ភាគ: ១២០

1.8K 100 7
                                    

ព្រឹកនេះ ម្ចាស់តូចមិនបានទៅធ្វើការ នៅក្រុមហ៊ុនទេ ដោយសារក្មួយស្រីគេងឈឺ សម្រាកនៅមន្ទីពេទ្យ សូម្បីតែហ្វីយ៉ាក៏ខកការរៀន មួយថ្ងៃដែរ ក្រោកម្ចាស់តូចត្រឡប់មកពីទិញអាហារពេលព្រឹក សម្រាប់ក្មួយស្រីវិញ នាយសង្ហាក៏បន្តអង្គុយបញ្ចុកបបរ ក្មួយស្រី រហូតដល់អស់ពីចាន ទើបយកថ្នាំឱ្យនាងលេបតាមក្រោយ វាជាប្រភេទថ្នាំជាតិដែក វីតាមីនបំប៉នទារក ក្នុងផ្ទៃ
និងថ្នាំរក្សាគភ៌ ៖
" ញ៉ាំទឹកដោះគោបន្តិចទៅ " ហ្វីយ៉ាបានចាក់ទឹកដោះគោ សម្រាប់ស្ត្រីមានផ្ទៃពោះ ឱ្យអៃលីងញ៉ាំ តែនាងតូចបានច្រានទឹកដោះគោចេញ ដោយគ្រវីក្បាលបដិសេធ មិនញ៉ាំ ចាប់តាំងពីពេល
កូននាង រីកលូតលាស់ពីមួយថ្ងៃ ទៅមួយថ្ងៃ សង្កេតឃើញថានាងញ៉ាំអាហារ ក៏មិនសូវបាន ខ្សត់ខ្សោយកម្លាំងណាស់ ព្រោះចាញ់។
" អត់ទេ គ្នាចាញ់ក្លិនវា " អៃលីងដាក់ខ្លួនគេងវិញ នាងគេងបែរខ្នង គ្រាន់តែមើលប៉ុណ្ណឹ ក៏អាចស្មានយល់បានដែរ គឺនាងកំពុងមានទុក្ខកង្វល់ ក្នុងចិត្ត ទើបម្ចាស់តូចគ្រវីក្បាល សម្លឹងមុខប្រពន្ធទាញ
ដៃនាងចេញ នាំនាងមកអង្គុយ នៅសាឡុង។
" កុំបង្ខំអៃលីងអី ឱ្យនាងបានសម្រាកបានស្រួលខ្លួន គេងទៅក្មួយ " ជុងហ្គុកហាមប្រពន្ធ មិនឱ្យនាងបង្ខំមិត្តនាង ព្រោះស្ត្រីមានផ្ទៃពោះ តែងមានអាការៈចម្លែកៗ ចាញ់ក្លិនអាហារ ជារឿងធម្មតាទៅហើយ។
" លោកពូអាចត្រឡប់ទៅវិញបាន ក្មួយអស់អីហើយ " អៃលីងបង្វិលខ្លួន បែរមករកលោកពូនាង ដោយបានប្រាប់ឱ្យពូនាង
ត្រឡប់ទៅវិញ នាងពិតជាក្រែងរអែងចិត្ត គាត់ណាស់ គាត់ប្រៀបដូចជាលោកប៉ាទី២ របស់នាងអ៊ីចឹង គាត់ចិត្តបាន ស្រលាញ់នាងដូចជាកូនជាចៅ។
" គេងទៅកុំគិតច្រើន " ម្ចាស់តូចក្រោកពីសាឡុង ទៅតណ្តប់ភួយឱ្យក្មួយស្រី ថែមទាំងអង្អែលលក្បា លក្មួយស្រី ជួយសារេតំណក់
សឺរ៉ូម ឱ្យនៅកម្រិតមួយដែលថេរ ជាងមុន បន្ទាប់មកក៏ដើរទៅតុអាហារ ស្រាយថង់អាហារ ដួសបបរគ្រឿងសាច់ក្តាម ដាក់ចានត្រៀមបញ្ចុកប្រពន្ធម្តង។
" កូនញ៉ាំខ្លួនឯងបាន ប៉ាប៉ា "
" ហារមាត់ ចាំបងបញ្ចុក បងមិនចង់ឃើញអូនឈឺម្នាក់ទៀតទេ
នាងច្រម៉ក់ "
" កូនអៀនអៃលីង " ហ្វីយ៉ាអង្គុយលើភ្លៅលោកប៉ា ដៃឱបកលោក
ប៉ាជាប់ មាត់នាងពោលថាអៀនប្រៀន និងមិត្តខ្លួនតែកាយវិការ មិនដូចចិត្តសោះ នាងហើបមាត់ទទួលបបរពីលោកប៉ា ញញឹមញញែម ថ្ពាល់ឡើងក្រហមព្រឿងៗ។
" នាងគង់តែដឹងដដែល ចាំបាច់អៀនធ្វើអី " ម្ចាស់តូចញញឹម
ដៃម្ខាងក្រសោបចង្កេះរាងស្តើង ម្ខាងទៀតដួសបបរ លួងបញ្ចុកប្រពន្ធ ព្រោះរាល់ថ្ងៃនេះ នៅផ្ទះក៏បញ្ចុកដែរ វាក្លាយជាទម្លាប់ទៅហើយ អាយុ១៨ឆ្នាំមែនពិត តែហ្វីយ៉ាដូចកូនក្មេងអាយុ១ខួបអ៊ីចឹង ងរង៉ក់រើសអាហារណាស់ មិនព្រមញ៉ាំ តាមសម្រួលទេបើទោះជាញ៉ាំខ្លួនឯង ក៏ញ៉ាំបានតិចដែរ ជាហេតុដែលម្ចាស់តូចសុខចិត្តលំបាកខ្លួន អគុណបញ្ចុកប្រពន្ធក្មេង រាល់ថ្ងៃ។
" កូនចង់ដាក់ម្ទេស ក្នុងបបរ កូនចង់ញ៉ាំហឹរៗ "
" ត្រៀមយកប៊េប៊ីអ៊ីចឹង គ្មាននរណាឱ្យញ៉ាំរបស់ហឹរទេ
ត្រូវថ្នមខ្លួនស្តាប់តាមបងឮទេ "
( បើសិនថេយ៉ុង ល្អដូចពូតូច ធ្វើដាក់ហ្វីយ៉ា តែបន្តិចក៏ខ្ញុំអស់ចិត្តដែរ ហ្អឹកៗ )

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Où les histoires vivent. Découvrez maintenant