ភា: ១៤៣

1.1K 100 9
                                    

ប្រទេសកូរ៉េ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ប្រទេសកូរ៉េ

ព្រឹកនេះយ៉ុនណា មកមើលការខុសត្រូវ នៅរីស៊ត នាងមក
បូកសរុបចំណូលចំណាយ នៅក្នុងរីស៊តទាំងអស់ នាងបានសង្កេតឃើញថា ប្តីនាងបានដកយកទឹកប្រាក់ ក្នុងចំនួនជាច្រើនលានដុល្លា ទៅប្រើការ ដោយមិនដឹងថាគាត់យកទៅធ្វើអ្វីឡើយ ក៏មិនបានប្រាប់នាងមុនដែរ ហើយមួយរយះនេះ ជីមីនហាក់ប្លែកខុសធម្មតា
យ៉ុនណា បានឮបុគ្គលិកប្រាប់ថា ប្តីនាងបាននាំស្រីៗជនជាតិបទេស មកដេកជាមួយ នៅរីស៊ត ញយដងណាស់មកហើយ
ទោះជាយ៉ាងណាក៏ដោយ ក៏យ៉ុនណា មិនបានសួរនាំឬដេញដោល
ប្តីនាង នោះដែរគ្រាន់តែសង្កេតមើល ជារឿយៗ តែប៉ុណ្ណោះ។
ពេលរាត្រី ក៏ឈានចូលមកដល់ នាងតូចកំពុងបំបៅដោះកូន
ខណៈជីមីនចូលមករកនាង ទាំងស្រវឹងជោកជាំ ទោរទន់
ចូលមកដល់ក្នុងបន្ទប់ គេក៏ស្ទុះមកចាប់ថើបនាង យ៉ាងតក់ក្រហល់ កម្រោលចូល ស្រេកឃ្លានខុសរបៀប ៖
" សឺត!! បងសុំមួយមក យ៉ុនណា " ប្រពន្ធកំពុងតែបំបៅដោះកូន ជីយ៉ុកស្រាប់តែស្ទុះមក សង្កត់ដៃនាងតូចជាប់ ហើយថើបនាង បំណងបំពានរាង្គកាយនាង ទាំងសភាពស្រវឹងជោកជាំ។
" ថយចេញ បងឆ្គួតទេហ្អេស? ផាច់!! " យ៉ុនណារើបម្រះខ្លួនហើយយារដៃទះកំផ្លៀងប្តី មួយកំផ្លៀង មួយរយះនេះគេប្លែកខ្លាំងណាស់ បើតាមការសង្កេតរបស់នាង កោតចេះមកចាប់បង្ខំប្រពន្ធ
អ៊ីចឹងទៅកើតដែរ។
" នៅឱ្យស្ងៀម កុំឱ្យបងបង្ខំអូន " ជីយ៉ុក ខំប្រឹងស្រវាឱបរឹតប្រពន្ធខណៈពេលដែលយ៉ុនណា បម្រុងតែគេចចេញ។
" អ្ហា៎យ!! ជួយផង ផាំង!! " ជីយ៉ុកចាប់គ្រវែងយ៉ុនណាទៅលើ
សាឡុង ហើយតាមទៅទ្រោបសង្កត់ ថើបញីញក់នាង បំណងរំលោភបំពានរាង្គកាយនាង តែភ្លាមនោះលោកម្ចាស់មីនបានមកដល់ ជួយកូនទាន់ពេលវេលា គាត់បានដកកាំភ្លើងបាញ់ដៃ
កូនប្រសាក្លែងក្លាយ មួយគ្រាប់ លាន់ឮសូរខ្ទរខ្ទារ ពេញបន្ទប់។
" មកអូសអាឆ្កែនេះចេញទៅ " លោកម្ចាស់មីនចិត្តក្តៅ មិនរងចាំឱ្យអាឆ្កែវង្វែងព្រៃ មួយក្បាលនេះ មកបន្តធ្វើបាប រាង្គកាយកូនស្រីរបស់គាត់បានទេ លោកម្ចាស់បានបន្លឺហៅរ៉ាហ្វាត់ ឱ្យមកចាប់អូសក្បាលជីយ៉ុក ចេញញទៅក្រៅ ក្រោយដឹងថាជីយ៉ុក ជាកូនប្រសាក្លែងក្លាយ មកបន្លំខ្លួន។
" លោកប៉ា លោកប៉ាចង់ធ្វើអីគាត់? " យ៉ុនណាយំបង្ហូរទឹកភ្នែករត់ទៅឱបប្តីហាមឃាត់ មិនឱ្យលោកប៉ាបាញ់ប្តីនាង បន្តទៀត
ព្រោះមុននេះគាត់បាញ់ប្តីនាង មួយគ្រាប់ចំក្បាលពោះ ហូរឈាមស្រោចស្រប ពេញខ្លួន។
" វាមិនមែនជាជីមីនទេ វាជាជីមីនក្លែងក្លាយ វាបន្លំខ្លួនចូលមក "
" យ៉ុនណា "
" នេះ! តើមានរឿងអី ហ្អឹកៗ "
" ប្រពន្ធសម្លាញ់ បងគឺជីមីនពិតប្រាកដ បងគឺប្តីអូនពិត "
" មិនមែនទេគឺយើង ផាំង!! " ពេលជីមីនពិតបង្ហាញខ្លួន ជីយ៉ុកឆ្លេឆ្លាពេលត្រូវ គ្រួសាប្រពន្ធចាប់បាន ទប់កំហឹងមិនជាប់លោកម្ចាស់ក៏ តម្រង់បាញ់ជីយ៉ុកមួយគ្រាប់ ថែមទៀត។
" នាំវាទៅឃុំទុក រងចាំប្តូរកែវភ្នែកឱ្យប្រុសតូច បន្ទាប់មកសម្លាប់វាចោលទៅ យកទៅបោះឱ្យក្រពើសុី " នេះជាទោសធ្ងន់ ដែលហ៊ានបន្លំខ្លួនធ្វើកូនប្រសាលោកម្ចាស់ ហើយហ៊ានចាក់ថ្នាំពិស បំណងសម្លាប់ជីមីនទៀត គេហៅថាទោសធ្ងន់ មិនអាចលើកលែងឱ្យបានឡើយ គឺមានតែផ្លូវស្លាប់ តែប៉ុណ្ណោះ ទុកមនុស្សចង្រៃនាំតែធ្ងន់ផែនដី។
" តើមានរឿងអី កើតឡើងចំពោះបង? " ពេលដឹងការពិត
យ៉ុនណាពេបមាត់យំ នៅចំពោះមុខប្តី ហើយរត់ទៅឱបប្តីនាង ពោពេញដោយភាពនឹករលឹក បែកគ្នាមួយរយះ រឿងក៏ប្រែជា
រញ៉េរញ៉ៃបែបនេះ។
" រឿងវែងឆ្ងាយណាស់ " ជីមីនឱបប្រពន្ធ រួចអង្អែលក្បាលនាង ថើបថ្ពាល់នាងតូចខ្សឺតៗ បែកប្រពន្ធយូរ នាងស្គមជាងមុន នឹកនាង នឹកខ្លាំងណាស់ ស្ទើរផុតដង្ហើម បន្ទាប់មកជីមីនក៏និយាយរៀបរាប់ រឿងត្រួសៗ ប្រាប់ប្រពន្ធ ៖
ត្រឡប់ទៅ អតីតកាល កាលពីដើមខែ ពេលជីមីនទៅអ៊ីតាលីពេលដើម្បីទៅលេងម្តាយ តែលោកស្រីផាក ធ្វើបាបជីមីន នៅក្នុងបន្ទប់ ខណៈពេលនោះដែលសុីរ៉ា មកទាន់ពេល វាជាគុណបុណ្យ សុីរ៉ាបានមកឃើញហេតុការ ល្បិចស្មោកគ្រោក របស់ម្តាយកូនចិត្តមារ កុំតែសុីរ៉ាលបលួចជួយជីមីន បានទាន់ពេលវេលាទេ ម្លោះហើយជីមីន មិនមានឱកាសបានរស់រាន មានជីវិតដល់ថ្ងៃនេះទេ។
សុីរ៉ាស្លុតស្មារតីណាស់ ពេលឃើញជីមីនមានដ៏ទៅពីរនាក់ ក្នុងពេលតែមួយ បង្ហាញវត្តមាននៅចំពោះមុខ នាងទទួលយកមិនបានទេ នាងបានលបលួចឃើញទង្វើ និងដឹងចរិតពិតពីរនាក់ម្តាយកូន នោះហើយធ្វើឱ្យនាងស្អប់ គុំគួន សុីរ៉ាបានលួចជួយជីមីនដោយសម្ងាត់ ហើយឱ្យលោកប៉ានាង នាំជីមីនទៅព្យាបាល
នៅអេស្បាញ ទម្រាំតែជីមីនជាសះស្បើយ ទើបវិលត្រឡប់
មករកប្រពន្ធកូន វិញបាន។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now