ភាគ: ៩៥

1.5K 82 4
                                    


បន្ទាប់ពីងូតទឹក សាសងគ្នារួចហើយ ម្ចាស់តូចពរប្រពន្ធក្មេងចុះពីបន្ទប់មក ញ៉ាំអាហារពេលព្រឹក នៅជាន់ខាងក្រោម ដោយមានអ្នកបម្រើម្នាក់ ចាំធ្វើអាហារពេលព្រឹកឱ្យពួកគេ ជារៀងរាល់ព្រឹក ម្ចាស់តូចដើរសំដៅមករកសាឡុង បន្ទាប់មកដាក់ប្រពន្ធតូចអង្គុយលើភ្លៅ ត្រៀមបញ្ចុកបបរគ្រឿងសមុទ្រ ដល់នាង ៖
" ឆ្ងាញ់ទេ? ញ៉ាំឱ្យច្រើនៗទៅឆាប់ជា ពោះអូនយ៉ាងម៉េចហើយ នៅឈឺដែរទេ? " ម្ចាស់តូចញញឹមពព្រាយ ដួសបបរបញ្ចុកប្រពន្ធក្មេង សប្បាយចិត្តពេលឃើញនាងញ៉ាំបានច្រើន ចំណែកដៃខ្ខាង ឱបអង្អែលខ្នងនាងតិចៗ ពេញដោយក្តីស្រលាញ់ បញ្ចុកបណ្តើរ សម្លឹងមុខនាងបណ្តើរ ថែមទាំង
យកដៃស្ទាប់ក្បាលពោះនាងទៀត។
" អ្ហឹម...ឆ្ងាញ់ប៉ាប៉ា ពោះអូនអស់អីហើយ ហិហិ " នាងតូចហើបមាត់ទទួលបបរ ពីលោកប៉ានាងអង្គុយលើភ្លៅប៉ា ញញឹមញញែម ញ៉ាំបបរយ៉ាងមានក្តីសុខ ដូចកូនក្មេងអ៊ីចឹង ទោះនាងធំ តែលោកប៉ានៅតែចាត់ទុកថានាង ជាកូនក្មេងដែរ។
" សុំទោសដែលទុកអូនចោល ប្រពន្ធសម្លាញ់ សឺត..." ម្ចាស់តូចសម្លឹងមុខភរិយា ពោពេញដោយការព្រួយបារម្ភ ដឹងកំហុសខ្លួនឯង ដែលថ្លោះធ្លោយ មួយពេល ទុកនាងចោលក្នុងបន្ទប់ធំតែឯង តទៅគេលែងហ៊ានធ្វើបែបនេះទៀតហើយ ព្រោះខ្លាច កើតមានរឿងធំជាងនេះ។
" រឿងកន្លងហួសហើយ កូនស្រលាញ់ប៉ា ជុប!! " នាងតូចញញឹមតបលោកប៉ា សម្លឹងមើលមុខប៉ា ពេលលោកប៉ាធ្វើមុខកម្សត់ដាក់នាង រលីងរលោងទឹកភ្នែក ចង់រកយំធ្វើឱ្យនាងរំជួលចិត្ត ក្រសោបមុខលោកប៉ា ផ្តល់ស្នាមថើបលើបបូរមាត់
លោកប៉ាមួយខ្សឺត នាងមិនចង់រំលឹកទេ នាងចង់បំភ្លេចវាចោល ព្រោះរូបភាពនោះ គួរឱ្យខ្លាចសម្រាប់នាង។
" ស្រលាញ់ជាប្តីមិនបាន "
" កូនឆ្អែតហើយ កូនចង់ដើរលេង អ្ហាយ...ប៉ាប៉ា ហ្អឹកៗ "
" កុំខ្លាច សឺត...ឯងចូលមកមិនឱ្យដំណឹង? ឯងមករកស្អី? " មុននេះហ្វីយ៉ាបម្រុងនិងក្រោកចេញពីភ្លៅលោកប៉ាហើយ ក៏ប៉ុន្តែបុរសយប់មិញ ក៏បានដើរចូលមកសាឡុង ដែលពួកគេកំពុងអង្គុយញ៉ាំអាហារពេលព្រឹក ហ្វីយ៉ាភិតភ័យ ស្ទុះមកឱបក្រសោបលោកប៉ាវិញ ជ្រុបមុខនិងដើមទ្រូងមាំលោកប៉ា យំខ្សឹបខ្សួលតិចៗ ព្រោះនាងនៅខ្លាច បុរសម្នាក់នេះនៅឡើយ ម្ចាស់តូចអង្អែលក្បាលប្រពន្ធតិចៗ រួចថាឱ្យប្អូនប្រុស។
" គឺគឺ ខ្ញុំមកសុំទោស គឺខ្ញុំសុំទោសបងថ្លៃ " យ៉នជុន ចូលមកលុតជង្គង់នៅចំពោះមុខបងប្រុសជីដូនមួយ នាយកំលោះឱនមុខចុះមិនហ៊ានងើបប្រសព្វនិងម្ចាស់តូចទេ ព្រោះខ្លាចអំណាចម្ចាស់តូច នាយមកព្រឹកនេះក្នុងគោលបំណងចង់មកសុំទោសម្ចាស់តូច។
" ប៉ាប៉ា ហ្អឹកៗ " នាងតូចភិតភ័យឡើងញ័រខ្លួនដូចកូនសត្វអ៊ីចឹង ខ្ញាំជាយអាវលោកប៉ាជាប់ មិនលែង។
" កុំយំកុំយំ មិនបាច់សុំទោសទេ លើកក្រោយឱ្យចងចាំក្នុងខួរផង យើងយកឯងមកចិញ្ចឹម មិនមែនយកមកធ្វើជាពស់វែកក្នុងផ្ទះទេវើយ " ម្ចាស់តូចឱបប្រពន្ធជាប់ លួងលោមនាងកុំឱ្យខ្លាចយ៉នជុន ខណៈយ៉នជុន មានវត្តមាននៅទីនេះ មកដើម្បីសុំទោស រឿងនេះកន្លងហួសហើយ ឱ្យវាហួសទៅចុះ ម្ចាស់តូចតម្លើងសំឡេងកាចដាក់ យ៉នជុន កន្លងមកចិញ្ចឹមបីបាច់ឱ្យគេធំពេញវ័យ ពេញកំលោះប៉ុណ្ណេះ ក៏ចាត់ទុកថាជាគុណបុណ្យហើយ យ៉នជុន ជាប្អូនជីដូនមួយ ខាងលោក
សាច់ញាតិ ខាងប៉ារបស់ម្ចាស់តូច ដែលមកពីប៉េគាំង ផ្លាស់ប្តូរមករស់នៅទីនេះ ប្រហែល៥ឆ្នាំមកហើយ ពីមុនយ៉នជុន ជាក្មេងដែលត្រូវឳពុកគេ បោះបង់ចោល ក្មេងអាវាសែ
ជក់ថ្នាំសេពគ្រឿងញៀន ចាយលុយហុឺហា ទម្រាំតែផ្តាច់គ្រឿញៀនបាន មករស់នៅទីនេះ មិនងាយទេ គួរអគុណដល់ ម្ចាស់តូចផង មិនមែនល្មើសគុណ ធ្វើគុណសងទោសមកវិញនោះទេ។
" បាទបងប្រុស " យ៉នជុន ឱនមុខចុះ ស្តាប់រាល់សម្តីបង
ជីដូចមួយប្រៀនប្រដៅ នេះត្រឹមតែការបាញ់បញ្ឆិតដើមដៃ ប៉ុណ្ណេះ ក៏ចាត់ទុកថាស្ទើរផង សម្រាប់ម្ចាស់តូច បើតាមចិត្តក្តៅ ចង់តែបាញ់សម្លាប់ឱ្យងាប់ តែម្តង ទើបសមចិត្ត ដែល
កំពុងតែខឹង តែម្ចាស់តូចនៅមានគុណធម៌ គិតថាសាច់ឯង។
" នៅផ្ទះមើលកម្មករមើលចម្កាផង យើងត្រូវទៅដើរលេង
នៅសមុទ្រ "
" បាទបងប្រុស "
" ប៉ាប៉ា នាំអូនទៅសមុទ្រមែនទេ យ៉េៗ "
" ផ្គាប់ចិត្តប្រពន្ធក្មេង "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Où les histoires vivent. Découvrez maintenant