ភាគ: ៨៤

1.9K 83 7
                                    

ម៉ោង០៥:០០ល្ងាច...
នៅមន្ទីពេទ្យកោះជេជូ ផ្នែកសម្ភពម្តាយនិងទារក ជាន់ទី២នៃអគារ បន្ទប់វីអាយភី មានរាងក្រាស់កំពុងអង្គុយជូតខ្លួន ឱ្យភរិយាជាមួយនិងទឹកក្តៅឧណ្ហៗ ចំណែកលោកស្រីមីន កំពុងតែបីចៅស្រីពៅក្នុងដៃ អង្រួនរលាក់តិចៗ លួងលោមឱ្យចៅស្រីឱ្យនាងគេង ក្រោយបៅទឹកដោះគោរួចព្រោះឃើញលោកប៉ារបស់គេ ហត់ពេញមួយថ្ងៃហើយ ខណៈនោះដែរ ទ្វារបន្ទប់ក៏មាននរណាគោះពីខាងក្រៅមក តុកតុក!! រួចរុញចូលមកខាងក្នុង ៖
" ប្រុសតូច ជីមីន " លោកជំទាវកំពុងអង្គុយនៅសាឡុង មើលព័ត៌មានក្រៅស្រុក គាត់ដាក់តេឡេទូរទស្សន៍ចុះ ងាកសម្លឹងទៅកាន់ទ្វារបន្ទប់ ក៏ស្រាប់តែឃើញវត្តមានកូនប្រុសគាត់និងជីមីន ព្រមជាមួយចៅស្រីភ្លោះទាំងពីរ មកមើលម្តាយនាងដល់មន្ទីពេទ្យ។
" ជំទាវម៉ាក់មិនទាន់ត្រឡប់ទៅវិញទេហ្អេស? " ម្ចាស់តូចញញឹមដាក់ម្តាយ ចូលមកឱបរឹតម្តាយ យ៉ាងស្និតស្នាល។
" យ៉ាងម៉េច ឯងដូចជាមិនចូលចិត្តឱ្យម៉ាក់នៅក្បែរសោះប្រុសតូច ឯងក៏ឃើញថាបងឯង កំពុងមើលថែប្រពន្ធកូនទេឬ? " លោកជំទាវយកដៃរុញក្បាល កូនកំហូចរបស់គាត់ចេញ ពីការឱបរឹត គេពិតជាក្បាលខូចណាស់ សំណួរនេះមិនមែនសួរនាំត្រឹមត្រូវទេ តែគេអាចនិងធុញទ្រាន់ មុខម្តាយ ក៏ថាបាន។
" គឺកូនគ្រាន់តែសួរទេតើ សឺត!!ខឹងច្រើនឆាប់ចាស់
ណាអ្នកម៉ាក់ " ធ្វើជានិយាយបន្លប់រួចឱបថ្ពាល់ម្តាយមួយខ្សឺត កៀកកើយឱបរឹតម្តាយ ដូចបែកគ្នារាប់ខែអ៊ីចឹង បុិនយល់ចិត្តយល់ថ្លើម សម្បើមណាស់។
" លោកយាយចៅសុំបីប្អូន " នាងតូចហ្វីយ៉ាដើរទៅជិតលោកស្រីមីន ដោយបោះដៃសុំបីប្អូនពៅដែលទើបនិងកើត បានប៉ុន្មានម៉ោងមុននេះ នាងញញឹមញញែម បម្រុងនិងទទួលហើយ តែត្រូវយ៉ុនណាទទួលប្អូនបានមុន។
" ទុកឱ្យបងបីវិញ ឯងមិនចេះបីទេយ៉ាយ៉ា " ឃើញថាប្អូននៅក្មេង មិនទាន់មានកូនដូចនាង មិនយល់ទឹកចិត្តម្តាយស្រលាញ់ថ្នាក់ថ្នមកូនដូចម្តេចទេ ខ្លាចថាប្អូនមិនចេះបី ធ្វើឱ្យភ្ញាក់ប្អូនពៅ ទើបយ៉ុនណាបីជំនួស អង្រួនប្អូនពៅតិចៗក្នុងរង្វង់ដៃ។
" ជុប!! ប្អូនពួកយើង មុខដូចលោកប៉ាម្លេះបងណា? " ហ្វីយ៉ាញញឹមពព្រាយ យកដៃច្បិចថ្ពាល់ប្អូនស្រីពៅតិចៗ រួចឱនថើបមួយខ្សឺត ពួកនាងមើលមុខគ្នា រួចសម្លឹងសើចដាក់លោកប៉ា ព្រោះប្អូនទី២របស់នាង កើតមកមុខដូចលោកប៉ាខ្លាំងណាស់ ខុសពីពួកនាង ដាច់ស្រឡះ តែម្តង។
" បើសិនជាប្រុសវិញ លោកប៉ាមិនដឹងជាស្រលាញ់យ៉ាងណាទេ " យ៉ុនណាទះកំប៉េះគូទប្អូនតិចៗ លួងលោមប្អូនមិនឱ្យគេងស្គប់ស្គាល់ នាងងាកញញឹមដាក់លោកប៉ា ថែមទាំងលួចផ្តឺលោកប៉ាទៀត លើកនេះបំណងលោកប៉ា ចង់បានកូនប្រុស ក៏ត្រូវខកបំណងហើយ រងចាំឱកាសក្រោយទៀត ពេលឮយ៉ុនណានិយាយដូច្នេះ ម្ចាស់តូចដែលពុំទាន់ដឹងសាច់រឿង ក៏បន្លឺសម្តីឡើង បែបចម្អកឡកឡាយ បងប្រុស ៖
" ស្រីទៀតហើយហ្អេស? ហ្អា៎សហ្អា៎ អ៊ួយ!!ជំទាវម៉ាក់ " ជុងហ្គុកងាកទៅមើលកូនៗ បីក្មួយស្រីពៅ រួចងាកសម្លឹងមុខបងប្រុសដោយបានសើចចម្អក ដាក់បងប្រុស មិនផុតពីដៃម្តាយដែលអង្គុយក្បែរខ្លួន លោកជំទាវសម្លក់មុខកូនប្រុស រួចវាយស្មាកូនមួយដៃ ព្រោះគ្រឺតចរិត ច្រលើមរបស់កូនពេក។
" កុំច្រលើមពេកប្រុសតូច ហ្វីឡាកំពុងហត់នឿយ បងឯងក៏ហត់មើលកូនមួយព្រឹកដែរ ស្រីពៅក្រោយ រាងឆ្នាសបន្តិច"
អាយុច្រើនហើយ តែចូលចិត្តញ៉ោះបងប្រុស ដូចកូនក្មេង លោកជំទាវហត់ចិត្ត ហត់កាយក្នុងការប្រៀនប្រដៅកូនប្រុសទោលរបស់គាត់ម្នាក់នេះណាស់។
" ប៉ាក្មេកដាក់ឈ្មោះប្អូនពៅឬនៅ? " គ្រប់គ្នាស្ងាត់មាត់អស់ហើយ ជីមីនដើរទៅជិតប្រពន្ធដែលកំពុងបីប្អូនថ្លៃពៅ នៅក្នុងរង្វង់ដៃ ដោយងាកទៅសួរប៉ាក្មេក ពីឈ្មោះប្អូនពៅ។
" មីន ម៉ារីតាហ្វីយូ គិតថាស័ក្តិសមបំផុតហើយ " យ៉ុនហ្គីក៏តបកូនប្រសាវិញ ឈ្មោះកូនមួយៗ នាយដាក់មកសម្រិតសម្រាំងខ្លាំងណាស់ ដ៏តែមានការយល់ព្រមពីភរិយាដែរ ថាពេលដាក់ទៅស័ក្តិសមនិងរូបសម្បត្តិ កូនស្រីពៅដែរឬអត់? ឈ្មោះនេះ ស្តាប់ទៅអាចថាសាមញ្ញបន្តិច តែជួនគ្នានិងហ្វីយ៉ា ទើបយ៉ុនហ្គីដាក់ឈ្មោះកូនពៅក្រោយ ថាហ្វីយូ។
" ចុះបងគម្រោងយកកូនពេលណាទៀត អ៊ួយ...ម៉ាក់ " ឱ្យតែបង្ហើបមាត់សួរ ច្រើនតែសួរសំណួរ ដែលចាកប្រធានបទជានិច្ច ម្ចាស់តូចមិនចេះអង្គុយស្ងៀមទេ ងាកខាងលិច ងាកខាងកើតនឹកឆ្ងល់ មិនឈប់សោះឡើយ ក៏ត្រូវបានម្តាយវាយដើមដៃ ថែមទៀតទើបព្រមឈប់។
" មាត់ហ្នឹងនៅមិនចេះស្ងៀមទេប្រុសតូច អាយុច្រើនហើយតែចរិតដូចក្មេង "
" ម៉ាក់...ខ្ញុំធ្វើអីក៏ខុស ប្រយ័ត្នខ្ញុំពរចៅមកឱ្យម៉ាក់មើល ម៉ាក់លែងប្រកែកហើយ "
" ឱ្យពិតដូចមាត់ផង រាល់ថ្ងៃនេះចាស់ចង់ដុះស្លែហើយ " លោកជំទាវសម្លក់មុខកូន ទាញផ្លិលមកបក់ មិនខ្ចីខ្វល់និងសម្តីគំរាមកំហែងរបស់កូនប្រុស ព្រោះគេបានត្រឹមតែនិយាយ ថាចោល គ្មានសមិត្តិផល ចេញជារូបរាងឡើយ។
" ចាស់ដុះស្លែតែរបស់នៅខ្លាំងអ្នកម៉ាក់ មិនអ៊ីចឹងហ្វីយ៉ាកូន?"
មិនត្រឹមតែផ្តឺផ្តងម្តាយទេ នៅហ៊ាននិយាយរឿងមិនគួរនិយាយដាក់ម្តាយ ជាភាសាអសុរោះទៀត សព្វថ្ងៃម្ចាស់តូចពេលខ្លះក៏ខ្លាចម្តាយ ហើយពេលខ្លះទៀតក៏ខ្លាចម្តាយដែរ និយាយជាមួយម្តាយ តែបាញ់ក្រសែភ្នែក ញាក់ចិញ្ចើមដាក់កូនស្រីពើតៗ ជាសញ្ញា។
" កូនមិនដឹងទេ "
" រឿងអ៊ីចឹងទៅសួរកូន ធ្វើជាប៉ាគេរបៀបអី? គ្មានសុជីវធម៌ក្នុងខ្លួនសោះ "
" កូនធ្វើលេងតើ ឆាប់ខឹងម្លេះអ្នកម្តាយ ជុប!! "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now