ភាគ ៧: សង្សារមែនទេ?

Start from the beginning
                                        

«ប្រាកដហើយអ្នកណាមិនធ្លាប់កុហកគេ?»
«គឺខ្ញុំមិនដែលកុហកទេដូចដែលខ្ញុំនិយាយថាខ្ញុំស្រឡាញ់ថេយ៍អញ្ចឹងគឺខ្ញុំស្រឡាញ់មែន»
«ចង់ប្រាប់ខ្ញុំថាឃើញភ្លាមស្រឡាញ់ភ្លេតមែនទេ?» មាឌតូចសួរបែបឌឺដងសម័យនេះហើយគួរឲ្យគេជឿនឹងពាក្យថាស្រឡាញ់តាំងពីគ្រាដំបូងដែលបានជូបដែលឬ?
«ចុះបើមែន? ថេយ៍ឈប់បិទឱកាសឲ្យខ្ញុំបានទេ?»
«ខ្ញុំមិនបានបិទឱកាសតែស្នេហាសម័យនេះពិបាករកនឹងជឿណាស់វាហាក់បីដូចជារកកន្លែងជឿមិនឃើញទាល់តែសោះ»
«ខ្ញុំដឹងថាថេយ៍ធ្លាប់ត្រូវគេបោកនឹងបំបាក់ជំនឿចិត្តហើយខ្ញុំក៏មិនល្អជាងគេណាស់ណាដែរប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យថេយ៍ផ្តល់ឱកាសឲ្យខ្ញុំហើយនឹងជឿទុកចិត្តខ្ញុំថាខ្ញុំមិនបានលេងសើចជាមួយអារម្មណ៍អ្នកណាទេជាពិសេសជាមួយអារម្មណ៍ខ្លួនឯង! ខ្ញុំជឿជាក់ទៅលើបេះដូងរបស់ខ្លួនឯងថាថាវាពិតជាត្រូវការថេយ៍មែនទេ» សម្តីកូនប្រុសចេញពីមាត់របស់ Jungkook គេមិនបានយករឿងបេះដូងមកលេងសើចនាំឲ្យខាតពេលវេលានោះទេព្រោះពេលវេលាសម្រាប់គេមានតម្លៃណាស់ប្រសិនបើជ្រើសរើសមនុស្សត្រូវរឹតតែចំណេញពេល ។

«ខ្ញុំគ្មានអ្វីដែលធ្វើឲ្យលោកពេញចិត្តនោះទេ! មុនដំបូងបែបនេះហើយប៉ុន្តែយូរៗទៅលោកនឹងធុញខ្ញុំព្រោះខ្ញុំជាមនុស្សកាច ឆ្នាស់ និយាយច្រើន ង៉ក់ងរច្រើនខ្ញុំមិនចង់ឲ្យលោកយកពេលវេលាមានតម្លៃរបស់លោកមកចំណាយពេលជាមួយមនុស្សអត់ប្រយោជន៍ដូចខ្ញុំទេ»
«ហេតុអ្វីខ្ញុំទទួលយកចរិតថេយ៍មិនបាននោះ?» ជាមនុស្សដែលគេស្រឡាញ់មិនថាមានអត្តចរិតបែបណាក៏គេនៅតែទទួលយកបាននិងកាន់តែស្រឡាញើថែមទៀតនៅពេកដែលមាឌតូចនិយាយច្បាស់លាស់បែបនេះ ។
«ក៏គ្មានអ្នកណាចង់នៅជាមួយមនុស្សដែលគួរឲ្យធុញរករឿងច្រើនដូចខ្ញុំទេ! ខ្ញុំជាមនុស្សកំណាញ់បើជារបស់ខ្ញុំៗមិនឲ្យអ្នកណាប៉ះបានទេហើយសង្សារខ្ញុំត្រូវតែមានពេលវេលាទំនេរសម្រាប់ខ្ញុំជានិច្ច»
«បានខ្ញុំនឹងធ្វើតាមអ្វីដែលថេយ៍ត្រូវការ»
«តែខ្ញុំមិនចង់បង្ខំអ្នកណាឲ្យធ្វើអ្វីបានតម្រូវការរបស់ខ្ញុំទេ! ទាល់តែគេពេញចិត្តកែប្រែដើម្បីខ្ញុំទើបខ្ញុំសប្បាយចិត្តដូចគ្នា» Taehyung និយាយប្រាប់ហេតុផលស្តាប់មើលទៅគេអាចអាត្មានិយមដែលចាំឲ្យតែគេមានពេលវេលាសម្រាប់ខ្លួនប៉ុន្តែម្នាក់នោះក៏គួរតែធ្វើវាចេញពីចិត្តដោយមិនមានការបង្ខិតបង្ខំដូចគ្នា ។ 

«ខ្ញុំពេញចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីថេយ៍ឲ្យតែថេយ៍ពេញចិត្ត សប្បាយចិត្តនិងយល់ព្រមផ្តល់ឱកាសឲ្យខ្ញុំ» ជាកូនប្រុសដើម្បីប្រាំហត្ថ Jungkook តបតទៅកាន់មាឌតូចយ៉ាងម៉ឺងម៉ាត់ដោយមិនស្តាយក្រោយនូវអ្វីដែលខ្លួនជ្រើសរើសបន្តិចឡើយ ។
«លោកច្បាស់ហើយមែនទេ?» មាឌតូចសួរបញ្ជាក់ម្តងទៀត ។

រាងក្រាស់ប្រើដៃទៅចាប់ដៃមាឌតូចមកកាន់ហើតក៏អង្អែលថ្នមៗមុននឹងឱនទៅថើបខ្នងដៃទន់រលោងក្រអូនឈ្ងុយក្លិនផ្កាលាយម្សៅតិចៗ ។

«ខ្ញុំច្បាស់ហើយក៏ពេញចិត្តធ្វើគ្រប់យ៉ាងដើម្បីថេយ៍» ប្រយោគដែលមាឌតូចតែងតែប្រាថ្នាចង់ឮតាំងពីធំដឹងក្តីមកពេលនេះក៏បានឮពេញត្រចៀកហើយពិតជារំជើមរំជួលក្នុងចិត្តណាស់តើមានមនុស្សប្រុសឯណាដែលហ៊ានលះបង់សេចក្តីសុខខ្លួនឯងដើម្បីអ្នកដទៃនោះ??
«ខ្ញុំក៏មិនខ្លាចនឹងផ្តល់ឱកាសឲ្យលោកដូចគ្នា» មាឌតូចញញឹមតែប៉ុណ្ណឹងគេក៏ជ្រូលជ្រាបក្នុងចិត្តបន្តិចទៅហើយទទួលថាគេពិតជាទទួលបានអារម្មណ៍កក់ក្តៅពីរាងក្រាស់ណាស់ច្រើនដល់ថ្នាក់យកអ្វីមកប្រៀបធៀបពុំបាន ។

«អត់ទោសស្តេកបានមកដល់ហើយ» បុគ្គលិករៀបចំស្តេកដាក់នៅពីមុន ។
«សូមទទួលទានដោយរីករាយ»
«ចាំខ្ញុំហាន់» Jungkook យកចានស្តេករបស់មាឌតូចមកដាក់នៅពីមុខខ្លួនហើតក៏ចាប់ផ្តើមហាន់ជាដុំតូចៗឲ្យមាឌតូចដើម្បីស្រួលញ៊ាំ ។
«អរគុណ» មាឌតូចញញឹមតិចៗ ។
«ជល់មួយ» រាងក្រាស់លើកកែវស្រាក្រហមទៅជល់ជាមួយមាឌតូច ។

ទីង..សម្លេងជល់កែវបញ្ជាក់ពីការអបអរដល់ភាពរាប់អានគ្នាក្នុងនាមមួយកម្រិតដែលអាចឈានចូលទៅដល់ស្នេហា ។ អ្នកទាំងពីរញ៊ាំស្តេកបណ្តើរនិយាយគ្នាបណ្តើរហាក់បីដូចជាស្និតស្នាលគ្នាពីយូរណាស់មកហើយមានរឿងនិយាយមិនចេះអស់សោះសំណើចក៏ចេះតែបន្តនៅពេលដែល Jungkook ញ៉ែញ៉ង់ញេះញោះមាឌតូចមិនឈប់ដល់អៀនឡើងស្ងាត់មាត់ ។

Tittle: One Twilight (Ended) Where stories live. Discover now