ភាគ: ៨៥

1.6K 79 5
                                    

៣ខែកន្លង...
ប្រទេសអ៊ីតាលី រយះពេលប៉ុន្មានខែមកនេះ ជីមីនរវល់កិច្ចការរីស៊តច្រើន ដកឃ្លាស្ទើរមិនរួច តែពេលនេះនាយកំលោះនិងភរិយា បានហោះហើរមកដល់ប្រទេសអ៊ីតាលី ទីក្រុងរ៉ូម ជាថ្ងៃទី១នេះវិសម្សកាល ដោយបានផ្ញើរីស៊តនិងលោកប៉ាក្មេក។
ដោយសារកាលពីម្សិលមិញ ជីមីនមកដល់ក្រុងរ៉ូមយប់ជ្រៅដែរហើយ ក៏ហត់នឿយមិនបានដើរទៅណាទេ មានតែសម្រាកនៅផ្ទះ យកកម្លាំង លុះដល់ព្រឹកឡើង ពួកគេបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ទំនងដូចជាចង់ចេញទៅខាងក្រៅ ៖
" ជីមីន ញ៉ាំអាហារពេលព្រឹកសិនកូន " លោកស្រីផាកកំពុងរៀបចំអាហារពេលព្រឹកឱ្យកូនប្រុសគាត់ និងកូនប្រសាស្រីរបស់គាត់ នៅតុអាហារ គាត់បានបន្លឺហៅពួកគេ ឱ្យចូលមកញ៉ាំអាហារ ពេលព្រឹកសិន ព្រោះឃើញពួកគេចុះមកល្មម។
" បាទអ្នកម៉ាក់ មិនអីទេ កូនចង់ជូនប្រពន្ធទៅShopping "
ជីមីនកៀកចង្កេះភរិយា បំណងបណ្តើរនាងទៅកាន់ឡាន ដែលចតនៅខាងមុខវិមាន តែត្រូវឈប់មួយកន្លែង ដោយសារម្តាយ ហាមឃាត់ឱ្យនៅញ៉ាំអាហារពេលព្រឹកសិន។
ក្រោយឮម្តាយក្មេក បន្លឺបបួលហៅដូច្នេះ គាត់ក៏ខំក្រោកមកធ្វើអាហារពេលព្រឹកទុកឱ្យកូនៗដែរ យ៉ុនណាអង្អែលដើមដៃស្វាមី
តិចៗ ប្រាប់ជាសញ្ញា ឱ្យចូលទៅរកម្តាយក្មេកសិន ទោះញ៉ាំតិចក្តី ច្រើនក្តី ក៏គួរតែញ៉ាំខ្លះដែរ ទឹកចិត្តម្តាយ ខំប្រឹងធ្វើឱ្យកូនៗញ៉ាំ គួរតែតបស្នងទឹកចិត្តគាត់ ឱ្យគាត់សប្បាយចិត្តខ្លះផង បន្ទាប់មកពួកគេក៏ដើរចូលទៅ ធ្វើឱ្យលោកស្រីផាក ញញឹមពព្រាយ ប្រញាប់ប្រញាល ដួសបបរគ្រឿងសមុទ្រ ដាក់ចានឱ្យអ្នកបម្រើ លើជូននាងតូចនិង
ស្វាមីនាង។
" អគុណអ្នកម៉ាក់ ក្លិនឈ្ងុយដល់ហើយ កូននិងញ៉ាំ " ធម្មតាទេកូនប្រសា ពេលម្តាយយកចិត្តទុកដាក់ ស្រលាញ់នាង ដូច្នេះ នាងនិងបំពេញតួនាទី បំពេញកាតព្វកិច្ចជាកូនប្រសារបស់គាត់ ឱ្យបានខ្ជាប់ខ្ជួន ចេះបត់បែន ទៅតាមបរិបទ នៃការរស់នៅជាមួយម្តាយក្មេក ក៏ដូចជាម្តាយបង្កើតដែរ ម្តាយក្មេករបស់នាង ជាចាស់ទុំម្នាក់ ដែលគួរឱ្យគោរព្ធណាស់ លោកស្រីផាក ដួសបបររួច ដើរមកអង្អែលក្បាលកូនប្រសា ពេញដោយសេចក្តីស្រលាញ់។
" ញ៉ាំឱ្យច្រើនៗទៅ បើកូនចូលចិត្ត នៅមានច្រើនទៀត " ព្រឹកនេះគាត់មិនត្រឹមតែធ្វើបបរគ្រឿងសមុទ្រទេ នៅមាននំផ្អែម និងបង្អែមប្រពៃណីជនជាតិអ៊ីតាលីទៀត ព្រោះតែកូនប្រសាមកលេង ម្តងម្កាល ម្តាយក្មេងតែងតែយកចិត្តទុកដាក់ចំពោះកូនប្រសា
បែបនេះឯង។
" លោកប្តីអង្គុយចុះសិនមក " ជីមីនឯណ្ណេះវិញ មិននិយាយស្តីអ្វីទាំងអស់ គ្រាន់តែញញឹៗ ឈរពីក្រោយប្រពន្ធក្មេង រហូតដល់នាងអូសដៃ ឱ្យគេចូលអង្គុយក្បែរនាង ទើបគេព្រមចូល ជាកូនបង្កើតអី មិនចេះយកចិត្តម្តាយខ្លួនឯងសោះ ចូលចិត្តតែធ្វើចរិតសោះអង្គើយ ដាក់គាត់។
" បាទអូនសម្លាញ់ អ្នកម៉ាក់ចុះលោកប៉ា? " ធម្មតាទេជីមីនមិនសូវញ៉ាំអាហារពេលព្រឹក ណាមួយមិនចង់លំបាកដល់ម្តាយ ទើបនឹកឃើញថាទៅញ៉ាំអីពេលព្រឹកនៅហាង ខាងក្រៅក៏បានដែរ តែលោកស្រីផាក ជាចាស់ទុំ ដែលតែងតែបារម្ភយកចិត្តទុកដាក់ពីកូន ធ្វើអាហារពេលព្រឹកឱ្យប្តីឱ្យកូនជាទម្លាប់ទៅហើយ ភ្លាមនោះជីមីនងាកសម្លឹងរកលោកប៉ា ព្រោះមិនឃើញវត្តមានលោកប៉ា ចូលរួចតុអាហារពេលព្រឹក ជាមួយពួកគេទេ។
" លោកប៉ាកូន មានប្រជុំគាត់ទៅក្រុមហ៊ុនបាត់ហើយ "
" បាទម៉ាក់ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now