ភាគ ២: ជាអ្នកណា?

Start from the beginning
                                        

ទីងៗ...សម្លេងសារផ្ញើចូលដោយគិតថាជាសង្សារទើប Taehyung ទាញមកមើលយ៉ាងលឿនតែការគិតប្រែជាខុសស្រឡះសាររបស់អ្នកណាមិនដឹងផ្ញើចូលមកដោយភ្ជាប់ឈ្មោះថា Jungkook Atlas Francis ។

"សួស្តី Taehyung Rowan Elliot"

Taehyung ជ្រួញចិញ្ចើមចូលគ្នាទាំងមានចម្ងល់បុរសម្នាក់នេះជាអ្នកណាហេតុអ្វីស្គាល់ឈ្មោះរបស់គេមិនឲ្យខុសមួយពាក្យបែបនេះ??

"លោកជាអ្នកណា?"
"នេះមិនចាំខ្ញុំទេអ្ហេស៎?"
"លោកជាអ្នកណា?" មាឌតូចសួរដេញដោលទាំងចិត្តអន្ទះសារ ។
"ខ្ញុំជាអ្នកជួន Tae មកខន់ដូកាលពីយប់មិញចាំមិនបានទេឬ?" Tae អ្ហេស៎? គេមានសិទ្ធិអីមកហៅឈ្មោះមានយ៉ាងស្និតស្នាលបែបនេះ ។
"ខ្ញុំមិនចាំនោះទេ!"
"តែខ្ញុំចាំច្បាស់ណាស់ជាពិសេសថ្វីមាត់របស់ Tae វានៅដក់ជាប់ក្នុងខួរក្បាលខ្ញុំនៅឡើយទេ"

ពេលឃើញគេតបសារមកបែបនេះវាកាន់តែធ្វើឲ្យខួរក្បាលរបស់គេរំញោចការចងចាំសម្រាប់រឿងដែលបានកើតឡើងកាលពីម្សិលមិញ ។ Taehyung យកដៃមកខ្ទប់មាត់គេសឹងតែស្រែកយំទេ ។

"លោកកុំមកនិយាយរឿងឆ្កួតឡប់បែបនេះខ្ញុំគ្មានថ្ងៃទៅបឺតមាត់អ្នកណាក្រៅពីសង្សារខ្ញុំទេ"
"អញ្ចឹងបានន័យថាខ្ញុំជាសង្សារថេយ៍ហើយព្រោះថេយ៍បឺតមាត់ខ្ញុំ" Jungkook តបសារបណ្តើរសើចបណ្តើរព្រោះគេពិតឃាគ្រឺតនឹង Taehyung ណាស់នៅពេលនេះ ។
"ឆ្កួតលោកមានសិទ្ធិអីមកលេបខាយខ្ញុំ?"
"សិទ្ធិជាជនរងគ្រោះដែល Tae បានរំលោភបំពានផ្លូវភេទ"

«អាយ៎ ឆ្កួតយើងមិនខានទេ» Taehyung គប់ទូរស័ព្ទទៅលើពូកយកដៃមកច្បាមសក់គេវិលវល់អស់ហើយ ។

ទីង....សម្លេងផ្ញើសាររត់ចូលមកសារជាថ្មី Taehyung ក៏ទាញយកមកមើលធ្វើជាឲ្យស្រឡាំងកាំងតែម្តងបើតាមគេចាំនោះជាខោអាវដែលគេបានស្លៀកពាក់កាលពីម្សិលមិញហើយវាជារូបភាពមនុស្សពីរនាក់ឈរបឺតមាត់គ្នា ។

"ភស្តុតាងប៉ុណ្ណឹងគ្រប់គ្រាន់ទេ? ឬមួយចង់បានវីដេអូទៀត?" Jungkook សួរនាំ ។
"លោកជាអ្នកណា?" Taehyung សួរបែបប្រាកដប្រជា ។
"ខ្ញុំ Jungkook Atlas Francis ជាម្ចាស់ក្រុមហ៊ុនឡាន"

Tittle: One Twilight (Ended) Where stories live. Discover now