ភាគ: ២១

995 48 1
                                    

កម្មវិធីកំពុងចាប់ផ្តើមដំណើរការ ចំណែកជុងហ្គុក ទៅរករបស់ញ៉ាំនំផ្អែមៗ ឱ្យកូនស្រីញ៉ាំ មិនទាន់ត្រឡប់មកវិញទេ ហ្វីយ៉ាអង្គុយនៅកៅអីកិត្តយស ជាប់កៅអីដែលមានដាក់ ឈ្មោះលោកប៉ារបស់នាង និងបុរសម្នាក់ទៀត កៅអីទាំងពីទូលាយមិនមាន នរណាមកអង្គុយក្បែរនោះទេ នាងអង្គុយកណ្តាល តូចច្រម៉ក់តែឯង ភ្នែកចោល
សម្លឹងមើលព្រឹត្តិការណ៍ បង្ហាញម៉ូតសម្លៀកបំពាក់ យូរៗម្តងនាងចេះតែងាកក្រោយ រកវត្តមានលោកប៉ារបស់នាង ខណៈនោះ ក៏មានរាងក្រាស់ ខ្ពស់ស្រឡះចូលខ្លួនមក ឱនមុខមកជិតនាង
រួចសួរ ៖

" សម្លឹងរកអ្នកណា ក្មេងតូច " ថេយ៉ុងចូលមកអង្គុយ កៅអីកិត្តយស កន្លែងដែលគេរៀបចំ សម្រាប់ភ្ញៀវវីអាយភី បានឱនមុខទៅរកនាងតូច ដោយច្បិចចុងចង្កានាងបន្តិច ធ្វើឱ្យហ្វីយ៉ាភ័យញាប់ញ័រ។

" គឺគឺ រកលោកប៉ា " នៅសុខៗក៏មាន លោកពូចម្លែកមុខស្រស់សង្ហាមកអង្គុយក្បែរ ធ្វើឱ្យនាងភ័យ ញាប់ញ័រ ដៃខ្ញាំជាយរ៉ូបជាប់ ងើបមុខសម្លឹងមើល អ្នកកំលោះភ្លឹះៗ។

" នៅជាមួយពូក៏បានដែរ ប៉ាឯងមកវិញឥលូវហើយ " ថេយ៉ុង
និយាយជាមួយហ្វីយ៉ា ធ្វើដូចស្គាល់គ្នាយូរឆ្នាំ ទាំងដែលនេះជាលើកដំបូងរវាងនាង និងគេបានស្គាល់គ្នា ជួបគ្នាផ្ទាល់នៅកម្មវិធីមួយនេះ។

" លោកពូជានរណា? ទើបស្គាល់លោកប៉ាខ្ញុំ " ឮលោកពូម្នាក់នេះពោលថាលោកប៉ានាងនិងត្រឡប់មកវិញ ធ្វើឱ្យហ្វីយ៉ាកើតចម្ងល់ ហេតុអ្វីគាត់សម្អាងថាស្គាល់លោកប៉ានាង? ឬគាត់មានបំណងអ្វី
ហ្វីយ៉ាកំពុងព្រួយក្នុងចិត្ត តែនាងមិនបង្ហាញចេញមក ថានាងខ្លាចថេយ៉ុង។

" ជាមិត្តភ័ក្កលោកប៉ាឯង រងារទេ? " ថេយ៉ុងនិយាយដោយខ្លីៗ ងាយយល់ត្រឹមថាគេជាមិត្តភ័ក្កលោកប៉ានាង ខណៈដែលកម្មវិធីចាប់ផ្តើម បរិយាកាសក្នុងនេះត្រជាក់ជាងនៅខាងក្រៅ ទើប
ថេយ៉ុងទាញក្រសោបចង្កេះ មាឌតូចឱ្យមកអង្គុយក្បែរខ្លួន នាងតូចក៏មិនបានបដិសេធ ទោះចង់ស្រែកឱ្យគេជួយ ក៏មិនបាន។

" គឺរងារតិចៗ " ឱ្យនាងធ្វើដូចម្តេច ចិត្តមួយខ្លាចលោកពូម្នាក់នេះណាស់ ចិត្តមួយទោះស្រែកហៅឱ្យអ្នកណាមកជួយនាងក៏គ្មានអ្នកជួយដែរ ណាមួយទៀត លោកពូម្នាក់នេះមុខសង្ហាម្លឹងៗ ម្តេចអាចជាជនចាប់ជំរិតបានទៅ ហ្វីយ៉ាធ្វើមុខម៉ក់ៗដាក់លោកពូថេយ៉ុង។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now