ភាគ: ០១

2.4K 65 4
                                    

បងប្រុសតែងយកចិត្តទុកដាក់ ព្រួយបារម្ភពីប្អូន ផ្តល់យោបល់ល្អៗទៅកាន់ប្អូន ជិវិតមនុស្សមិនទៀងទាត់ មិនថាថ្ងៃនេះ ឬថ្ងៃស្អែក អាចនៅមានជីវិត ឬអត់នោះទេ? បងប្រុសរងចាំមើលថ្ងៃដែលប្អូន មានសុភមង្គល ជាមួយជីវិតគូរ មានគ្រួសារ មានកូនដូចខ្លួននៅពេលនេះ ទើបដឹថា ពេលវេលា ដកដង្ហើមចេញចូល គ្រប់វិនាទី ពិតមានតម្លៃណាស់ សម្រាប់មនុស្សគ្រប់គ្នា។

" រៀបការជាមួយមនុស្ស ដែលខ្ញុំមិនស្រលាញ់ហ្នឹងហ្អេស?"

" មើលចិត្តគ្នាសិនក៏បាន គ្មានអ្នកណាបង្ខំឯងនោះទេ អ្នកមីងទុកឱកាសឱ្យពួកឯង មើលចិត្តគ្នាជឿបង ស្តាប់តាមមនុស្សចាស់ពិតមិនខុស "

" មិនចង់ដឹង ក៏មិនយល់ព្រមដែរ បងឯងក៏អ៊ីចឹង ឬមួយបងខលប្រាប់គាត់? ទើបបានគាត់ ដុកដាន់ខ្ញុំថ្នាក់នេះ? " ប្រុសកំលោះចោលកន្ទុយភ្នែក លួចសម្លក់បងប្រុស ពីក្បាលដល់ចុងជើង បញ្ចេញកាយវិការ មិនពេញចិត្ត ឬយល់ស្របជាមួយគំនិត ចាស់គំរិលរបស់គាត់ នាយសង្ហាសារេកអាវបន្តិច ក៏បានឈោងយកពែងតែ មកក្រេបផ្សើមបំពង់ក ក្នុងចិត្តគិតអវិជ្ជមាន លើបងប្រុស គិតថាគាត់ជួយ ជ្រុមជ្រែងម្តាយរបស់ខ្លួន ជ្រើសស្វែងរកគូរអនាគតឱ្យខ្លួន ព្រោះគំនិតពួកគាត់ ស្របគ្នាចូលធ្លុង តែមួយ។

" អត់ទេ!! មិនដឹងរឿង បងបានត្រឹមបញ្ចេញយោបល់ " យុនហ្គីប្តូរជាអង្គុយធ្វើកាងារខ្លួនវិញ មិនចង់និយាយច្រើន នាំតែប្អូនមិនពេញចិត្ត ខំជួយជំរុញឱ្យឆាប់មានភរិយាហើយ នៅខុសទៀត មិនមើល
នាយវិញទេហ្អេស? ពេលមានភរិយារួច ទទួលបានទាំងកូនស្រីភ្លោះពីរនាក់ ដ៏ស្រស់ស្អាតទៀត ធ្វើឱ្យខ្លួនមានក្តីសុខ ខុសប្លែកពីពេលដែលមិនទាន់ មានភរិយាឆ្ងាយណាស់។

" និយាយអ៊ីចឹង ហ្វីឡានាំស្រីភ្លោះទៅណា ខ្ញុំមកមួយសន្ទុះ
ធំហើយ ម្តេចមិនទាន់ត្រឡប់មកវិញ? " រវល់តែឈ្លោះប្រកែកគ្នាជាមួយបងប្រុស លើកនាឡិការតម្លៃថ្លៃផ្ទៀងមើលទ្រនិចម៉ោង រងចាំកូនស្រី១នាទី មិនទាន់រអ៊ូថាយូរចិត្តអន្ទះសា ចង់ជួបចង់ឱបថើបកូនភ្លោះ ជាពិសេសសំណព្វចិត្តតូចរបស់គេ គឺនាងតូចហ្វីយ៉ា។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now