ភាគ: ៤៥

1.3K 65 11
                                    

ប្រទេសបារាំង...

បរិយាកាសនៅផ្ទះហ្វាម ម៉ារីតា ជាយក្រុងប៉ារីស មានមាឌតូចល្អិត កំពុងឡាន ស្រូបខ្យល់អាកាសនៅចម្ការក្រូច ជួនពេលអាហារថ្ងៃត្រង់ល្មម នាងក៏បានយកអាហារថ្ងៃត្រង់មកជូនលោកតា នៅចម្ការក្រូច ដោយសំចតឡាននៅមុខ រោងអាហារថ្ងៃត្រង់ ក្បែរឃ្លាំង នាងតូចចុះពីឡានរួចដើរចូលរោងអាហារ ដាក់ប្រអប់បាយលើតុរួច ចេញមកឈរខាងក្រៅ ហាលថ្ងៃ យកដៃបាំងមុខ ក្រឡេកមើលទៅ លោកតាកំពុងដើរ មករកនាង ភ្លាមនោះមិនរងចាំយូរ យ៉ុនណា នាងក៏បានរត់សម្តៅទៅរកលោកតា ៖

" លោកតា លោកតាចាស ហិហិ " នាងបន្លឺហៅឈ្មោះលោកតា រត់មកឱបដៃឱបចង្កេះលោកតា សើចបណ្តើរញញឹមបណ្តើរ ក្នុងចិត្តសប្បាយ ត្រេកអរចម្លែក ពេលបានឃើញមុខលោកតា ព្រោះ១សប្តាហ៍នាងមកផ្ទះចម្ការបានតែ២ថ្ងៃទេ។

" តោះ!! ចូលក្នុងរោង ក្តៅណាស់ខូចសាច់ចៅតាអស់
សខ្ចីផង " លោកស៊ូយកដៃបាំងថៃ កៀកចង្កេះចៅស្រីដើរចូលក្នុងរោងអាហារ ដែលមានសាឡុងឈើ សម្រាប់ទទួលទានអាហារថ្ងៃត្រង់ ជាមួយកម្មករ តែដោយសារ ថ្ងៃនេះចុងសប្តាហ៍ពួកគេ មិនបានចូលរួចតុអាហារ ជាមួយលោកស៊ូទេ លោក៊ូបានបញ្ជាឱ្យពួកគេសម្រាក ចុងសប្តាហ៍ក្រោយប្រមូលផលក្រូច ចុងក្រោយរួច ក៏ឱ្យពួកគេ ត្រឡប់ចូលភូមិលំនៅស្ថាន របស់ពួកគេវិញ។
" លោកតាហត់ទេ លោកតាពិសាទឹកសិន "

" មិនហត់ទេ ពេលឃើញមុខចៅស្រី ថ្ងៃនេះបានម្ហូបអី ឈ្ងុយៗ "

" ស៊ុបបង្កងពិសេស អាហារកូរ៉េ ដែលលោកតាចូលចិត្ត "
នាងតូចបើកប្រអប់ស្រាក់ ដាក់អាហារ បំភាយក្លិនស៊ុបបង្កងឈ្ងុយឆ្ងាញ រុញដាក់ខាងមុខលោកតា នាងញញឹមញញែម ដាក់លោកតា នាងតូចបញ្ចេញចរិត គួរឱ្យក្នាញ់ គួរឱ្យស្រលាញ់ ជាហេតុដែលលោកតាស្រលាញ់នាង ខ្លាំងយ៉ាងនេះ លោកស៊ូក៏ញញឹមតបចៅស្រី រួចលើកដៃអង្អែលក្បាលនាង។

" ចៅចូលផ្ទះបាយខ្លួនឯងឬ? " លោកស៊ូទទួលស្រាបព្រាបាយពីចៅស្រី យកមកកាន់នៅនិងដៃ សម្លឹងមើលអាហារកូរ៉េត្រៀបត្រា ដែលចៅស្រី ខំប្រឹងធ្វើមក ឱ្យដល់ចម្កាជិះឡានកាត់ថ្ងៃក្តៅ ថែមទាំងចូលផ្ទះបាយខំប្រឹងធ្វើមកផ្គាប់ចិត្តលោកតាទៀត។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Où les histoires vivent. Découvrez maintenant