ្យមាឌតូចរហូតដូចដែលគេបាននិយាយអញ្ចឹងគេមិនដែលបដិសេធម្តងណាឡើយនូវការទាមទាររបស់មាឌតូចព្រោះមាឌតូចដើរតួសំខាន់ណាស់នៅក្នុងជីវិតគេ ។
ជារៀងរាល់ព្រឹកបើទោះបីមិនបានមករកមាឌតូចមាឌតូចដោយខ្លួនឯងក៏ Jungkook តែងតែឲ្យ Marcel យកអាហារពេលព្រឹកទៅឲ្យមាឌតូចនិងផ្កាមួយបាច់ជារៀងរាល់ថ្ងៃក៏ព្រោះតែគេដឹងថាមាឌតូចគេងយូរណាស់ខ្លាចមិនមានអាហារចូលពោះអាចនឹងឈឺ ។
ថ្ងៃនេះក៏មិនខុសពីសព្វមួយដង Jungkook បានឲ្យ Marcel យកអាហារពេលព្រឹកទៅឲ្យមាឌតូចក៏ព្រោះតែនាយជាប់ការរវល់មិនបានទៅ ។
ក្រាក...
«អូស៎ លោក Taehyung» Marcel លាន់មាត់ព្រោះអម្បិញមិញគេរកគោះទ្វារហើយតែ Taehyung បើកមុន ។
«ខ្ញុំឡើងចាំម៉ោងលោកមកហើយ! ចុះថ្ងៃនេះ Jungkook មិនបានទេអ្ហេស៎??»
«ចៅហ្វាយត្រូវឡើងទៅកូរ៉េព្រោះមានការងារនៅទីនោះ»
«អូ អរគុណហើយអញ្ចឹង!» Taehyung ពេបមាត់រៀងខកចិត្តបន្តិចព្រោះមិនបានជួបមុខរាងក្រាស់ ។
«ចៅហ្វាយផ្តាំមកថាគាត់នឹងផ្ញើសារមក»
«អឹម អរគុណហើយណា»
ទឺតៗ...និយាយទាន់ផុតពីមាត់ផងសម្លេងសារផ្ញើចូលមក Taehyung ស្ទុះទៅរកដោយស្នាមញញឹមពិតជារំភើបណាស់ ។
"បានទទួលអាហារឬនៅ?" Jungkook
"បានទទួលហើយ" Taehyung
"ថ្ងៃនេះខ្ញុំឲ្យគេទិញសាឡាដផ្លែឈើថែមទាំងមានស្រ្តប៊ឺរីទៀតផងចូលចិត្តទេ??"
"ចូលចិត្តខ្លាំងណាស់! ហេតុអ្វីលោកទៅកូរ៉េដោយមិនប្រាប់ខ្ញុំ?" មាឌតូចបង្ហាញរឹកពារបែបក្រោធខឹងព្រោះដោយសារពីមុនពេលទៅណាម្តងៗនាយតែងតែប្រាប់គេរហូត ។
"សុំទោសព្រោះខ្ញុំត្រូវធ្វើដំណើរទៅភ្លាមៗពេកទើបមិនបានប្រាបឭថេយ៍ខ្ញុំសន្យាថាមិនមានលើកក្រោយទេ" ពេលបានទទួលពាក្យសុំទោសរបស់គេហើយ Taehyung ក៏ញញឹមខ្ជឹប ។
"ចុះឥឡូវលោកមិនបានឡើងយន្តទេអ្ហេស៎?"
"បន្តិចទៀតត្រូវឡើងហើយ! ខ្ញុំនឹកថេយ៍ណាស់"
"ខ្ញុំក៏នឹកលោកដូចគ្នា! លោកទៅប៉ុន្មានថ្ងៃ??" ឲ្យគេលាក់អារម្មណ៍យ៉ាងម៉េចទៅបើរាល់ដងនៅជាមួយគ្នារហូតបែកគ្នាមិននឹកគ្នាទើបចម្លែក ។
"ខ្ញុំមកកូរ៉េ ៣ ថ្ងៃទើបត្រូវវិញគេអញ្ជើញខ្ញុំទៅក្នុងនាមជាគណៈកម្មការដាក់ពិន្ទុឲ្យអ្នកផលិតឡានសេរីថ្មីដែលត្រៀមនឹងចេញនៅពេលខាងមុខនេះ"
«ហេតុអ្វីក៏ទៅយូរម្លេះ??» មាឌតូចលាន់មាត់បែកមុខគ្នាមួយថ្ងៃគេអផ្សុក នឹកនាយសឹងតែស្លាប់ទៅហើយទម្រាំបែកគ្នាបីថ្ងៃទៀត ។
«អាយ៎ នឹកណាស់ អ្ហឹកៗ» Taehyung ស្រែកយកខ្នើយមកខាំនៅនឹងមាត់បើអាចគេនឹងរត់ទៅតោងស្លាបយន្តហោះទៅកូរ៉េជាមួយនាយហើយ ។
"ធ្វើការងារដោយយកចិត្តទុកដាក់ផង!"
"ថេយ៍ត្រូវញ៊ាំអាហារឲ្យបានទៀងទាត់ឮទេបើគ្មានអ្នកណាដើរលេងជាមួយចាំខ្ញុំឲ្យ Marcel កំដរថេយ៍ក៏បាន"
"មិនអីនោះទេខ្ញុំនឹងរៀនដើរលេងម្នាក់ឯងតាមលោកប្រាប់"
"បើថេយ៍មានអារម្មណ៍ថាមិនទាន់ស៊ាំមិនបាច់សាកក៏បានណាខ្ញុំបារម្ភ"
"ខ្ញុំធំហើយខ្ញុំចេះមើលថែខ្លួនឯងហើយ"
"យន្តហោះចាំផ្តើមឡើងហើយ! ពេលខ្ញុំទៅដល់នឹងឆាតទៅថេយ៍ណា"
"ធ្វើដំណើរដោយសុវត្ថិភាព" Taehyung ផ្ញើសារជាលើកចុងក្រោយទៅកាន់រាងក្រាស់ ។
«ទំនងដល់ហើយ» មាឌតូចបើកប្រអប់សាឡាដគ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរគេពិតជាសរសើររាងក្រាស់ណាស់ប៉ុនរកអាហារពេលព្រឹកឲ្យគេញ៊ាំណាស់មិនដែរជាន់គ្នាទេ ។
ក្រោយពីញ៊ាំអាហារពេលព្រឹកហើយ Taehyung ក៏ទៅងូតទឹករៀបចំចេញទៅដើរលេងមើលទេសភាពនៅជិតៗខន់ដូ ។
ត្រចៀកពាក់កាសទាំងសងខាងមើលទៅ Taehyung ដូចជាពូកែលេងសើចណាស់ប៉ុន្តែគេនិយាយជាមួយតែមនុស្សដែលធ្វើឲ្យគេមានអារម្មណ៍ថាកក់ក្តៅប៉ុណ្ណោះមិនអញ្ចឹងគឺគេបែបនេះឯងដើរនៅលើផ្លូវមុខអ្នកផ្សេងមិនខ្ចីយកភ្នែកមើលផង ។
«ហឹម ស្រស់ស្រាយណាស់» Taehyung ផ្តល់ស្នាមញញឹមនិងភាពស្រស់ស្រាយនៅលើស្ពានដែលមានស្លឹកឈើជ្រុះមករបត់របាយខ្យល់ក៏ធ្លាក់មកជារឿយៗព្រោះនេះជារដូវស្លឹកឈើជ្រុះហើយមេឃក៏ត្រជាក់ទៅតាមនោះដូចគ្នា ។
«ដូចដែលលោកនិយាយមែនដើរលេងម្នាក់ឯងពិតជាស្ងប់ចិត្តល្អណាស់» នាពេលនេះគេក៏នឹកឃើញដល់ពាក្យសម្តីរបស់រាងក្រាស់ដែលបាននិយាយជាមួយគេ ។
ឥឡូវគេក៏ជឿហើយថាការដើរលេងម្នាល់ឯងទៅណាមកណាម្នាក់ឯងជារឿងដែលគេពេញចិត្តធ្វើបំផុតព្រោះគេមិនចាំបាច់ទៅដើរតាមអ្នកណា ចាំគ្នីគ្នាចង់ទៅណាក៏ដើតទៅតែម្តង ចង់ឈប់កន្លែងណាមើលទេសភាពក៏ឈប់កន្លែងនោះពិតជាសប្បាយចិត្តល្អណាស់ ។
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
ភាគ ១០: បែកពីបងហើយ...
Start from the beginning
