ភាគ: ០៥

1.4K 54 1
                                    

ទឹកមុខញញឹមពព្រាយ តបសម្តីប្អូនប្រុសវិញ ទាំងអស់សំណើចសើចគ្រវីក្បាលហួសចិត្ត និងប្រយោគប្អូនប្រុស និយាយមិនទាន់ដឹងសាច់រឿង មិនទាន់បានរាក់ទាក់គ្នាស្រួលបួលផង អ្នកកំលោះនាមជាប៉ាតូច កើតអាការៈ ងរង៉ក់ជាមួយបងប្រុស ដោយមិននិយាយស្តីអ្វីមួយម៉ាត់ ងើបគូទអស់កម្ពស់ ពីសាឡុងគ្រវីសោរ
ឡានចាកចេញទៅ រងចាំកូនស្រីក្នុងឡានសុខចិត្តបញ្ឆេះឡានចោលរងចាំនាង ឃើញដូចឆ្នេះស្រីតូចហ្វីយ៉ាចុះពីភ្លៅប៉ាធំ រត់តេះតាស់តម្រង់ទៅឡានប៉ាតូច យកដៃគោះកញ្ចក់ឡានលោកប៉ា
រួចបើកទ្វាចូល ៖

" អ្ហាយ!! លោកប៉ា " ហ្វីយ៉ាចូលឡានភ្លាមនាងមិនបានចាប់អារម្មណ៍មើលលោកប៉ាទេ នាងងាកខ្លួនទៅចំហៀងស្រវាយកខ្សែក្រវាត់មកពាក់ ក៏ប៉ុន្តែម្រាមដៃមាំមកពីណាមិនដឹង ស្រាប់តែជួយចាប់ពាក់ឱ្យនាង រឹតខ្លួននាងជាប់និងកៅអីឡានផ្អឹបជាប់ទៅក្រោយ នាងភ្ញក់លោះព្រលឹងហោះចេញពីក្នុងខ្លួន។

" ប៉ាដាក់ខ្សែក្រវាត់ឱ្យ ហេតុអីចាំបាច់ភ្ញាក់ ត្រង់កូនឱ្យប៉ាធំថើបផងមិនថា " អ្នកកំលោះងាកមុខមកឱនជិតមុខកូនស្រី ដាក់ដៃឃាំនាងជាប់ ទឹកមុខគេបញ្ជាក់ថាអន់ចិត្តជាមួយនាងចំពោះរឿងដែលបាន កើតឡើងមុននេះ នាយបានឃើញនាងឱ្យជីមីនថើបថ្ពាល់តាមចិត្ត ខុសអ្វីតែខ្លួនគេគ្មានសិទ្ធ បានត្រឹមថើបថ្ងាស។

" នេះប៉ាតូចខឹងកូនយ៉ាហ៏? "

" ប៉ាគ្មានសិទ្ធខឹង "

" ហេតុអីគ្មានសិទ្ធ ព្រោះប៉ាជាប៉ាតូចរបស់កូន "

" មកពីកូនមិនដែលស្រលាញ់ប៉ា កូនស្រលាញ់ប៉ាធំ
ជាងប៉ាតូច " ប្រុសកំលោះងាកមុខចេញ បង្វិលខ្លួនទៅដាក់គន្លឹះខ្សែក្រវាត់ខ្លួនឯង តបសំដីទ្រគោះបោះសោក អន់ចិត្តថ្លើមដាក់កូនស្រី ដៃកាន់ចង្កូតឡានក្តាប់យ៉ាងណែន។

" កូនទើបតែដឹងថាប៉ាតូច ចេះងរង៉ក់ដាក់កូនយ៉ា ជុប!! អគុណប៉ាប៉ា បកសាច់ក្តាមឱ្យកូន " រាងតូចបើកភ្នែកភ្លឹះៗ យល់នៅសម្តីដែលលោកប៉ានិយាយរៀបរាប់ ចេញមកមុននេះ នាងស្រលាញ់
គេ ស្រលាញ់ ជាងប៉ាធំទៅទៀត ក៏ព្រោះតែលោកប៉ាមានពេលវេលាននៅជាមួយនាងច្រើនជាងប៉ាមីន ហ្វីឡាក្រសោបដៃឆ្វេងលោកប៉ាមកថើបមួយខ្សឺត ប្រើក្រសែភ្នែកស្រទន់ ងើបសម្លឹងមើលមុខលោកប៉ា។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now