ភាគ: ១១៣

1.3K 72 2
                                    

ពេលដែលយ៉ុនណា រលាស់ដៃចេញពីស្វាមី ម្តងទៀត នាងក៏បោះជំហានថយក្រោយ មួយជំហាន តែត្រូវជីមីនស្ទុះចូលទៅចាប់ដើមកន្ត្រាក់ ដៃនាង ម្តងទៀត បែបខឹងជាមួយ អាកប្បកិរិយា មិនសមរម្យ របស់ភរិយាខ្លួន ជីមីននៅតែទាមទារ ចង់ឱ្យភរិយាសុំទោសប្អូនជីតួតមួយ ដដែល ទាំងដែលខ្លួនឯងមិនបកស្រាយ
ក៏មិនណែនាំថា សុីរ៉ាជានរណាឡើយ គំនិតជីមីន មិនចង់ឱ្យ
យ៉ុនណា ធ្វើខ្លួនមិនសមរម្យ នៅមុខម្តាយក្មេកនោះទេ គេហៅថាក្មេងអសីលធម៌។
" លែង! លោកប៉ាអូន មិនដែលបង្រៀនអូន ឱ្យអូនទៅសុំទោស នរណាម្នាក់មុនឡើយ ព្រោះអូនមិនដែលធ្វើខុស ថយចេញទៅ អ៊ួយ " យ៉ុនណាមិនស្តាប់ នាងខំប្រឹងរើបម្រះ ខណៈប្តីចាស់ប្រឹងចូលទៅឱបក្រសោបនាងជាប់ មិនឱ្យនាងរើខ្លួនទៅណារួច។
យ៉ុនណាស្រែកខ្លាំងៗ ដាក់ជីមីន ពេញដោយការផ្ទុះកំហឹង
រួចរុញនាយកំលោះ ឱ្យចេញឆ្ងាយ ទោះជាយ៉ាងណាក៏នាង មិនព្រមចុះចាញ់ ជាដាច់ខាត នាងមិនខុស ម្តេចក៏ប្តីនាង ទាមទារឱ្យនាងសុំទោសសុីរ៉ាទៀត។
ភ្លាមនោះ ភ្លេចមើលមុខក្រោយ យ៉ុនណាក៏ ដើរថយក្រោយ
មួយជំហាន ជ្រុលជើងទៅជាន់ អំបែងដប ស្រាក្រហម ធ្វើឱ្យមានរបួស ត្រង់កែងជើង ព្រោះនាងពាក់ស្បែកជើង ស្រាលស្តើង ងាយនិងរងរបួស។
" អូន!! អឹប! កូនសុំទោសម៉ាក់ សុីរ៉ា បងសុំទោស ចាត់ទុកថាគ្រប់យ៉ាង ជាកំហុសរបស់បង តែម្នាក់ទៅចុះ " ជីមីនស្ទុះចូលភ្លែត
តែត្រូវប្រពន្ធរុញចេញ នាងមិនឱ្យគេប៉ះខ្លួននាងឡើយ ក៏ប៉ុន្តែអ្នកកំលោះ នៅតែព្យាយាមជម្នះ ចាប់លើកបីត្រកង កាយភរិយាឡើង មួយរំពេញ រួចហើយ ក៏ងាកមកសុំទោសម្តាយ និងប្អូនជីដូនមួយ នាយព្រមទទួលកំហុសគ្រប់យ៉ាង សុំត្រឹមតែបងប្អូនថ្លៃទាំងពីរ មិនឈ្លោះប្រកែក ទាស់ទែងសម្តីគ្នា ថាចប់ជីមីនក៏បីប្រពន្ធចូលផ្ទះវិញ ទុកឱ្យស្រីស្រស់ ម្នាក់ទៀត ឈរខ្ញាំជាយរ៉ូប ទទ្រាំជើង ខឹងក្រេវក្រោធ មិនសុខចិត្ត។
" អ្ហាយ! មិនពិតទេ ក្មួយមិនសុខចិត្ត ក្មួយនិងខលប្រាប់ដេតឌី
អ្ហឹកៗ "

ប្តីប្រពន្ធ ប្រៀបដូចចានក្នុងរាវ តែងតែប៉ះទង្គិចផ្លូវអារម្មណ៍គ្នាតិចតួច អ៊ីចឹងហើយ យ៉ុនណា មិនព្រមចូលផ្ទះ គ្រាន់ចូលមកដល់ក្នុងផ្ទះនាងក្តោបមុខយំភ្លាមៗ រត់ចេញមកខាងក្រៅផ្ទះ ចំហៀងក្បែរអាងទឹក ទាំងដែលជើងម្ខាង កំពុងឈឺ មានរបួសហូរឈាម ក៏នាងមិនខ្វល់ឡើយ នាងអង្គុយនៅសាឡុង ក្បែរអាងទឹក ស្ទាបអង្អែលពោះប៉ោង ជិតគ្រប់ខែបណ្តើរ យំរៀបរាប់ ពាក្យក្នុងចិត្តឱ្យកូនតូចស្តាប់បណ្តើរ។
" ម៉ាក់និងខំចិញ្ចឹមបីបាច់កូន ដោយដើមទ្រូងរបស់ម៉ាក់
ពួកយើងទាំងពីរ និងទៅរស់នៅបារាំងវិញ ហ្អឹក!! " ទឹកភ្នែកមួយដំណក់ ស្រក់រមៀលចុះមក ចិត្តជាម្តាយអាសូរ ដល់កូនតូចក្នុងផ្ទៃមិនដឹងអី គ្រួសារធ្លាប់តែរស់នៅ មានក្តីសុខ សុភមង្គលល្អ តែឥលូវហាក់គ្មានភាពកក់ក្តៅ ដ៏តែសោះ មានតែទុកកង្វល់ ចាប់ផ្តើមចូលមកបន្តិចម្តងៗ។
យ៉ុនណា អង្គុយអង្អែល ផ្ទៃពោះប៉ោងៗ ខ្លួនឯង រៀបរាប់ពាក្យក្នុងចិត្តឱ្យកូនស្តាប់ ទាំងទឹកភ្នែក ហូររហាម មនុស្សស្រីទន់ខ្សោយដូចជានាង មិនអាចកែប្រែ ចិត្តប្តីរបស់ខ្លួនឯងបានឡើយ ព្រោះនាងស្រលាញ់គាត់ តែគាត់ត្រូវកែប្រែខ្លួនឯង ដើមម្បីនាងវិញ ដោយសារតែជីមីន ក៏ស្រលាញ់នាងដូចគ្នា ពេលខ្លះគំនិតនាងក្មេងខ្ចី ស្មានយល់ថាប្តី មានចិត្តងាករេ ទៅរកអ្នកថ្មី។
" អ្នកណាប្រាប់ថា និងដោះលែងឱ្យអូនទៅ ហ្អឹម? កុំរំអួយដាក់
កូន " ប្រុសកំលោះ ចូលមកលុតជង្គុយក្បែរ ស្រស់ស្រី ចាប់ជើងរបស់នាងម្ខាង មកដាក់លើជើងខ្លួន បំណងលាងរបួសឱ្យនាង។
" ចេញទៅកុំមកលួងគេ អ្ហឹកៗ " យ៉ុនណា ពេបមាត់យំ លើកដៃជូតទឹកភ្នែក នៅលើថ្ពាល់ចេញ បន្ទាប់មកក៏រុញ ប្តីចាស់ចេញ នាងដេញគេចេញពីជីវិតនាង ទោះនាងរំអួយដាក់កូន ក៏នាងមិនបានទៅរំអួយ ដាក់គេដែរ។
" មិនប្រយ័ត្ន ធ្វើឱ្យមានរបួស ដឹងទេបងបារម្ភ ឈឺដែរទេព្រះនាងតូច? " ជីមីនអង្គុយរាបស្មើនិងកម្រាកឥដ្ឋ ព្យាយាមមិនតបតសម្តីធំតូច ដាក់នាង គេលើកជើងនាងមកលាងរបួសថ្នមៗ បិទបង់រុំរបួសឱ្យនាង យ៉ាងស្អាតរៀបរយ។
ជីមីនយល់ច្បាស់ ថាប្រពន្ធក្មេងម្នាក់នេះ ស្រលាញ់គេប៉ុណ្ណា
នាងខឹង នាងងរង៉ក់ គ្រាន់តែដេញនាយចេញ មួយឆាវ ខឹងរករឿង
នាយ ស្ទើរគ្រប់រឿង តែនាងជានារីម្នាក់ ដែលនៅជាមួយនាយ
ជារៀងរហូត តទៅ។
" លែងគ្នាទៅ បងចង់ធ្វើអ្វី ទៅឱបថើបស្រីណា ក៏តាមចិត្ត " គ្មាននរណាចង់បែកបាក់ នោះទេ ជីវិតគូរធ្លាប់រៀបការ ធ្លាប់ស្បថស្បែរ
សចារ្យជាមួយគ្នា យ៉ាងណាក៏ដោយ វាជារឿងសចារ្យទេ រួមរស់នៅជាមួយគ្នាច្រើនឆ្នាំ តិចឆ្នាំក៏ដោយ ប៉ុន្តែបើទ្រាំលែងបានហើយ គឺនៅតែសម្រេចចិត្ត ថាបែកគ្នាដដែលហ្នឹង ការទ្រាំរបស់មនុស្ស គឺមានកំណត់ ឬអាចនិយាយបានថា នាងក្មេងខ្ចីក៏ថាបាន តែនាងមិនអាចទទួលយកបានទេ ឈ្លោះគ្នារាល់ថ្ងៃ មិនមែនជារឿង ដែលសប្បាយនោះទេ។
" មិននឹកស្មានថាជំទាវផាក ឆ្នាសដល់ថ្នាក់នេះទេ " ជីមីននិយាយបែបកំប្លែង ដាក់ប្រពន្ធ ដោយលូកដៃទៅចាប់ទាញថ្ពាល់នាងលេងបែបលេងសើច បន្ទាប់មក ក៏ក្រសោប ឱបលួងលោមចិត្តនាង។
" ឈប់ធ្វើល្អដាក់អូន យើងចប់គ្នាត្រឹមនេះចុះ " បានចិត្តប្តី
តាមលួងលោមចិត្ត នាងតូចងរង៉ក់កាន់តែខ្លាំង ចិត្តដាច់បបួលប្តីលែងលះរហូត នាងឆ្អែតចិត្ត នាងឈឺចុកចាប់ ក្នុងក្រអៅបេះដូង គ្រប់គ្រាន់ហើយ នាងយំដោយសារគេ ស្និតស្នាលជាមួយស្រីផ្សេង ទោះបីស្រីនោះ ជាប្អូនជីដូនមួយក៏ដោយ ក៏នាងប្រកាន់ដែរ។
" អូន...កុំនិយាយពាក្យអពមង្គលបានទេ ចប់គ្នាវាមិនងាយស្រួលឡើយ អាណិតកូនណា ចាត់ទុកថាបងខុស បងខុសជាលើចុងក្រោយទៅចុះណា សុីរ៉ា នាងក្មេងមិនដឹងអី នាងមិនទាន់គ្រប់អាយុទេ ហើយនាងជាក្មួយរបស់អ្នកម៉ាក់ ក៏ត្រូវជាប្អូនថ្លៃអូនដែរ " ជីមីនបានបកស្រាយ ឱ្យប្រពន្ធយល់ថា សុីរ៉ាជាក្មេងស្រី ទើបតែពេញវ័យ ជាប្អូនជីដូនមួយ មិនសូវស្និតស្នាលប៉ុន្មានទេ រឿងថ្ងៃនេះ កើតឡើងដោយគ្មានការរំពឹងទុក នាយហាមឃាត់មិនបាន។
" ហ្អឺស!! បងការពារវាបែបនេះ ទៅនៅជាមួយវា តែម្តងទៅ! "
" អូនឈប់សិន ពុទ្ធោអើយ វីវរហើយ នេះខឹងមែនទែន? "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now