ភាគ: ៣០

1.3K 63 4
                                    

ពេលយប់ឈានចូលមកដល់ ម្ចាស់តូចបើកឡានពីក្លឹបមក វិមាន
បងប្រុស ដោយមានឯកសារ កាន់នៅនិងដៃ ដើរសម្តៅចូលមក ទាំងដៃកាន់ឆ័ត្រទទូរភ្លៀង រលឹមស្រិចៗ ក៏នៅតែពុះពារឧបស្គ
ដែរ មិនយល់ថា គេតក់ក្រហល់មករកបងប្រុស ទាំងយប់មេឃភ្លៀងរលឹមស្រិចបែបនេះធ្វើអី ពេលឡើងមកដល់ជាន់ខាងលើ
ជួនពេលជួបហ្វីឡា នាងប្រាប់ថាស្វាមីនាង នៅបន្ទប់ធ្វើការ ទើបប្រុសកំលោះនាំកាយសង្ហា ដើរសម្តៅទៅរក បន្ទប់ធ្វើការបងប្រុសលើកដៃគោះ ជាសញ្ញា តុក!!តុក!! ៖

" ប្រុសតូច មករកហ្វីយ៉ាឬ នាងនៅបន្ទប់ " លោកម្ចាស់កំពុងមើលរបាយការណ៍កាសុីណូ ចំណូលចំណាយប្រចាំខែ គាប់ជួនប្អូនប្រុសមករកទាំងភ្លៀង កាត់យប់។

" មករកបងមានរឿងត្រូវ និយាយជាមួយបង គឺមួយនេះ "
នាយសង្ហាដើរចូលមក ទាំងអំណាច បន្ទាបមកក៏ប្រគល់ ស្រោមឯកសារមួយ ទៅដល់បងប្រុស យ៉ុនហ្គីដកមើលរួច ស្រឡាំងគាំង។

" ជាអ្វី? នេះគឺជាលិខិត...តែបងគិតថា "

" ១២ឆ្នាំមុន បងនិយាយថាម៉េច ឬបងចង់បំភ្លេចវាចោល? "

អតីតកាល...
ប៉ុន្មានឆ្នាំមុន ពេលមួយដែលអ្នកជិតខាង បានពឹងកូនប្រុសឱ្យយក
នំខេកមកជូនលោកម្ចាស់ ក្នុងបំណងផ្ញើឱ្យនាងតូចហ្វីយ៉ាញ៉ាំ នៅចាំបានទេក្មេងប្រុសម្នាក់ ឈ្មោះយ៉ុងជូន បានយកមកជូនលោកម្ចាស់ផ្ទាល់ ដោយសារគេក្លាយជា អ្នកជិតខាងលោកម្ចាស់ គ្រាន់តែរឿងប៉ុណ្ណោះបានធ្លាយ បែកការ ដឹងឮដំណឹងមួយនេះ ដល់ម្ចាស់តូច ក៏កើតចិត្តប្រចណ្ឌ ជាខ្លាំង ជិះយន្តហោះ ត្រឡប់មកពីបេកាំង វិញយ៉ាងប្រញាប់ប្រញាល់ ពេលមកដល់ ៖

( ខ្ញុំចង់ចុះសំបុត្រអាពាហ៍ពិពាហ៍ ជាមួយហ្វីយ៉ា បងគិតគូរទៅ )
មាត់បៀមស្ករគ្រាប់ អង្គុយលើកៅអីដាក់ជើងគងលើតុធ្វើការបងប្រុស ដោយមិនកោតខ្លាចអំណាចអ្នកជាបង មកលើកនេះចិត្តក្តៅនិយាយរឿងចុះអេតាសុីវិល ដេកស្រមៃ មកពីណាក៏មិនដឹង។

( ឯកនិយាយស្អីប្រុសតូច? ហ្វីយ៉ាទើបតែអាយុ៥ឆ្នាំ ហ្នឹងឯង )
យ៉ុនហ្គីភ្ញាក់ខ្លួនបន្តិច មិនយល់ពីប្រយោគសម្តី ប្អូនប្រុស ទាមទារចុះអេតាសុីវិតទាំងដែល ហ្វីយ៉ានៅវ័យក្មេង អាយុទើបតែ៥ឆ្នាំតែ
ប៉ុណ្ណោះតើគេ កំពុងយកអ្វីមកគិត។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now