ភាគ: ១៦៣

Start from the beginning
                                    

១សប្តាហ៍កន្លង
ល្ងាចនេះ ក្រោយអាហារពេលយប់រួច ម្ចាស់តូចបាន
រូតរះពាក់អាវបំណងចេញទៅខាងក្រៅ ខណៈប្រពន្ធនៅគេងលើគ្រែមើលប្តីស្លៀកពាក់យ៉ាងហំហាន រួចដើរមកថើបថ្ពាល់នាងមួយខ្សឺត ៖
" បងសុំទៅគេង ជាមួយឃីអូមួយយប់ណា " ស្មានថាទៅណា យប់ថ្មើរនេះហើយ តែងខ្លួនឡូយឆាយ ចេញទៅខាងក្រៅ ដោយមិននិយាយអ្វីមួយម៉ាត់ ស្រីណាមិនប្រចណ្ឌ លើកហេតុផលថាទៅមើលកូនឈឺ។
" នរណាអនុញ្ញាត? " នាតតូចងាកមុខចេញ ពេលប្តីរកថើបថ្ពាល់នាង ហ្វីយ៉ាមិនទាន់និយាយថាយល់ព្រមផង ប៉ាក៏ចង់ទៅទៀត ចង់ប្រឆាំងបញ្ជានាងឬ?
" បងសុំអូនហើយតើ! ជុប!! " រាងមាំឱនថើបបូរមាត់ប្រពន្ធជាការលួងលោម នាយដឹងថាឱ្យតែចង់ចេញក្រៅ ទៅណាក៏ដោយក៏នាងតាមគ្រប់ជំហានដែរ ព្រោះខ្លាចថាគេទៅលួចមានស្រី នៅខាងក្រៅ នាងក៏សុំគេតាមទៅជាមួយដែរ។
" កូនទៅដែរ "
" អូន..."

យប់យន់ស្ងាត់ឈឹងហើយ ម្ចាស់តូចបើកឡាន ពីវិមានចនមក ភូមិគ្រឹះរបស់អ៊ែនឌី ដើម្បីមកមើលកូនប្រុសឈឺ ព្រោះអ៊ែនឌីបានខលទៅប្រាប់ថាឃីអូឈឺ ពេលមកដល់ភូមិគ្រឹះ ដែលអ៊ែនឌីនៅ នាយកំលោះរុញទ្វារចូលបន្ទប់អ៊ែនឌី ហើយបីឃីអូទៅបន្ទប់ចិត្តមួយដែលស្រលាញ់
តែឃីអូម្នាក់ប៉ុណ្ណោះ ៖
" ឃីអូកូន " ឃីអូគេនៅលើគ្រែ ក្តៅខ្លួនងំដូចភ្លើងនៅឡើយអ៊ែនឌី មិនយកកូនទៅមន្ទីពេទ្យទៀត នាងចង់ឱ្យម្ចាស់តូចមកមើលកូន វាជាចំណុចទាក់ទាញទឹកចិត្តម្ចាស់តូច។
" ប៉ាតូច " នាយតូចមុខឡើងក្រហម បបូរមាត់ស្លេកស្លាំង។
" ម្ចាស់តូច " អ៊ែនឌីស្ទុះឡើង មុខមិនបានសប្បាយចិត្តទេ ព្រោះបានឃើញនារីម្នាក់ ជាប្រពន្ធដើមម្ចាស់តូចមកតាមដែរ។
" នាងធ្វើស្អី? ហិចហើរទាក់ប្រុសឯណាខ្លះ? ម្តេចទុកឱ្យកូនឈឺ " ម្ចាស់តូចថាស្តីឱ្យអ៊ែនឌីខ្លាំងៗ ព្រោះខឹងហើយមិនចូលចិត្តអ៊ែនឌីត្រង់ចំណុចមួយនេះ កូនឈឺក៏មិនយកទៅពេទ្យ សមណាស់ដែលនាយដៀល ដូច្នេះ។
" មកពីម្ចាស់តូច មិនដែលខ្វល់ពីពួកខ្ញុំស្រាប់ហើយ "
" បិទមាត់នាងទៅ អ៊ែនឌីបើមិនចង់ឱ្យយើង...ហ្អើយ!"
" យកគេទៅបន្ទប់ទៅ ចាំកូនមើលអាការៈគេឱ្យ "
" ឃីអូឆ្លាតណាស់ គ្រាន់តែថាមិនសូវទទួលបានភាព
កក់ក្តៅ " ម្ចាស់តូចអង្អែលថ្ពាល់កូនប្រុស ខណៈនាយតូចគេងឱបនាងតូច ដែលជាប្រពន្ធម្ចាស់តូច។
" កម្តៅខ្លួនឡើងខ្លាំង តែកូនបានផ្តល់ថ្នាំបន្ថយកម្តៅឱ្យគេរួចហើយ ប៉ាគេងក្បែរនេះដែតមក " នាងតូចអង្អែលថ្ពាល់ឃីអូ ហើយញញឹមស្ងួតតបចម្លើយលោកប៉ា ក្រោយបញ្ចុកថ្នាំនាយតូចរួច ជូតស្អំកន្សែង ដើម្បីបន្ថយកម្តៅក្នុងខ្លួន
ដល់ឃីអូ។
" សឺត!! ប្រពន្ធបងឆ្លាត ជុប!! ស្រីណាឆ្លាត ស្អាតគួរ
ឱ្យស្រលាញ់ដូចប្រពន្ធបងទៅហ្ន៎! " នេះហើយជាមូល
ហេតុដែលម្ចាស់តូចរើសប្រពន្ធមិនខុសមែន ទាំងចេះឆ្លាត
ស្អាតគួរឱ្យស្រលាញ់ នាងមានគ្រប់សព្វ ត្បិតថានាងក្មេងតែនាងយល់ច្រើន តាំងពីនាងមានកូនមកនាង ប្រែពីកូនក្មេងដ៏តូចមួយទៅជាអ្នកម្តាយវ័យក្មេង ម្ចាស់តូចដាក់ខ្លួនគេងក្បែរឃីអូហើយ អង្អែលថ្ពាល់ប្រពន្ធ មុននិងឱនថើបបបូរមាត់នាង។
" ប៉ា...ប៉ានៅស្រលាញ់ស្រីចិញ្ចឹម របស់ប៉ាដែរមែនទេ? " រឿងមួយដែលនាងឆ្ងល់ ទោះនាងដឹងថាប៉ា នៅចិញ្ចឹមស្រីកំណាន់គាត់ក៏ដោយ នាងគ្រាន់តែចង់ដឹងថាប៉ា នៅស្រលាញ់ស្រីគាត់ដែរទេ បើកូនគាត់ស្រលាញ់ប៉ុណ្ណឹងហើយ ការឆ្លើយឆ្លងរវាងអ្នកទាំងពីស្ថិតកហរោមការ លបលួចមើល
ពីអ៊ែនឌី។
" អត់ទេ បងអាណិតតែឃីអូ ពេលគេធំឡើង ក៏សុំចិត្តអូនពឹងអូនជួយចិញ្ចឹមគេផង អាណិតក្មេង"
( យើងនិងកម្ចាត់នាងឯងចោល នាងក្មេងឆ្គួត)

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now